នៅក្រុងភ្នំពេញនាពេលនេះ ភ្លៀងបានបន្តធ្លាក់រហូត ដោយសារតែវាជារដូវវស្សា។
ខ្ញុំខានបានជួបមុខសមាជិកសាលាគរុកោសល្យកំពង់ធំអស់រយៈពេលប្រហែលមួយខែហើយ។ តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ? សាលាគរុកោសល្យនឹងមានការរៀបចំប្រលងចូល។ តើអ្នកទាំងអស់គ្នារវល់នឹងការរៀបចំប្រលង, មែនទេ?
គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំកំពុងព្យាយាមប្រើប្រាស់ IBL កំពង់ធំនៅក្នុងមេរៀនមុខវិជ្ជាភាសាខ្មែរ។ ពួកគាត់បានកំពុងរៀបចំសិក្ខាសាលាជាមួយក្រុមការងាររបស់គាត់ ដោយគ្មានវត្តមានជំនាញការជប៉ុន ។
វាគឺជារឿងដ៏គួរឲ្យកោតសរសើរណាស់ មែនទេ? ខ្ញុំពិតជាសប្បាយចិត្តណាស់។
ក្រុមការងារជប៉ុននឹងចុះទស្សនកិច្ចនៅកំពង់ធំម្ដងទៀត ចាប់ពីថ្ងៃទី៣ ខែសីហា។ ខ្ញុំនឹឹងសប្បាយចិត្តបើយើងអាចជួបគ្នាសម្រាប់មេរៀនថ្មីផ្សេងទៀត។ ប៉ុន្តែលោកគ្រូអ្នកគ្រូមិនចាំបាច់ព្យាយាមបង្ខំរៀបចំឲ្យទាន់ពេលនោះឡើយ។ សូមបន្តការបង្កើតមេរៀនដោយប្រើ IBL កំពង់ធំ ទៅតាមល្បឿនរបស់លោកគ្រូអ្នកគ្រូ។
កាលពីជាង១០ឆ្នាំមុន មានគម្រោងវិទ្យាសាស្រ្តមួយរបស់ចៃកា ដែលមានឈ្មោះថា STEPSAM2។ គ្រូឧទ្ទេសវិទ្យាសាស្រ្ត ដូចជា លោកគ្រូ វុទ្ធី និងលោកគ្រូ សែម រួមទាំងគ្រូឧទ្ទេសផ្សេងទៀតដែលបានអញ្ជើញមកពីគ្រប់សាលាគរុកោសល្យទាំងអស់បានចូលរួមមវគ្គបណ្ដុះបណ្ដាលនៅក្នុងគម្រោង (នាយកសាលាក៏អញ្ជើញចូលរួមដែរ)។ នៅពេលនោះ សិក្ខាកាមបានប្រឈមនឹងការដាក់បញ្ចូលសកម្មភាពសិក្សាតាមបែបរិះរកទៅក្នុងថ្នាក់រៀនរបស់ពួកគាត់។
នៅពេលនោះ គោលបំណងរបស់គម្រោងគឺចង់ប្រើពិសោធវិទ្យាសាស្រ្តដើម្បីបង្រៀនឲ្យមានប្រសិទ្ធភាព។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែធ្វើពិសោធមួយនៅក្នុងមេរៀនមួយ។ ចូរបង្កើតសម្មតិកម្មដែលសមស្រប។ ចូរវិភាគ និងពិភាក្សាលើទិន្នន័យដែលកំពុងតែមាន។ ចូរធ្វើសេចក្ដីសន្និដ្ឋាន។ យើងត្រូវការសកម្មភាពសិស្សបែបនេះ។
នោះគឺជាអ្វីដែលគ្រូឧទ្ទេសបានរៀន។ ដប់ឆ្នាំក្រោយមក IBL-STEPSAM2 (ឬ IBL-JICA) ហាក់បីដូចជាកំពុងតែនៅរស់រានមានជីវិត។ ខ្ញុំបានឮថា IBL-STEPSAM2 ក៏ត្រូវបានយកទៅប្រើប្រាស់នៅក្នុងកម្មវិធីបណ្ដុះបណ្ដាលរបស់ VVOB និង New Zealand ផងដែរ។
IBL-STEPSAM2 នៅពេលនោះ គឺសង្កត់ធ្ងន់ទៅលើ៥ជំហ៊ាន ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំជឿថា ៥ជំហ៊ានគឺគ្រាន់តែជាមូលដ្ឋានគ្រឹះប៉ុណ្ណោះ។ ជាក់ស្ដែងមានរបៀបជាច្រើនក្នុងការរៀបចំមេរៀនវិទ្យាសាស្រ្តដោយប្រើ IBL-STEPSAM2។ ដូចនេះ សូមកុំផ្ដោតទៅលើដំណើរការ៥ជំហា៊នខ្លាំងពេក។ ខ្ញុំគិតថា រឿងដែលសំខាន់ជាងគេបំផុតគឺការបង្កើតសម្មតិកម្ម មែនទេ?
