2024年2月

IBLកំពង់ធំ

ជំហ៊ានដ៏តូចមួយត្រូវការនៅពេលចាប់ផ្ដើម  新しいものごとが始まるときに必要な小さなステップ

            ខ្ញុំបានទទួលសំណួរមួយចំនួនទាក់ទងនឹងផែនការមេរៀន (ឬផែនការមេរៀនរង)។ នៅក្នុងប្លុកនេះ ខ្ញុំនឹងឆ្លើយសំណួរទាំងនោះ ដោយគិតពិចារណាទៅលើចំនុចប្រឈមមួយចំនួនដែលកើតមានចំពោះ IBL របស់គម្រោង KICC ។             នៅក្នុងគម្រោង STEPSAM2 (2008-2012) ដូចដែលខ្ញុំបានរៀបរាប់ច្រើនដងរួចមកហើយថា គ្រូឧទ្ទេសវិទ្យាសាស្រ្ត RTTC/PTTC ទាំងអស់ទូទាំងប្រទេសបានទទួលការសិក្សា IBL ជាមួយនឹងពិសោធវិទ្យាសាស្រ្ត។  កិច្ចតែងការបង្រៀននៅក្នុងវគ្គបណ្ដុះបណ្ដាលគឺរៀបចំសម្រាប់បង្រៀនមេរៀនមួយម៉ោង។ យើងមិនបានសិក្សាខ្លឹមសារមេរៀន (ឬមេរៀនរង) ដោយផ្អែកទៅលើខ្លឹមសារមេរៀននៅក្នុងសៀវភៅសិក្សាឡើយ។             ហេតុផលសម្រាប់រឿងនេះគឺថា ទំនាក់ទំនងរវាងពិសោធវិទ្យាសាស្រ្តដែលបង្ហាញនៅក្នុងពេលនោះ និងខ្លឹមសារមេរៀនវិទ្យាសាស្រ្តនៅក្នុងសៀវភៅវិទ្យាសាស្រ្តគឺមានភាពច្បាស់លាស់។ មានករណីមួយចំនួនដែលសៀវភៅសិក្សាមិនមានពិសោធ ក៏ប៉ុន្តែ ទោះបីជាស្ថិតនៅក្នុងករណីនោះក៏ដោយ ក៏វាមានភាពច្បាស់លាស់សម្រាប់ “សកម្មភាពពិសោធ” ដែលសមស្របទៅ “ខ្លឹមសារមេរៀនវិទ្យាសាស្រ្ត”។             នេះគឺជាចរិតលក្ខណៈរបស់មុខវិជ្ជាវិទ្យាសាស្រ្ត។ វាមិនមានពិសោធជាក់លាក់ណាមួយដែលមានលក្ខណៈពិសេសសម្រាប់ប្រទេសកម្ពុជាឡើយ។ ពិសោធវិទ្យាសាស្រ្តដែលធ្វើបង្ហាញនៅក្នុងកម្រិតថ្នាក់អប់រំមូលដ្ឋានគឺស្ទើរតែស្រដៀងគ្នាទាំងអស់នៅក្នុងពិភពលោក។             ទោះជាយ៉ាងណាក៏ដោយ គម្រោង KICC មានគោលបំណងឆ្ពោះទៅរកការប្រើប្រាស់ IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់។ វាមិនមានពិសោធនៅក្នុងមុខវិជ្ជាភាសាខ្មែរ សិក្សាសង្គម ឬគណិតវិទ្យាឡើយ។ (ឧទាហរណ៍ នៅក្នុងសៀវភៅសិក្សាជប៉ុន ជាញឹកញាប់មានដាក់បញ្ចូលសកម្មភាពរុករក នៅក្នុងគ្រប់មុខវិជ្ជាទាំងអស់នៅក្នុងកម្មវិធីសិក្សា។ មានន័យថា សកម្មភាពរិះរកទាំងនេះជាញឹកញាប់មានការពិពណ៌នានៅក្នុងសៀវភៅសិក្សា។...

IBLកំពង់ធំ

គំនិតនៃការធ្វើផែនការមេរៀន  ឬ ផែនការ “មេរៀនរង”   វគ្គ3    単元計画、あるいは小単元計画という考え方 Part3

