2025年9月

សិស្សមជ្ឈមណ្ឌល SC/LC

គុណវិបត្តិនៃការផ្ដោតខ្លាំងទៅលើការសរសេរតាមអាន  口述筆記重視の弊害

  ខ្ញុំបានសង្កេតមើលថ្នាក់រៀនជាច្រើននៅក្នុងសាលាកម្ពុជា ភាគច្រើនខ្ញុំសង្កេតថ្នាក់រៀនគណិតវិទ្យា ឬវិទ្យាសាស្រ្ត។ នៅក្នុងឱកាសមួយចំនួន ខ្ញុំបានសង្កេតឃើញមានការសរសេរតាមអាន—ដែលគ្រូអានអត្ថបទឱ្យឮៗ ហើយសិស្សបានចម្លងវាទៅក្នុងសៀវភៅកត់ត្រារបស់ពួកគេ។ ខ្ញុំបានឮថា ការសរសេរតាមអានជាញឹកញយមាននៅក្នុងថ្នាក់ភាសាខ្មែរនៅកម្រិតអនុវិទ្យាល័យ និងវិទ្យាល័យ។ បើប្រៀបធៀបទៅនឹងថ្នាក់ដែលខ្ញុំធ្លាប់ធ្វើការនៅប្រទេសផ្សេង ថ្នាក់រៀននៅស្រុកខ្មែរហាក់ដូចជាពឹងផ្អែកខ្លាំងទៅលើការសរសេរតាមអាន។   នៅពេលខ្ញុំមកធ្វើការនៅស្រុកខ្មែរជាលើកដំបូង ខ្ញុំមានការចាប់អារម្មណ៍ចំពោះរបៀបដែលបុគ្គលិកបានកត់ត្រាយ៉ាងល្អិតល្អន់នៅក្នុងសៀវភៅកត់ត្រា នៅពេលរដ្ឋមន្ត្រី និងរដ្ឋលេខាធិការឡើងថ្លែងសុន្ទរកថា។ នេះ​ប្រហែល​មក​ពី​មានការ​ស្ទាត់​ជំនាញ​ពីការ​សរសេរ​តាម​អាន​នៅ​ក្នុង​សាលាហើយ។   នេះប្រហែលមកពីមានការខ្វះខាតសៀវភៅសិក្សានៅក្នុងសាលារៀន ក្នុងរយៈពេលដ៏យូរ ក្នុងអំឡុងទសវត្សរ៍ឆ្នាំ 1980 និងឆ្នាំ 1990 ហើយសៀវភៅសិក្សាគឺមានតែគ្រូទេដែលមាន?   នៅខែមករាឆ្នាំ 2024 ការប្រលងសរសេរតាមអាន “សំណេរអង្គរ” ត្រូវបានប្រារព្ធឡើងនៅប្រាសាទអង្គរវត្ត។ អ្នកចូលរួមជាង 700 នាក់បានប្រមូលផ្តុំគ្នានៅម៉ោង 6 ព្រឹកនៅទីតាំងស្ពានហាល ច្រកទ្វារខាងលិចនៃប្រាសាទ ដោយកត់ត្រាអត្ថបទពីអ្នកអានឮ ៗ តាមមេក្រូ នៅក្រោមកម្ដៅព្រះអាទិត្យនាពេលព្រឹកព្រលឹម។ ការប្រលងនេះបានរៀបចំម្តងទៀតសម្រាប់ឆ្នាំ 2025 ដែលមានបេក្ខជនចំនួន 1,210 នាក់ (ស្ត្រី 690 នាក់)។ (ការចុះឈ្មោះត្រូវបានគេរាយការណ៍ថាបានបិទមុនថ្ងៃកំណត់ដោយសារតែមានចំនួនអ្នកចុះឈ្មោះច្រើនលើសលុប។) វាទំនងជានឹងបន្តជារៀងរាល់ឆ្នាំ ហើយក្លាយជាព្រឹត្តិការណ៍ទូទៅមួយ។   ការប្រកួតនេះមានការបែងចែកក្រុមកុមារ និងក្រុមមនុស្សពេញវ័យ (មានអាយុ 18 ឆ្នាំចុះ និងមានអាយុ...