ម្យ៉ាងទៀត នៅក្នុង IBL កំពង់ធំ របស់គម្រោង KICC, យើងកំពុងតែប្រឈមនឹងផ្នែកដ៏សំខាន់មួយ ដែលមិនមាននៅក្នុង IBL-STEPSAM2។ វាគឺជាការផ្ដោតសំខាន់ទៅលើការលើកទឹកចិត្តសិស្សឲ្យធ្វើការសិក្សារៀនសូត្រ។
ស៊ុមសម្រាប់បង្កើតមេរៀននៅក្នុង IBL កំពង់ធំ រួមមានធាតុមួយចំនួនដូចជា “ចំណោទបញ្ហា (Subject matter)” “សំណួរបំផុស/តម្រុយ (ការលើកទឹកចិត្ត(incentive) – ឆន្ទៈ(motivation)), និង “ច្រកចូល → ស្នូលមេរៀន → ច្រកចេញ” (មានធាតុមួយចំនួនផ្សេងទៀត ប៉ុន្តែថ្ងៃនេះ ខ្ញុំសូមមិនពិពណ៌នា)។
សាវតារបស់ធាតុទាំងនេះគឺសម្រាប់ឲ្យគ្រូបង្រៀនដឹងនូវអ្វីដែលជា “គំនិត និងក្ដីប្រាថ្នា” របស់សិស្សចំពោះប្រធានបទដែលមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ IBL គឺជាវិធីសាស្រ្តបង្រៀនដើម្បីបង្កើតភាពកាន់តែជិតស្និទ្ធជាមួយនឹង “គំនិត និងក្ដីប្រាថ្នា” របស់សិស្ស តាមរយៈសកម្មភាពសិស្សនៅក្នុងមេរៀន។
ឧទាហរណ៍ នៅក្នុងមេរៀនភាសាខ្មែរ, ជំនួសឲ្យការធ្វើពិសោធវិទ្យាសាស្រ្ត, យើងនឹងគិតពិចារណាអំពីសកម្មភាពតាមបែបរិះរកដែលសមស្របទៅនឹងប្រធានបទ។ មូលដ្ឋាននៃសកម្មភាពរិះរកទាំងនោះគឺជាចំណេះដឹង និងបទពិសោធរបស់សិស្ស។ បន្ទាប់មក ចំណេះដឹង និងបទពិសោធថ្មីនឹងត្រូវដាក់បញ្ចូលទៅក្នុងសកម្មភាពក្នុងមេរៀន។
ដូច្នេះ តាមរយៈថ្នាក់រៀនដែលមានសកម្មភាពរិះរក សិស្សអាចបង្កើតចំណេះដឹង និងបទពិសោធន៍ថ្មីៗដោយខ្លួនឯងដោយផ្អែកលើចំណេះដឹង និងបទពិសោធន៍ដែលគេទទួលបាននៅក្នុងជីវិតប្រចាំថ្ងៃ និងនៅសាលា។
ជាការពិត ជាមួយនឹងការលើកទឹកចិត្តនេះ យើងអាចអនុវត្តបន្ថែមអំពី វិធីវិទ្យាសាស្រ្ត IBL ដែលបានរៀនក្នុងកំឡុង IBL-STEPSAM2 ផងដែរ។
សម្រាប់ថ្នាក់វិទ្យាសាស្រ្ត ប្រសិនបើ IBL កំពង់ធំ និង IBL-STEPSAM2 ត្រូវបានច្របាច់បញ្ចូលគ្នា ខ្ញុំគិតថាថ្នាក់រៀននឹងកាន់តែល្អប្រសើរថែមទៀត។ អាស្រ័យហេតុនេះ សូមលោកគ្រូ អ្នកគ្រូ វិទ្យាសាស្ត្រ ដែលធ្លាប់រៀន IBL-STEPSAM2 មកសិក្សាបន្ថែម IBL-កំពង់ធំ។
សម្រាប់មិត្តអ្នកអានដែលមិនទាន់បានដឹងអំពី IBL កំពង់ធំ, ពេលអានប្លុកនេះ ប្រហែលជាមិនសូវយល់ច្បាស់ទេ។ ខ្ញុំសូមទោសផង។
ខ្ញុំសង្ឃឹមថា ផ្លែផ្ការបស់គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំនឹងត្រូវដាក់បង្ហាញជូនគ្រូឧទ្ទេសនៅតាមសាលាគរុកោសល្យ/វិទ្យាស្ថានផ្សេងទៀត នៅឆ្នាំក្រោយ, អាចថាក្នុងឆ្នាំ ២០២៥។ សូមមេត្តារង់ចាំ។

IBL-コンポントム、少しずつ形になってきましたよ
雨季らしい日々が続いているプノンペンです。
PTTCコンポントムのメンバーとは、この一ヵ月ご無沙汰をしています。皆さん、元気ですか? PTTC入学者選抜試験がありますね。その準備で忙しいのでしょうか?
