ច្បាប់ដ៏សំខាន់នៅក្នុង Lesson Study , ផ្នែក១ 授業研究で、絶対に大事なルール、その1
នៅក្នុងប្លុកកាលពីលើកមុន ខ្ញុំបានសរសេរអំពីការបង្រៀនបង្ហាញ Lesson Study ថ្នាក់ទី៦ ដោយលោកគ្រូ ខេមរិន្ទ ដែលជាគ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំ កាលពីថ្ងៃទី៤ មិថុនា។ គម្រោង KICC នឹងបញ្ចប់នៅខែធ្នូនេះ។ នៅសល់តែ៦ខែទៀតតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលនេះ តើអាចរៀបចំថ្នាក់រៀនបង្ហាញបានចំនួនប៉ុន្មានទៀត សម្រាប់ការអនុវត្ត IBL កំពង់ធំ? នាពេលថ្មីៗនេះ មេរៀនចំនួនបី កំពុងតែត្រូវបានរៀបចំ (មេរៀនមួយសម្រាប់សាលាគរុកោសល្យកំពង់ធំ និងមេរៀនពីរទៀត សម្រាប់សាលាបឋមសិក្សាអនុវត្ត)។ ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងព្យាយាមសាកល្បងរៀបចំមេរៀនស្ទីលថ្មីៗជាច្រើនទៀត។ ខ្ញុំទន្ទឹងរង់ចាំតាមដានពួកគេ។ ទោះបីជាគម្រោង KICC ចប់ក៏ដោយ ក៏គ្រូឧទ្ទេស/គ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ធំ និងសាលាបឋមសិក្សាអនុវត្តនឹងបង្រៀនបង្ហាញ ពេលដែលមានការជជែកអំពី IBL កំពង់ធំ ទៅកាន់សាលាគរុកោសល្យផ្សេងៗទៀត (PTTCs/RTTCs/TECs)។ ប្លុកនេះសរសេរឡើងដោយប្រកាន់គំនិតបែបនេះ។ ជាដំបូង យើងត្រូវតែជៀសវាងដាច់ខាតក្នុងការធ្វើឲ្យគ្រូដែលបង្រៀនមេរៀនបង្ហាញគឺជា “ជនចុងចោទ”។ នៅពេលប្រជុំពិភាក្សាបន្ទាប់ពីការសង្កេតថ្នាក់រៀន សំណួរជៀសមិនផុតនឹងកើតមានឡើងទៅកាន់គ្រូដែលបានបង្រៀនមេរៀន។ ឬ គ្រូដែលបង្រៀនមេរៀនត្រូវតែពន្យល់ពីគោលបំណងថ្នាក់រៀន។ ពេលដែលខ្ញុំឃើញទិដ្ឋភាពបែបនេះ ខ្ញុំតែងតែគិតថា “សូមចាំបន្តិចសិន!”។ ការប្រជុំបន្ទាប់ពីបង្រៀនមេរៀនគឺជាពេលដែលអ្នកសង្កេតថ្នាក់រៀនត្រូវចែករំលែកនូវអ្វីដែល...



