2024年12月

សកម្មភាពគម្រោង

KICC article on JICA. Cambodia Office page. អត្ថបទទាក់ទង KICC នៅលើចៃកាហ្វេសប៊ុក។ KICCプロジェクトについてJICAカンボジア事務所がFacebookで紹介してくれました。

KICC article on JICA. Cambodia Office page. អត្ថបទទាក់ទង KICC នៅលើចៃកាហ្វេសប៊ុក។  https://www.facebook.com/share/p/1BNoxq4xfU/ KICCプロジェクトについてJICAカンボジア事務所がFacebookで紹介してくれました。

សកម្មភាពគម្រោង

លោក ប៉េងឡុង ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល​ បានអញ្ជើញចូលរួមក្នុងពិធីបិទបញ្ចប់គម្រោង KICC នៅសាលាគរុកោសល្យកំពង់ធំ ហើយលោកបានមានប្រសាសន៍ថា………     12月24日@PTTC コンポントムで、KICCプロジェクトの閉会式が開かれ、教育省教員開発局のペンロン局長も参加しました。閉会式でのスピーチの中で、ペンロン局長は……

  កម្មវិធីបិទបញ្ចប់គម្រោង KICC បានប្រារព្ធឡើងនៅថ្ងៃទី២៤ ខែធ្នូ នៅសាលាគរុកោសល្យ កំពង់ធំ។   លោក ប៉េងឡុង ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ដែលបានចូលរួមកិច្ចប្រជុំ បានលើកមតិសរសើរដល់សមាជិកជប៉ុននិងកម្ពុជារបស់គម្រោង KICC ចំពោះកិច្ចខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា។ លោកក៏បានថ្លែងអំណរគុណដល់លោកស្រី ម៉ាណូ ដែលអញ្ជើញមកពីការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា សម្រាប់ការគាំទ្ររបស់ JICA ដល់វិស័យអភិវឌ្ឍន៍គ្រូបង្រៀន។   នៅក្នុងសុន្ទរកថារបស់លោក លោក ប៉េងឡុង បានលើកឡើងពីសារៈសំខាន់នៃការពង្រីក IBL សម្រាប់គ្រប់មុខវិជ្ជា ដោយមិនគិតតែទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ, ហើយបានប្រកាសថា MoEYS នឹងពិចារណាលើការទទួលស្គាល់ជាផ្លូវការនូវសៀវភៅណែនាំ IBLកំពង់ធំ (ឈ្មោះបណ្តោះអាសន្ន មិនទាន់កំណត់ជាផ្លូវការ) ដែលបង្កើតដោយគម្រោង សម្រាប់ជាឯកសារគ្រូបង្រៀននាពេលអនាគត។   សៀវភៅណែនាំ IBLកំពង់ធំ បច្ចុប្បន្នកំពុងត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់សាស្រ្តាចារ្យ Okamoto ហើយត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការបកប្រែ។ ខ្ញុំ (Murayama) ជឿថាសៀវភៅណែនាំនឹងត្រូវបានដាក់ជូនលោក Penlong/TED នៅដើមឆ្នាំ 2025។   បន្ទាប់ចប់ពីកម្មវិធីរួច លោកគ្រូ សៅ ឡាវៃ បង្រៀននៅសាលាគរុកោសល្យកំពង់ធំ បានរៀបចំ...

IBLកំពង់ធំ

ការពិនិត្យឡើងវិញនៃរំហូរ IBL ថ្មី, “ឯកតាគំនិត unit concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលស្នើឡើងដោយគម្រោង KICC ដល់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れ、「単元構想」と「全科目向けIBL」の復習です。

    សមាជិកជនជាតិជប៉ុនរបស់គម្រោង KICC នឹងអញ្ជើញមកកំពង់ធំ ចំនួនមួយសប្ដាហ៍ ចាប់ពីថ្ងៃស្អែក (២៣ធ្នូ) ហើយក៏នឹងជាសកម្មភាពចុងក្រោយរបស់គម្រោង KICC ដែរ។             ខ្ញុំសប្បាយចិត្តដែលអាចបង្ហោះប្លុកនេះមុនថ្ងៃចន្ទ។ ខ្ញុំទើបតែធ្វើវាឲ្យទាន់ពេល។             នៅក្នុងអត្ថបទមុនៗ និងចុងក្រោយមុននេះ ខ្ញុំបានសរសេរអំពី “ឯកតាគំនិត Unit Concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលណែនាំដោយភាគីជប៉ុនទៅកាន់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ ក្នុងគម្រោង​ KICC ។             លើកនេះ ខ្ញុំចង់បង្ហាញពីការំឮកឡើងវិញនូវអត្ថបទទាំងនោះ។             ជាដំបូង មាន “ប្រធានបទមេរៀន (Subject matter)” ដែលសិស្សរៀននៅក្នុងមួយជំពូក (ឬមេរៀនរង)។ “ប្រធានបទស្នូល” បង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម ត្រូវបានគេគិតថាដូចគ្នានឹងមុខវិជ្ជានៅក្នុងជំពូក/មេរៀន។             “ប្រធានបទ” នៅក្នុងជំពូក/មេរៀន ក៏អាចត្រូវបានគេបកប្រែទៅជាពាក្យ “វត្ថុបំណង” នៃការសិក្សា។             ដើម្បីសម្រេចបាននូវ “ប្រធានបទ/ប្រធានបទស្នូល/វត្ថុបំណង” គួរតែមានមេរៀនច្រើនជាងមួយ។ គ្រូបង្រៀនរៀបចំកិច្ចតែងការមេរៀន ដើម្បីឲ្យ “មេរៀន”ជាច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក និងដើម្បីឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធិភាព។             ដូចនេះ...