វិទ្យាសាស្ត្រ(science)

តើអ្នករក្សាតុល្យភាពរវាងវិទ្យាសាស្រ្ត និងសាសនា នៅក្នុងខ្លួនអ្នកបានយ៉ាងដូចម្ដេច? あなたの中で、科学と宗教とのバランスは、どうなっているのでしょう?

  មានរឿងអាថ៌កំបាំងជាច្រើននៅក្នុងពិភពធម្មជាតិ ដែលយើងមិនអាចយល់បាន នៅពេលសង្កេតមើលដំបូង។   សត្វស្លាបខ្លះមិនចិញ្ចឹមកូនដោយខ្លួនឯងទេ ប៉ុន្តែផ្ទុយទៅវិញវាបានទៅពងដាក់នៅក្នុងសំបុកប្រភេទសត្វដទៃទៅវិញ ហើយទុកឲ្យម្ចាស់សំបុកមើលថែទាំកូនខ្លួន។ អាកប្បកិរិយាបែបនេះត្រូវបានគេហៅថា “ប៉ារ៉ាស៊ីតកូន​ (brood parasitism)” ។   មានសត្វបក្សីមួយប្រភេទ ជាភាសាអង់គ្លេសហៅថា cuckoo ឬភាសាខ្មែរហៅថា តាវ៉ៅ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាប្រភេទសត្វដែលផ្ញើកូនឲ្យគេចិញ្ចឹម ឬហៅថា “ប៉ារ៉ាស៊ីតកូន​ (brood parasitism)”។   សៀវភៅមគ្គទ្ទេសក៍សត្វស្លាបកម្ពុជា (Birds of Cambodia) ក៏មានបញ្ជីសមាជិកនៃសត្វតាវ៉ៅផងដែរ។ តាវ៉ៅ (Cuckoos) គឺជាបក្សីដែលធ្វើចំណាកស្រុក។ ពួកវាហើរមកដល់ប្រទេសកម្ពុជាក្នុងរដូវប្រាំង។  ពេលដល់​រដូវ​វស្សា​ ពួកវា​ទំនង​ជា​ផ្លាស់ទីទៅ​ទិស​ខាង​ជើង​ដើម្បីធ្វើការបន្តពូជ។ (រូបថត៖ បក្សីនេះគឺជាសត្វតាវ៉ៅដែលធំពេញវ័យ។ វាមានប្រវែងប្រហែល 35 សង់ទីម៉ែត្រ។)   ស៊ុតតាវ៉ៅ (Cuckoo) មានលក្ខណៈប្រហាក់ប្រហែលនឹងស៊ុតបក្សីដែលជាម្ចាស់សំបុក។ នៅពេលដែលកូនតាវ៉ៅទើបញាស់ កូនតាវ៉ៅនេះរុញច្រានស៊ុត និងកូនបក្សីដែលទើបតែញ៉ាស់ផ្សេងទៀត ចេញពីសំបុកដោយខ្នងរបស់វា។ ស៊ុត និង​កូន​ទើបញ៉ាស់ទាំង​នោះ​គឺ​ជាកូន​​របស់​ម្ចាស់​សំបុក។ ទីបំផុតពួកវាទាំងអស់ត្រូវបានរុញច្រានចេញពីសំបុកដោយកូនតាវ៉ៅ (Cuckoo) ហើយក៏ងាប់។ មានករណី​ជាច្រើន មេ​បក្សី​នៃ​សំបុក​បាន​ច្រឡំ​ថាកូន​តាវ៉ៅជាកូនរបស់​ខ្លួនឯង ហើយបានពាំនាំ​ចំណី​អាហារ មក​ចិញ្ចឹម​កូន​ដោយ​យកចិត្តទុកដាក់​រហូតដល់​វា​អាច​ចិញ្ចឹម​ខ្លួន​ឯងបាន​។   នៅពេលដែលកូនតាវ៉ៅ (cuckoo)...