2024年1月

សិស្សមជ្ឈមណ្ឌល SC/LC

ចូរឲ្យសិស្សលេងនៅលើ “បាតដៃព្រះពុទ្ធ” (ជំនួសដៃ)គ្រូ!    ブッダ(の代わりの先生)の“手のひら”で生徒を遊ばせましょう!

 (នៅក្នុងប្លុកនេះ នឹងមានលេចចេញតួអង្គព្រះពុទ្ធ។ តែខ្ញុំសង្ឃឹមថា សូម្បីតែអ្នកកាន់សាសនាផ្សេង ដូចជាឥស្លាម ក៏អាចអានអត្ថបទនេះ ហើយអាចធ្វើការពិភាក្សាជាលក្ខណៈទូទៅបាន។)             កាលពីមុន ខ្ញុំបានសរសេរនៅក្នុងប្លុកនេះថា មានគ្រូម្នាក់គាត់បានបញ្ចេញមតិយោបល់ថា ពេលថ្នាក់រៀនគាត់ប្រើគោលវិធីសិស្សមជ្ឈមណ្ឌល គឺមានភាពងាយស្រួលជាងមុនសម្រាប់គ្រូជាងពេលដែលគាត់ប្រើគោលវិធីគ្រូមជ្ឈមណ្ឌល។       ប៉ុន្តែ បើតាមការយល់ឃើញរបស់ខ្ញុំ ថ្នាក់រៀន “សិស្សមជ្ឈមណ្ឌល” មានការពិបាកជាងថ្នាក់រៀន “គ្រូមជ្ឈមណ្ឌល”។ ជាពិសេស មានការពិបាកក្នុងការរៀបចំមេរៀន។             ប្រសិនបើថ្នាក់រៀនបែបគ្រូមជ្ឈមណ្ឌល គ្រូអាចបង្រៀនទៅតាមអ្វីដែលគ្រូចង់បាន ហើយសិស្សគ្រាន់តែធ្វើតាមគំនិតរបស់គ្រូ។ ប៉ុន្តែសម្រាប់ថ្នាក់រៀនសិស្សមជ្ឈមណ្ឌល ថ្នាក់រៀនមិនអាចប្រព្រឹត្តទៅដោយរលូនទៅតាមកិច្ចតែងការគ្រូបង្រៀនឡើយ។ ហេតុដូចនេះហើយ បានជាវាមានសារៈសំខាន់ក្នុងការគិតស្រមៃពីប្រតិកម្មរបស់សិស្សទុកជាមុន ហើយរៀបចំកិច្ចតែងបង្រៀនតាមជាក់ស្ដែង។ ហើយការរៀបចំថ្នាក់រៀនក្លាយទៅជាបន្ទុកកិច្ចការបន្ថែមដ៏ច្រើន។             វាគឺជាកិច្ចការលំបាក ក្នុងការសង្កេតសិស្សនៅក្នុងថ្នាក់រៀន។ គ្រូត្រូវព្យាយាមស្ដាប់ និងសម្លឹងមើលជុំវិញដើម្បីដឹងថា ពេលណា សិស្សណា ចង់បញ្ចេញមតិ។ គ្រូត្រូវផ្ដោតអារម្មណ៍សង្កេតសិស្ស សូម្បីតែពេលគ្រូនៅស្ងៀម មិននិយាយស្ដីអ្វីក៏ដោយ។ វាពិតជាលំបាកណាស់ និងត្រូវការបទពិសោធច្រើន។             ខ្ញុំគិតថាអ្នកទាំងអស់គ្នាប្រហែលជាដឹងដំណើររឿង “ថាំងចេងទៅចម្លងធម៌​” ហើយ។ វាជារឿងស្ដីអំពីព្រះសង្ឃនៅប្រទេសចិនធ្វើដំណើរទៅកាន់ប្រទេសឥណ្ឌាដើម្បីទទួលបានគម្ពីរព្រះធម៌។ ស៊ុនអូខុង គឺជាស្ដេចស្វា ហើយ ប៉ាចេ គឺជាជ្រូកយក្ស ដែលបានជួយថែរក្សាថាំងចេង។...

