បន្តពីលើកមុន “ហេតុអ្វីបានជាការផ្ដោតទៅលើសៀវភៅសិក្សាគោល មិនសូវល្អសម្រាប់ការអប់រំ?” 前回の続き どうして教科書中心での教育では良くないのか?
កាលពីលើកមុន ខ្ញុំបានសរសេរអំពីការអប់រំដែលប្រើប្រាស់សៀវភៅសិក្សាជាគោល ដែលបានបន្តដំណើរការអស់រយៈពេល៤៥ឆ្នាំ ចាប់តាំងពីពេលចុងបញ្ចប់នៃរបបប៉ុលពត។ ខ្ញុំបានសរសេរថាវាមិនល្អ។ ហេតុអ្វីបានជាការផ្ដោតទៅលើសៀវភៅសិក្សាគោល មិនល្អ? សៀវភៅសិក្សាគឺជាខ្លឹមសារអប់រំដែលរៀបចំដោយក្រសួងអប់រំ មែនទេ? ដូចនេះ វាគឺជារឿងធម្មជាតិដែលត្រូវអនុវត្តការអប់រំនៅតាមសាលាដោយផ្ដោតទៅលើសៀវភៅសិក្សា មិនអញ្ចឹង? គំនិតរបស់លោកម៉ូរ៉ាយ៉ាម៉ាគឺដូចឆ្កួត ដោយនិយាយថាការអប់រំដែលផ្ដោតទៅលើសៀវភៅសិក្សា មិនល្អ, មែនទេ? ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ប្រាកដណាស់ថាមានគ្រូៗជាច្រើនគិតបែបនេះ។ នៅតាមប្រទេសនីមួយៗ សៀវភៅសិក្សាត្រូវបានរៀបចំដោយក្រសួងអប់រំ។ ក៏ប៉ុន្តែ នៅក្នុងប្រទេសខ្លះ មានសៀវភៅសិក្សាផ្សេងៗគ្នាជាច្រើនសម្រាប់មុខវិជ្ជាដូចគ្នា (នៅជប៉ុន មានសៀវភៅសិក្សាផ្សេងៗគ្នាជាច្រើន)។ ការពិតនេះ (This fact) តែមួយ គួរតែធ្វើឲ្យអ្នកគិតថា តើវាល្អសម្រាប់សិស្សានុសិស្សឬអត់ក្នុងការអប់រំដោយប្រើសៀវភៅសិក្សាតែមួយ ដូចជាគម្ពីកូរ៉ាន(Quran)របស់សាសនាឥស្លាម និងគម្ពី សាសនាគ្រឹស្ដ។ សៀវភៅសិក្សាគឺគ្រាន់តែជាសម្ភារៈបង្រៀនតែប៉ុណ្ណោះ។ ហើយ សិស្ស និងសូម្បីតែថ្នាក់រៀន ក៏មានភាពចម្រុះគ្នាដែរ។ ជាមួយនឹងសិស្សជិត១០០នាក់ នៅក្នុងថ្នាក់រៀន វាពិតជាពិបាកក្នុងការផ្ដោតទៅលើសិស្ស។ សូម្បីតែការធ្វើការងារជាក្រុមក៏ពិបាកដែរ។ បាទ, អ្នកពិតជាត្រឹមត្រូវណាស់។ ...




