IBL កំពង់ធំបានបានកំពុងរៀបចំជាភាសាខ្មែរហើយ クメール語におけるIBLコンポントムの取り組みが始まりました。
នៅថ្ងៃទី៤ មិថុនា នៅសាលាបឋមសិក្សាអនុវត្តនៃសាលាគរុកោសល្យខេត្តកំពង់ធំ លោកគ្រូខេមរិន្ទ ដែលជាគ្រូបង្រៀននៅសាលាគរុកោសល្យខេត្តកំពង់ធំ បានរៀបចំថ្នាក់សិក្សាមេរៀន (Lesson Study) សម្រាប់មុខវិជ្ជាភាសាខ្មែរថ្នាក់ទី៦ ដោយប្រើប្រាស់ IBL កំពង់ធំ។ លោកគ្រូ ខេមរិន្ទ បានប្រើប្រាស់ផ្នែកមួយនៅក្នុងសៀវភៅសិក្សាភាសាខ្មែរថ្នាក់ទី៦ មេរៀនទី៤ ដែលសិស្សបានរៀនម្ដងរួចមកហើយ។ គ្រូៗនៅសាលា PTTC សឹងតែទាំងអស់គ្នាបានចូលរួមកម្មវិធីនេះ។ ខ្ញុំក៏បានសង្កេតថ្នាក់រៀនតាមរយៈZoom ក្នុងពេលជាមួយគ្នានោះដែរ។ ក៏ប៉ុន្តែ ពុំមានអ្នកបកប្រែចូលរួមជាមួយក្នុងពេលនោះទេ។ ដូចនេះ ខ្ញុំគ្រាន់តែអាចស្រមៃនូវអ្វីដែលលោកគ្រូខេមរិន្ទ និងសិស្សគាត់និយាយតែប៉ុណ្ណោះ ដោយសារខ្ញុំមិនសូវចេះភាសាខ្មែរទេ។ កាលពីសប្តាហ៍មុន ក្រុមការងារ (អ្នកជំនាញជប៉ុនទាំងអស់) បានទស្សនាជាមួយនឹងអ្នកបកប្រែដ៏អស្ចារ្យគឺលោក ភិន ដែលជាវីដេអូ។ ដូចនេះ ខ្ញុំអាចយល់ពីខ្លឹមសារថ្នាក់រៀនបានយ៉ាងច្បាស់។ សូមអរគុណលោកភីន ខ្លាំងណាស់។ ថ្នាក់រៀនបានបញ្ចូលសកម្មភាពសិស្សអាននូវអ្វីដែលមានសរសេរនៅក្នុងសៀវភៅសិក្សា (ភាសាខ្មែរ ថ្នាក់ទី៦ ទំព័រ ៥៥ – ៥៦) និងបានគូររូបភាពទៅតាមខ្លឹមសារនូវអ្វីដែលគេបានអានដោយសេរី។ ហេតុអ្វីត្រូវគូររូបភាព នៅក្នុងម៉ោងរៀនភាសាខ្មែរ? ខ្ញុំគិតថាប្រហែលជាមានអ្នកចង់សួរសំណួរថា “ហេតុអ្វីសិស្សត្រូវការគូររូបនៅក្នុងម៉ោងរៀនភាសាខ្មែរ?”។ ...




