“បង្រៀននូវអ្វីដែលខ្លួនបានរៀន” គឺជានិន្នាការមានរហូតមកដល់ពេលបច្ចុប្បន្ននេះ។ ចុះសម្រាប់ពេលអនាគត តើគួរមាននិន្នាការយ៉ាងដូចម្តេចវិញ? 「自分が教わったことどおりに教えましょう」が以前のモットーでした。さて、次の時代のモットーは何がよいでしょう?
ប្រទេសជាតិបានដំណើរការអប់រំនៅតាមសាលា។ ប្រទេសទំនើបបានចាប់ផ្ដើមប្រវត្តិសាស្រ្តរបស់ខ្លួន នៅប៉ែកអឺរ៉ុបខាងលិចក្នុងសវត្សន៍ទី១៧ និងទី១៨។ ប្រវត្តិសាស្រ្តរបស់ប្រទេសទំនើប គឺទើបមានរយៈពេលតែ ២០០ ទៅ ៣០០ឆ្នាំប៉ុណ្ណោះ។ រឿងដែលសំខាន់ជាងគេបំផុតសម្រាប់ប្រទេសជាតិទំនើប គឺបានបង្កើតប្រជាជនដោយខ្លួនឯង។ កាលពីសម័យមុន វាគឺជារឿងចាំបាច់ក្នុងការបង្កើតទាហ៊ានការពារជាតិ ដោយបានធ្វើការជ្រើសរើសប្រជាជនក្នុងប្រទេសជាតិខ្លួន។ លើសពីនេះទៅទៀត នៅពេលនោះ វាក៏ចាំបាច់ក្នុងការត្រូវការកម្លាំងពលកម្មមនុស្សសម្រាប់ធ្វើការងារ និងបង់ពន្ធ។ ក្នុងហេតុផលនេះ ប្រព័ន្ធអប់រំសាលាត្រូវបានបង្កើតឡើង។ នៅសម័យនោះ តួនាទីរបស់ការអប់រំគឺជាការបង្កើតទាហ៊ានដ៏ល្អ កម្លាំងពលកម្មដ៏ល្អ និងមន្រ្តី(មន្រ្តីរាជការ)ដ៏ល្អ នៅសម័យមុន។ “នៅពេលប្រព័ន្ធអប់រំតាមសាលាទើបបានចាប់ផ្ដើមដំបូង” មានតែក្មេងប្រុសទេដែលអាចទទួលបានការអប់រំ។ ពីព្រោះមានតែមនុស្សប្រុសទេដែលអាចធ្វើជាទាហ៊ានបាននៅក្នុងសម័យនោះ។ នៅក្នុងប្រទេសទាំងអស់ក្នុងពិភពលោក ដំបូងគេបានគិតថា ក្មេងស្រីមិនចាំបាច់បានរៀនអីទេ។ នៅសម័យបច្ចុប្បន្ន ការអប់រំត្រូវបានពង្រីកទៅដល់ក្មេងស្រីហើយ ហើយគេមានជំនឿថាការអប់រំមិនមែនសម្រាប់តែប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងទៅនឹងសិទ្ធិមូលដ្ឋាន (សិទ្ធិមនុស្ស)របស់បុគ្គលនីមួយៗផងដែរ។ តួនាទីរបស់សាលាខ្លួនឯងក៏មានការផ្លាស់ប្ដូរបន្តិចម្ដងៗ។ នៅក្នុងប្រទេសកម្ពុជា ការអប់រំតាមបែបទំនើបបានចាប់ផ្ដើមក្រោយពីប្រទេសទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣។ វាទើបតែបាន ៧០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ប្រព័ន្ធអប់រំក៏ត្រូវបានបំផ្លិចបំផ្លាចទាំងស្រុងនៅក្នុងសម័យប៉ុលពត ពីឆ្នាំ ១៩៧៥-១៩៧៩ ។ វាមានរយៈពេល ៤៤ឆ្នាំហើយ បើរាប់ចាប់តាំងពីការអប់រំត្រូវបានស្ដារឡើងវិញនៅក្នុង ១៩៨០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។ ...






