នៅពេលគ្រូៗសាកល្បងបង្កើតមេរៀនថ្មីៗ ពួកគាត់សើចបណ្ដើរ ហើយបន្លឺពាក្យបណ្ដើរថា “ខ្ញុំឈឺក្បាល!” 「頭が痛いわ」と笑いながら、新たな授業づくりにチャレンジする先生たち
នៅក្នុងសៀវភៅសិក្សាអក្សរសាស្រ្ត (ភាសាខ្មែរ)មានប្រធានបទច្រើនប្រភេទ។ វាមានមេរៀនទាក់ទងទៅនឹង បរិដ្ឋាន សីលធម៌ វប្បធម៌និងទំនៀមទំលាប់ប្រពៃណីខ្មែរ អប់រំ សុខភាពនិងអនាម័យ រដូវបុណ្យទាន និងបញ្ហាគ្រួសារ ។ល។ វាអាចមានច្រើនជាងនេះទៀត។ ក្នុងពេលតែមួយនៅពេលកំពុងអានសៀវភៅ សិស្សអាចរៀនធ្វើ “កិច្ចការដោយប្រើភាសាបច្ចេកទេស (Language-specific learning tasks)” ដូចជា រៀនវាក្យសព្ទ(ពាក្យផ្គុំ) រៀនពាក្យមួយម៉ាត់ៗ រៀនបញ្ចេញសូរសំឡេង វេយ្យាករណ៍ ជំនាញសរសេរ និងរៀនអានអត្ថបទវែងៗ។ ជាញឹកញាប់ នៅពេលយើងព្យាយាមដាក់បញ្ចូល IBL ទៅក្នុងភាសាជាតិ (ភាសាខ្មែរ) សកម្មភាពសិស្សត្រូវបានផ្ដោតទៅលើ “ការយល់ដឹង ឬការធ្វើឲ្យប្រសើរទៅលើអ្វីដែលបានសរសេរនៅលើប្រធានបទផ្សេងៗ” ។ ឧទាហរណ៍ ប្រសិនបើសិស្សអានសៀវភៅសិក្សាអំពីបញ្ហាសំរាម (បញ្ហាបរិដ្ឋាន) វត្ថុបំណងរបស់សកម្មភាពសិស្សគឺអាចដោះស្រាយបញ្ហាសំរាមនៅក្នុងសាលារៀនរបស់ពួកគេ។ ទោះជាយ៉ាងណាក៏ដោយ បញ្ហាស្រដៀងគ្នាក៏ត្រូវបានគេមើលឃើញនៅក្នុងមុខវិជ្ជា “សិក្សាសង្គម” និង “សីលធម៌”។ ទោះបីជានៅក្នុងសិក្សាសង្គម សិស្សអាចធ្វើសកម្មភាពដោះស្រាយបញ្ហាសំរាមនៅក្នុងសាលារៀនរបស់ពួកគេបាន។ ឥឡូវ នៅក្នុងករណីនេះ តើមានភាពខុសគ្នាយ៉ាងដូចម្ដេចរវាងសិក្សាសង្គម និងភាសាខ្មែរ? ...