さて、それでも、PTTCコンポントムではIBLコンポントムをクメール語の授業で活用する試みが続いています。日本人専門家抜きで、彼らだけで授業づくりのワークショップを企画し、継続して開いているのです。
すごいですよねー! 感激です!
8月3日から、日本チームが再度コンポントムを訪問します。そのときに新しい授業と出会うことができれば、うれしいです。でも、無理やり間に合わせる必要はありませんよ。自分たちのペースで、授業づくりを続けてください。
今から10年以上前、JICAによるSTEPSAM2という理科プロジェクトがありました。全教員養成校からブッティ先生やセーム先生 *日本語訳注:PTTCコンポントムの先生のお名前です)などの理科教官が参加しました(校長先生も参加)。そこで、参加者は理科的探求授業を勉強しました。
その際に意図されていたのは、理科実験を活用した効果的な授業です。単に実験をするだけではダメだ。きちんと仮説をたてよう。得られたデータを分析して、話し合おう。そして結論をだそう。それらを授業に取り入れることに参加者はチャレンジしたのです。
それから10年経った今でも、IBL-STEPSAM2(あるいはIBL-JICA)は生き残っているようです。この間、VVOBやニュージーランドの教員研修プログラムでも、このIBL-STEPSAM2が活用されたと聞きました。
その際に、5ステップということが強調されました。でもね、実は5ステップはあくまで基本であって、実際にはいろんなやり方があると私は考えます。ですから、あまり5ステップにこだわらないでください。一番重要なのは仮説かな?
さて、KICCプロジェクトでチャレンジしているIBLコンポントムでは、このIBL-STEPSAM2にはなかった大事なパートがあります。それは、生徒の学習の動機づけです。
IBL-コンポントムの授業をつくるためのフレームには、「主題」「きっかけ(動機・意欲づけ)」「入口→中心→出口」というような項目があります(他の項目もありますが、今日は省略します)。
これらの項目の背景には、生徒たちが主題に対して日常生活の中で、どんな《思いや願い》を持ち、それに少しでも近づくための授業にしましょう、という教える側の意図があります。IBLは、授業における生徒の活動を通して、生徒の「思いや願い」に少しでも近づくための教授法なのです。
例えばクメール語の授業の中では、理科実験ではなく、授業に適した探究活動を考えます。その探究活動の基礎となるのは、生徒の知識と経験です。そこに授業の中で新しい知識や経験が加わる。このように、探究活動を取り入れた授業を通じて、生徒たちは日常生活や学校でこれまで得てきた経験や知識をもとに、自ら新しい知識や経験を獲得していくのです。
もちろん、この動機づけの下で、さらにIBL-STEPSAM2を実施することも可能です。
IBL-コンポントムとIBL-SPTESAM2を組み合わせれば、理科の授業はもっと良いものになると思います。 ですから、STEPSAM2に参加した理科教官の皆さんにも、ぜひIBLコンポントムを改めて学んで欲しいのです。
まだIBLコンポントムに触れたことのない方々には、今回のブログは少し分かりにくかったかもしれません。ごめんなさい。
PTTCコンポントムの先生たちの成果が、2025年にはきっと他の教員養成校の先生たちにも発表できると、私は期待しています。














コメントを残す