IBLកំពង់ធំ

នេះគឺជាការដាក់បញ្ចូលទី២ នៃការណែនាំនិន្នាការ IBL ថ្មីដោយគម្រោង KICC ជូនដល់សាលាគរុកោសល្យកំពង់ធំ។ លើកនេះ យើងនឹងពិភាក្សាអំពី IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់ មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្រ្តនោះទេ ប៉ុន្តែក៏សម្រាប់មុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គមផងដែរ។ ពេលនេះ តើវានឹងក្លាយជាគំរូរបស់IBL កំពង់ធំ? KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れの紹介、その第2回です。今回はクメール語や社会科に対応するIBLについてです。さて、IBLコンポントムの原型になりますかしら?? 

            ជាដំបូង និងជាថ្មីម្ដងទៀត រំហូរនៃការបង្រៀនតាមបែបរិះរក (IBL) មានដូចបង្ហាញខាងក្រោម។     ដ្យាក្រាមនេះត្រូវបានប្រើប្រាស់ដំបូងនៅក្នុងគម្រោងចៃកា STEPSAM2 ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ ដែលគ្រូបណ្ដុះបណ្ដាលភាគច្រើនជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តនៅ NIE ហើយនៅពេលនោះ សិក្ខាកាមគឺជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តមកពីសាលាគរុកោសល្យ RTTC និង PTTC។ គោលបំណងគឺដើម្បីណែនាំពិសោធន៍វិទ្យាសាស្រ្តទៅក្នុងមេរៀននៅតាមសាលានានា។             ដោយផ្អែកលើដ្យាក្រាមខាងលើ ដ្យាក្រាមខាងក្រោមបង្ហាញពីរំហូរនៃមេរៀនសាមញ្ញ ដែលចាប់ផ្ដើមពីជំហ៊ានសំណួរគន្លឹះ (KQ)។    នៅក្នុងជំហាន① គេនិយាយថា “គ្រូបង្កើតសំណួរគន្លឹះ”។ នៅទីនេះ “សិស្សគិតអំពីសំណួរគន្លឹះ” ក៏អាចទទួលយកបាន។ នៅក្នុងករណីនេះ គេសន្មតថា ការអភិវឌ្ឍថ្នាក់រៀននឹងផ្ដោតលើការធ្វើពិសោធនៅក្នុងជំហ៊ាន③ ។    ទោះជាយ៉ាងណាក៏ដោយ មិនមានសកម្មភាពដែលឆ្លើយតបទៅនឹងពិសោធវិទ្យាសាស្រ្តនៅក្នុងមុខវិជ្ជាផ្សេងៗទៀត ដូចជាភាសាខ្មែរ សិក្សាសង្គមឡើយ។ ដូចនេះ វាមានការពិបាកក្នុងការអនុវត្ត IBL សម្រាប់ពិសោធវិទ្យាសាស្រ្តនៅក្នុងម៉ោងរៀនភាសាខ្មែរ ឬសិក្សាសង្គមណាស់។    ក៏ប៉ុន្តែ IBL ត្រូវបានគេប្រើនៅក្នុងមុខវិជ្ជាជាច្រើននៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ ជាឧទាហរណ៍ គ្រូបង្គោល/គ្រូបង្រៀនសាលាគរុកោសល្យកំពង់ធំ ដែលបានចូលរួមគម្រោង KICC បានធ្វើការសង្កេតមើល IBL ជាច្រើនប្រភេទ ក្នុងអំឡុងពេលពួកគាត់ទៅទស្សនកិច្ចសាលាបឋមសិក្សាមួយចំនួននៅកូបិ ប្រទេសជប៉ុន។...