IBLកំពង់ធំ វគ្គ៣   ការរិះរកមានន័យយ៉ាងម៉េច? コンポントムIBL その3  探究ってなんでしょう?

G1 Mathematics Class @ Kompong Thom

ជម្រាបសួរលោកគ្រូអ្នកគ្រូ។ ពីខ្ញុំម៉ូរ៉ាយ៉ាម៉ា នៅក្រុងភ្នំពេញ។

 នៅចុងសប្ដាហ៍ ថ្ងៃសៅរ ទី២១ និង អាទិត្យ ទី២២ គឺជាថ្ងៃចូលឆ្នាំចិន។

នៅជិតផ្ទះខ្ញុំ មានក្រុមគ្រួសារកំពុងជួបជុំគ្នាជប់លៀងឆ្នាំថ្មី។ ពួកគាត់មើលទៅដូចជាសប្បាយណាស់ ដោយបើកសំឡេងខារ៉ាអូខេខ្លាំងៗ។ ប៉ុន្តែ ការច្រៀងរបស់គាត់ ស្ដាប់ទៅមិនសូវពិរោះសោះ។ ខ្ញុំពិបាកទ្រាំស្ដាប់ខ្លាំងណាស់។ ប្រសិនបើគាត់បន្ថយសំឡេងបន្តិច ខ្ញុំពិតជាសប្បាយចិត្តណាស់។ ប្រសិនបើមិនអញ្ចឹង សូមច្រៀងឲ្យពិរោះជាងនេះ។ 

            ឥឡូវ ខ្ញុំសូមសរសេរអំពី IBLកំពង់ធំ បន្តិច។

            តើ “ការរិះរក” មានន័យដូចម្ដេច?

            ខ្ញុំចាំបានថា មានគ្រូម្នាក់ធ្លាប់មានប្រសាសន៍ថា “នៅសាលា សិស្សធ្វើការរិះរកតែបន្តិច ដល់ពេលទៅផ្ទះគាត់គិតតែលេង គ្មានបានធ្វើការរិះរកអីសូម្បីតែបន្តិច”។

            គំនិតរបស់ខ្ញុំ ខុសពីការយល់ឃើញរបស់គាត់។

            តាមពិតទៅ ទាំងសិស្ស និងកុមារ មានការរិះរកច្រើនណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ បើតាមខ្ញុំគិត។

            កាលពីមុន ខ្ញុំបានសរសេរលិខិតជូនលោកគ្រូ PTTC នូវឧទាហរណ៍ពីរឃ្លា ដូចខាងក្រោម។

“ម៉ាក់ប្រហែលជាខឹងខ្ញុំហើយមើលទៅ? គាត់មានការបារម្មណ៍ ដោយព្យាយាមសង្កេតមើលទឹកមុខម៉ាក់គាត់”

“ខ្ញុំឃ្លានណាស់ រកអីញ៉ាំនៅក្នុងផ្ទះបាយសិន។ ខ្ញុំភ្លក់អានេះបន្តិចសិនមើល អាចញ៉ាំបានឬអត់?”

            សកម្មភាពទាំងពីរនេះ សុទ្ធតែជាសកម្មភាពរិះរក។ ទោះបីជាសកម្មភាពនៅក្រៅថ្នាក់រៀនមែនក៏ដោយ សិស្សទាំងឡាយបានធ្វើការរិះរកយ៉ាងច្រើននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគាត់។

            ការរិះរកគឺជាដំណើរការដែលកុមារជួបប្រទះនៅក្នុងពិភពលោក។

            នៅពេលដែលទារកបានចាប់កំណើត គាត់តែងតែមើលទៅពិភពលោកប្រកបដោយការងឿង      ឆ្ងល់។ បន្ទាប់មក យើងក៏ផ្ដល់និយមន័យទៅកាន់ពិភពលោកតាមបែបផ្សេងៗ។

            ជាដំបូងគាត់មានការស្វែងយល់ជាមួយម៉ាក់ ប៉ា បន្ទាប់មកមនុស្ស/របស់នៅក្នុងផ្ទះ មនុស្ស/របស់នៅក្រៅផ្ទះ។ មើល ប៉ះ ទទួលអារម្មណ៍។