Uncategorized

ទោះបីជាវគ្គបណ្ដុះបណ្ដាលពិបាកក៏ដោយ ក៏អាចមានលទ្ធផលល្អដែរ / ការបណ្ដុះបណ្ដាលបែបស៊ីជម្រៅ 研修が難しくても成果が実る/研修の奥深さ

            នៅក្នុងប្លុកនេះ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានធ្វើការបង្ហាញអំពីការបណ្ដុះបណ្ដាលនៅក្រុងកូបិរបស់គម្រោង KICC កាលពីខែតុលាកន្លងទៅនេះ ចំនួនពីរបីដងមកហើយ។ សិក្ខាកាមចំនួន១០នាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបានធ្វើសេចក្ដីរាយការណ៍ក្នុងអង្គប្រជុំនៅសាលាគរុកោសល្យខេត្តកំពង់ធំ។ ពួកខ្ញុំ រួមមាន លោកគ្រូ Okamoto, លោកគ្រូ Masa, កញ្ញា Kibayashi, លោកស្រី Oki, និងខ្ញុំ បានមើលវីដេអូដែលបានថតនៅក្នុងពេលប្រជុំ។ (សូមទោសដែលលោកគ្រូ Nishi គាត់រវល់ពេកមិនអាចចូលរួមជាមួយពួកយើងបាន នៅពេលនោះ)។ វីដេអូមានរយៈពេលចំនួន ២ម៉ោង តែពួកខ្ញុំត្រូវមើលអស់រយៈពេលចំនួន ៤ម៉ោង ដោយមានការបកប្រែដោយលោកភីន។ ខ្ញុំពិតជាអស់កម្លាំងណាស់។             អរគុណច្រើនណាស់ចំពោះលោកភីន សម្រាប់ការខិតខំប្រឹងប្រែងជួយការងារ។             ហើយក៏សូមអរគុណដល់សាលាគរុកោសល្យខេត្តកំពង់ធំ សម្រាប់ការៀបចំឲ្យមានកិច្ចប្រជុំនេះ។ ខ្ញុំពិតជាមានក្ដីរីករាយណាស់ដែលបានដឹងថាលោកគ្រូអ្នកគ្រូទទួលបាននូវគំនិតថ្មីជាច្រើនពីវគ្គបណ្ដុះបណ្ដាលនៅកូបិ។             ចំពោះធាតុចូលពីខាងភាគីជប៉ុនរបស់គម្រោង KICC គឺមិនមែនមានតែកម្មវិធីបណ្ដុះបណ្ដាលនៅកូបិតែប៉ុណ្ណឹងទេ ប៉ុន្តែនៅមានសិក្ខាសាលាពីអ្នកជំនាញការនៅខេត្តកំពង់ធំផងដែរ ហើយទោះបីជាធ្វើតាមអនឡាញ (Zoom) ក៏ដោយ។ ប្រហែលជាយើងរៀបចំសិក្ខាសាលាតាម Zoom ច្រើនជាងការរៀបចំដោយជួបមុខគ្នាផ្ទាល់ជាមួយអ្នកជំនាញការ។             ដូចអ្នកទាំងអស់បានជ្រាបស្រាប់ហើយថា យើងមានការពិបាកច្រើនចំពោះសិក្ខាសាលាដែលរៀបចំតាម Zoom។ វាអាស្រ័យលើប្រព័ន្ធអ៊ីនធើរណែត ហើយពេលខ្លះក៏មានការរអាក់រអួលដាច់អ៊ីនធើរណែតជាដើម។...

