2025年7月

វិទ្យាសាស្ត្រ(science)

តើវិទ្យាសាស្ត្រជាអ្វី? ផ្នែកទី 3: មានមនុស្សក្លាហានដែលធ្វើឲ្យមានវិទ្យាសាស្រ្តជឿនលឿន។ វិទ្យាសាស្ត្រ និង”ការច្នៃប្រឌិត”, វិទ្យាសាស្ត្រ និង “ការគិតតាមបែបរិះគន់កម្រិតខ្ពស់ (Critical Thinking)” ។ 科学とはなんでしょう パート3:科学を発展させてきた勇気ある人たちがいます。科学と「創造性」、科学と「批判精神」。

ដូចដែលខ្ញុំបានសរសេរកាលពីលើកមុន បើប្រៀបធៀបទៅនឹងការសិក្សាភាសា និងសង្គម ភាគច្រើននៃអ្វីដែលត្រូវបានបង្រៀនក្នុងវិទ្យាសាស្ត្រ និងគណិតវិទ្យានៅក្នុងសាលារៀនជុំវិញពិភពលោកគឺជារឿងធម្មតា។ មិនមានព្រំដែនជាតិនៅក្នុងវិទ្យាសាស្ត្រ និងគណិតវិទ្យាទេ។ ដូច្នេះហើយ គម្រោងកិច្ចសហប្រតិបត្តិការគាំទ្រផ្នែកអប់រំជាច្រើនរបស់ JICA មានគោលបំណងលើកកម្ពស់គុណភាពនៃការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យា។ នេះគឺដោយសារតែបទពិសោធន៍របស់ប្រទេសជប៉ុនក្នុងការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាអាចត្រូវបានអនុវត្តដោយផ្ទាល់ចំពោះការគាំទ្របែបនេះ។ ហើយគោលដៅមួយក្នុងចំណោមគោលដៅនៃគម្រោងគាំទ្រការអប់រំផ្នែកវិទ្យាសាស្ត្រ និងគណិតវិទ្យាជាច្រើនគឺ “បង្កើនភាពច្នៃប្រឌិតរបស់សិស្សានុសិស្ស និងជំនាញនៃការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់ (Critical Thinking skill)”។   ដូច្នេះ តើវាមានទំនាក់ទំនងដូចម្តេចរវាង “ជំនាញក្នុងការច្នៃប្រឌិត និងជំនាញនៃការគិតប្រកបដោយការរិះគន់កម្រិតខ្ពស់” និងការអប់រំវិទ្យាសាស្ត្រ? តើការសិក្សារូបមន្តរូបវិទ្យា និមិត្តសញ្ញាគីមី និងប្រតិកម្មគីមីជួយបង្កើនការស្រមើស្រមៃ និងជំនាញគិតពិចារណាប្រកបដោយការរិះគន់កម្រិតខ្ពស់របស់សិស្សដែរឬទេ? នៅក្នុងប្រវត្តិសាស្ត្រនៃការអភិវឌ្ឍន៍វិទ្យាសាស្ត្រ មានចំណុចរបត់សំខាន់ៗជាច្រើន។ ចំណុចមួយ​ក្នុង​ចំណោមចំណុចរបត់​ទាំង​នោះ​គឺ​ជា​ការ​ជជែក​ដេញ​ដោល​លើ “ទ្រឹស្តី​ជេអូសេនទ្រីក (Geocentric theory)” និង “ទ្រឹស្ដី​ហេលីអូសេនទ្រីក (Heliocentric theory)” ដែល​បាន​កើត​ឡើង​នៅ​អឺរ៉ុប​តាំងពី​សតវត្សទី 16 ដល់​សតវត្សទី 17 ។ ទ្រឹស្តី​ជេអូសេនទ្រីក (Geocentric) បង្ហាញថា ផែនដីស្ថិតនៅចំណុចកណ្តាលនៃសកលលោក ហើយព្រះអាទិត្យ, ភព, និងផ្កាយផ្សេងទៀតវិលជុំវិញផែនដី។ ផ្ទុយទៅវិញ ទ្រឹស្ដីហេលីអូសេនទ្រីក...