            ចិត្តដែលពោរពេញទៅដោយការងឿងឆ្ងល់ គឺជាគ្រាប់ពូជនៃការរិះរក។

            ចិត្តដែលពោរពេញទៅដោយការងឿងឆ្ងល់ គឺជាចរិកលក្ខណៈរបស់មនុស្សដែលមានតាំងពីកុមារភាព។

            ការរិះរកគឺមិនមែនមានតែនៅក្នុងសាលានោះទេ។

            សិស្សក៏មិនមានការអភិវឌ្ឍន៍ក្នុងការរិះរកដែរ បើពួកគាត់រង់ចាំតែការស្ដាប់បញ្ជាររបស់គ្រូ។

ដូចនេះ តើយើងគួរធ្វើយ៉ាងម៉េច ដើម្បីធ្វើឲ្យកុមារដែលតែងតែមានចម្ងល់នៅក្នុងខ្លួនបានបញ្ចេញការរិះរករបស់ពួកគេនៅក្នុងថ្នាក់រៀនបាន?

តើនេះ វាមិនមែនជាចំនុចសំខាន់ទេឬ នៅពេលដែលយើងគិតអំពី IBL?

តើលោកគ្រូអ្នកគ្រូយល់ឃើញយ៉ាងម៉េចដែរ?

(នៅមានត)

ម៉ូរ៉ាយ៉ាម៉ា តេតសឹយ៉ា

コンポントムIBL その3  探究ってなんでしょう?

皆さん、こんにちは。プノンペンから村山哲也です。

1月21日土曜日、22日土曜日、この週末は中華正月ですね。

プノンペンの私の家の隣では、家族がそろってお正月パーティを開いています。

楽しそうなのはいいのだけれど、カラオケの音がとっても大きくて。

しかも、けして上手な歌ではないのです。

ちょっと辛いなぁ。もう少し、ボリュームを下げてくれないかなぁ。

そうでなければ、もっと上手に歌ってほしいなぁ。

さて、今回もコンポントムIBLに関することを少し書きます。

探究する、とは、いったいどういうことなのでしょうか?

以前、ある先生が「生徒たちは、学校では少し探求するけれど、家に帰ってしまえば、遊びに夢中で探求はしていない」というようなことを発言されたように、私は記憶しています。

私の意見は、この先生の意見とは違うのです。

実は、生徒たち、子どもたちは、日々生活の中でたくさん探求していると思うからです。

以前、PTTCの先生方に書いた手紙の中で、私は次の二つの事例を上げました。

「お母さんは怒っているかな? と心配になって、お母さんの顔色をうかがう」

「お腹が減っているときに、何かを台所でみつけて、これは食べられるかなと、少しだけ食べてみる」

これは、どちらも探求活動です。学校の授業以外でも、子どもたちは毎日の生活の中でたくさん探求しているのです。

探究とは、子どもが世界と出会っていく、その過程です。

赤ちゃんは生まれてからしばらくすると、いろんな疑問をもって世界を眺めます。

そして、世界をさまざまに意味づけしていきます。

まずはお母さん、お父さん、そして家の中、家の外。見て、さわって、感じて。

不思議に思う心、それが探究の種です。

そして不思議に思う心は、幼いころから人間が持っている特性です。

探究は、けして学校教育の中だけのものではありません。

先生に指導されて、生徒は探求心を発揮するのではないのです。

ですから、もともと子どもたちが持っている探求心を、授業の中でどうやって発揮するか。それがIBLを考えるときに大事なことなのじゃないでしょうか。

皆さんは、どう思いますか?

(つづく)

村山哲也

ឆ្លើយ​តប

អាសយដ្ឋាន​អ៊ីមែល​របស់​អ្នក​នឹង​មិន​ត្រូវ​ផ្សាយ​ទេ។ វាល​ដែល​ត្រូវ​ការ​ត្រូវ​បាន​គូស *