IBLកំពង់ធំ

ផ្លាស់ប្ដូរការគិតពី “ការបង្រៀន” ទៅជា “ការរចនាការរៀនរបស់សិស្ស” 「教える」から、「生徒の学びをデザインする」ことへの発想の転換

            នៅពេលនេះ ខ្ញុំសរសេរអត្ថបទរាងពិបាកយល់បន្តិច។ ដូចនេះ សូមអានដោយភាពស្ងៀមស្ងាត់ យកចិត្តទុកដាក់ និងអានឲ្យបានច្រើនដង។             សំណួរគន្លឹះ (Key Question [KQ]) គឺជាសំណួរដែលត្រូវបានឆ្លើយដោយគោលដៅរបស់មេរៀន។ មានន័យថា ការឆ្លើយសំណួរគន្លឹះ[KQ] នឹងនាំឲ្យឈានទៅដល់ការសម្រេចគោលដៅមេរៀន។             គោលដៅមេរៀនមានសរសេរនៅក្នុងកម្មវិធីសិក្សា ឬសៀវភៅសិក្សា។ ដូចនេះ វាគឺជារឿងធម្មតាសម្រាប់គ្រូក្នុងការត្រៀមរៀបចំសំណួរគន្លឹះដែលឆ្លើយតបទៅនឹងគោលដៅទុកជាមុន។             នៅក្នុងការអភិវឌ្ឍន៍សៀវភៅសិក្សា ដែលមានបំណងផ្ទេរតែចំណេះដឹង នោះដំណើរការនៃការស្វែងរកសំនួរគន្លឹះដោយសិស្សគឺមិនសំខាន់ឡើយ។ នៅក្នុងករណីនេះ ប្រសិនបើគ្រូមិនមានបំណងប្រើគោលវិធីសិស្សមជ្ឈមណ្ឌល (LC/SC)ឲ្យបានខ្លាំងក្លានោះទេ នោះថ្នាក់រៀននឹងមិនអាចចៀសរួចពីការប្រើគោលវិធីគ្រូមជ្ឈមណ្ឌលឡើយ។             ប្រសិនបើកម្មវិធីសិក្សា/សៀវភៅសិក្សាមានការតម្រង់ទិសខ្លាំងឲ្យប្រើគោលវិធីសិស្សមជ្ឈមណ្ឌល នោះការអភិវឌ្ឍន៍នៅក្នុងសៀវភៅសិក្សានឹងមានបង្ហាញរបៀបដល់សិស្សឲ្យស្វែងរកសំណួរគន្លឹះដោយខ្លួនគាត់។ នៅក្នុងករណីនេះ តាមរយៈចំណេះដឹងដែលកំពុងតែរៀន នឹងមានការសង្កត់ធ្ងន់ទៅលើការស្វែងរកចំណេះដឹងដោយសិស្សខ្លួនឯង។             និយាយតាមត្រង់ តាមការយល់ឃើញរបស់ខ្ញុំ កម្មវិធីសិក្សា/សៀវភៅសិក្សានៅក្នុងប្រទេសកម្ពុជាមិនទាន់មានលក្ខណៈជាសិស្សមជ្ឈមណ្ឌលនៅឡើយ។             ជាពិសេសនៅក្នុងការសិក្សាតាមបែបរិះរក (IBL) របៀបសិស្សរៀនដោយខ្លួនឯងគឺជាផ្នែកមួយដ៏សំខាន់។ ដូចនេះ វាមិនមានលក្ខណៈងាយស្រួលឡើយដើម្បីបង្កើតការអភិវឌ្ឍន៍ IBL ប្រសិនបើយើងយកតាមសៀវភៅសិក្សានាពេលបច្ចុប្បន្នដែលមាននិន្នាការ “សៀវភៅសិក្សាផ្ទេរចំណេះដឹង”។ ត្រង់នេះហើយ ដែលមានការពិបាកក្នុងការបង្កើត IBL កំពង់ធំ។             នៅពេលខ្ញុំពិភាក្សាជាមួយលោកគ្រូអ្នកគ្រូអំពីកិច្ចតែងការបង្រៀន ជាញឹកញាប់យើងតែងធ្វើការពិភាក្សាអំពីសំណួរគន្លឹះ...