វិទ្យាសាស្ត្រ(science)

វិទ្យាសាស្រ្ត ផ្នែកទី 2៖ តើវិទ្យាសាស្រ្តមានប្រយោជន៍ និងអាចជួយយើងបានដែរឬទេ? វិទ្យាសាស្រ្តមានមុខជាទេវតាផងនិងមុខយក្សផង។ ទោះ​បី​ជា​បែប​នេះ​ក្ដី វិទ្យា​សា​ស្រ្ត​គួរ​ឱ្យ​ចាប់​អារម្មណ៍​ខ្លាំង​ណាស់​។   科学とはなんでしょう その2:科学は私たちの暮らしに有益でしょうか? 科学が持つ天使の顔と悪魔の顔。それでも科学はとても面白いのです。

  កាលពីលើកមុន ខ្ញុំបានសរសេរថា វិទ្យាសាស្ត្រគឺជាគំនិតថ្មីមួយសម្រាប់មនុស្សជាតិយើង ដែលទើបតែបានបង្កើតឡើងក្នុងរយៈពេលប៉ុន្មានរយឆ្នាំចុងក្រោយនេះ ហើយវាបង្ហាញពីលក្ខណៈនៃការធ្វើពិសោធន៍ដែលផ្តល់លទ្ធផលដូចគ្នាទាំងអស់ ដោយមិនគិតថាអ្នកណាជាអ្នកធ្វើ (ការផ្ទៀងផ្ទាត់)។   ទោះជាយ៉ាងណាក៏ដោយ ការពិសោធន៍មិនមែនជាលក្ខណៈវិទ្យាសាស្ត្រតែមួយគត់នោះទេ។ មានរឿងជាច្រើននៅក្នុងវិទ្យាសាស្ត្រដែលគេមិនអាចបញ្ជាក់បានតាមរយៈការពិសោធន៍។ ឧទាហរណ៍ នៅក្នុងមុខវិជ្ជាផែនដីវិទ្យាសាស្ត្រ និងជីវវិទ្យា ការសង្កេតគឺជាវិធីសាស្ត្រមានប្រសិទ្ធភាពជាងការធ្វើពិសោធន៍។ ឧទាហរណ៍ ប្រភពដើមនៃប្រព័ន្ធព្រះអាទិត្យ និងផែនដីមិនអាចធ្វើការផ្ទៀងផ្ទាត់តាមរយៈការពិសោធន៍បានទេ។ ប្រវត្តិនៃការវិវត្តន៍ (history of evolution) មិនអាចធ្វើការបញ្ជាក់ឡើងវិញតាមរយៈការពិសោធន៍នោះទេ។ ការសង្កេតក៏ក្លាយជាដំណើរការនៃការផ្ទៀងផ្ទាត់សម្មតិកម្មផងដែរ។   ថ្មីៗនេះ កុំព្យូទ័រដែលមានបំពាក់គ្រឿងបច្ចេកវិទ្យា ក៏រីកចម្រើនផងដែរ។   ឧទាហរណ៍ តើ​ព្រះច័ន្ទ ដែលជាផ្កាយរណប​របស់​ផែនដី​កើតឡើងបានយ៉ាង​ដូចម្តេច? មានសម្មតិកម្មជាច្រើនត្រូវបានបង្កើតឡើង។ ក្នុងចំណោមសម្មតិកម្មទាំងនោះ មានសម្មតិកម្មមួយដែលមានផលប៉ះពាល់ខ្លាំងជាងគេ — ដែលបង្ហាញថា អង្គធាតុដែលស្ថិតនៅក្នុងលំហអវកាស មានទំហំប៉ុនភពអង្គារបានបុកជាមួយផែនដីពេលដំបូង ហើយបំណែកដែលបានមកពីការប៉ះទង្គិចគ្នានឹងផែនដីបានរួមផ្សំគ្នាបង្កើតជាព្រះច័ន្ទ — ត្រូវបានគេទទួលយកយ៉ាងទូលំទូលាយ។ ដើម្បីផ្ទៀងផ្ទាត់សម្មតិកម្មនេះ គេប្រើបច្ចេកវិទ្យា ដោយធ្វើការដាក់បញ្ចូលទិន្នន័យផ្សេងៗទៅក្នុងកុំព្យូទ័រដើម្បីបញ្ជាក់អំពីលទ្ធផល។   ការអភិវឌ្ឍន៍របស់វិទ្យាសាស្ត្រត្រូវបានទទួលឥទ្ធិពលយ៉ាងខ្លាំងពីសង្រ្គាម ដែលគួរឲ្យកត់សំគាល់។ ឧទាហរណ៍៖  បច្ចេកវិទ្យាសំយោគអាម៉ូញាក់ពីអាសូតក្នុងខ្យល់គឺចាំបាច់សម្រាប់ផលិតជីអាសូត ដែលបង្កើន​ផលិតភាពកសិកម្មនៅទូទាំងពិភពលោក។ អ្នកវិទ្យាសាស្ត្រអាល្លឺម៉ង់ ឈ្មោះ ហ្រ្វីត ហាប័រ (Fritz Haber) (1863-1934) ត្រូវបានគេស្គាល់ថាជាអ្នកបង្កើតបច្ចេកវិទ្យានេះ។ អាសូត...

វិទ្យាសាស្ត្រ(science)

តើវិទ្យាសាស្ត្រជាអ្វី? ផ្នែកទី 1: វិទ្យាសាស្រ្តគឺជាអ្វីដែលថ្មីខ្លាំងណាស់សម្រាប់មនុស្ស។   科学とはなんでしょう? その1 人間にとっては科学ってとても新しいことなのです。

 លើកនេះខ្ញុំនឹងនិយាយអំពីវិទ្យាសាស្ត្រ។  ខ្ញុំប្រាកដថាអ្នកអានប្លក់នេះស្គាល់ពាក្យថា “វិទ្យាសាស្ត្រ” ទោះជាយ៉ាងណានៅពេលសួរថាអ្វីទៅជាវិទ្យាសាស្ត្រ អ្នកខ្លះប្រហែលជាមិនអាចឆ្លើយដោយភាពជឿជាក់។  វិទ្យាសាស្ត្ររួមមានរូបវិទ្យា គីមីវិទ្យា ជីវវិទ្យា និងប្រហែលជាវិទ្យាសាស្ត្រផែនដី។ ប៉ុន្តែនោះមិនឆ្លើយសំណួរថាអ្វីជាវិទ្យាសាស្ត្រទេ។  ប្រវត្តិសាស្ត្រវិទ្យាសាស្ត្រមិនចាស់ប៉ុន្មានទេ។ ជាឧទាហរណ៍ អ្នកប្រហែលជាបានរៀនអំពី DNA (ឬ AND) នៅសាលា។ វាគឺជាសារធាតុមួយហៅថាអាស៊ីត deoxyribonucleic និងមានទម្រង់ពិសេសហៅថារចនាសម្ព័ន្ធ helix ទ្វេ។ DNA នេះទាក់ទងយ៉ាងជិតស្និទ្ធទៅនឹងយន្តការនៃតំណពូជហ្សែននៅក្នុងសារពាង្គកាយមានជីវិត។  ច្បាប់របស់ Mendel ដែលបច្ចុប្បន្នត្រូវបានបង្រៀននៅថ្នាក់ទី 12 ត្រូវបានរកឃើញនៅពាក់កណ្តាលទីពីរនៃសតវត្សទី 19 ។ នោះគឺប្រហែល 150 ឆ្នាំមុន។ ហើយរចនាសម្ព័ន្ធនៃ DNA ត្រូវបានគេរកឃើញនៅពាក់កណ្តាលសតវត្សទី 20 ប្រហែល 70 ទៅ 80 ឆ្នាំមុន។ DNA ត្រូវបានគេរកឃើញនៅពេលដែលកម្ពុជាទទួលបានឯករាជ្យពីឥណ្ឌូចិនរបស់បារាំង។  ញូតុន ដែលបានវាស់ស្ទង់ល្បឿនទំនាញផែនដីបានយ៉ាងត្រឹមត្រូវ គឺជាអ្នកវិទ្យាសាស្ត្រម្នាក់ដែលសកម្មនៅក្នុងប្រទេសអង់គ្លេសក្នុងពាក់កណ្តាលទីពីរនៃសតវត្សទី 17 ប្រហែល 250 ឆ្នាំមុន។ Galileo ដែលជាអ្នកវិទ្យាសាស្ត្រអ៊ីតាលីបានស្លាប់នៅឆ្នាំ 1642...