            នេះគឺជាលើកទី៣របស់ប្លុកដែលមានចំណងជើងថា “ការធ្វើផែនការមេរៀន”។ ឥឡូវ ខ្ញុំកំពុងតែមានបញ្ហាស្មុគ្រស្មាញ។             ខ្ញុំមានឯកសារសម្រាប់បង្រៀនភាសាខ្មែរថ្នាក់ទី៦។ វាមានចំណងជើង “បំណែងចែកកម្មវិធីសិក្សាលម្អិតប្រចាំឆ្នាំ ២០២៣​ – ២០២៤”។ ឯកសារនេះបង្ហាញថា សម្រាប់មេរៀនមួយ ត្រូវចំណាយពេលបង្រៀនច្រើនជាង២០ម៉ោង។             ទស្សនៈនៃ “ស៊ុមគំនិត Frame Conception” ដែលយើងកំពុងតែសិក្សានៅក្នុងគម្រោង KICC នាពេលបច្ចុប្បន្ននេះ លើកទឹកចិត្តដល់គ្រូក្នុងការគិតស្រមៃពីលំហូរនៃការគិត/រៀនរបស់កុមារ សម្រាប់ “Unit/block” ទាំងមូល មុននឹងធ្វើផែនការមេរៀននីមួយៗ។ ខ្ញុំគិតថា វាគួរតែជាគំនិតដ៏ល្អក្នុងការគិតពីមេរៀនជា “Unit/block” ដែលជាមូលហេតុធ្វើឲ្យខ្ញុំសរសេរប្លុកអំពី “ផែនការមេរៀន”។             ដើម្បីគិតពិចារណាអំពី “ការលើកទឹកចិត្ត” របស់កុមារ នៅក្នុង “ស៊ុមគំនិត Frame Conception” នៅពេលយើងរៀបចំផែនការ “Unit/block” ដំបូងយើងស្រមៃពីចំណាប់អារម្មណ៍សិស្ស និងសំណួរដែលកុមារមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ វាអាចជា”ច្រកចូល” សម្រាប់កុមារ។ មានន័យថា “ច្រកចូល” អាចភ្ជាប់ទំនាក់ទំនងខ្លឹមសារមេរៀនទាំងមូលនៅពេលរៀនជា Unit/block។             ឧទាហរណ៍ ក្នុងករណី “Unit/block”...

IBLកំពង់ធំ

គំនិតនៃការធ្វើផែនការមេរៀន    វគ្គ២    単元計画という考え方 Part2

            ប្លុករបស់ខ្ញុំកាលពីលើកមុន ខ្ញុំបានសរសេរអំពីគំនិតនៃផែនការមេរៀន។ ភ្លាមៗនោះខ្ញុំបានទទួលសំណួរចំនួនពីរបីពីគ្រូបង្រៀននៅPTTC។ ខ្ញុំពិតជាមានក្ដីរីករាយជាមួយនឹងប្រតិកម្មទាំងនេះណាស់។ សូមអរគុណច្រើន។             ជាការពិតណាស់ គោលបំណងនៃការធ្វើផែនការមុននឹងបង្រៀន គឺដើម្បីធ្វើឲ្យការបង្រៀនក្នុងថ្នាក់រៀនបានល្អ និងដើម្បីពង្រឹងការសិក្សារបស់កុមារ។ នៅក្នុងប្រទេសកម្ពុជា ជាទូទៅ កិច្ចតែងការបង្រៀនត្រូវបានរៀបចំដោយផ្អែកលើខ្លឹមសារដែលពណ៌នានៅក្នុងសៀវភៅសិក្សា។             នាពេលបច្ចុប្បន្ននេះ គំនិតនៃ “ការសិក្សាតាមបែបរិះរក (IBL)” មានប្រជាប្រិយភាពសម្រាប់អ្នកនៅក្នុងផ្នែកអប់រំ។ IBLដែលអ្នកស្គាល់សព្វថ្ងៃនេះ គឺជាគំរូដើមរបស់គម្រោង JICA STEPSAM2 ដែលត្រូវបានអនុវត្តពីឆ្នាំ ២០០៨ ដល់ ២០១២។ ហើយបន្ទាប់មក VVOB ក៏ចាប់បើកកម្មវិធីបណ្ដុះបណ្ដាលដោយប្រើ IBL របស់ STEPSAM2។ លក្ខណៈមូលដ្ឋានត្រូវបានបង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម។ អ្នកធ្លាប់បានឃើញវាពីមុនមក មិនអញ្ចឹងឬ?     STEPSAM2 គឺជាគម្រោងអប់រំ “វិទ្យាសាស្រ្ត” ។ ងាកត្រឡប់ទៅឆ្នាំ ២០០៨ វិញ សាលាPTTCs/RTTCsជាច្រើនត្រូវបានចាប់ផ្ដើមបំពាក់ឧបករណ៍ពិសោធន៍ និងបន្ទប់ពិសោធន៍ជាច្រើន។ នៅពេលបរិដ្ឋានអប់រំត្រូវបានបង្កើតឡើង STEPSAM2 គឺជាកន្លែងដែលយើងរៀនពី “របៀបប្រើពិសោធវិទ្យាសាស្រ្តនៅក្នុងថ្នាក់រៀនវិទ្យាសាស្រ្ត”។ ដូចនេះ សកម្មភាពសម្រាប់សិស្ស IBL-STEPSAM2 គឺជាពិសោធវិទ្យាសាស្រ្ត។ នៅក្នុងករណីជាច្រើន...

សកម្មភាពគម្រោង

គំនិតនៃផែនការមេរៀន – ផ្នែក១  単元計画という考え方 その1

            ខ្ញុំមានសៀវភៅសិក្សាមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៦ នៅនឹងមុខខ្ញុំ។ ដោយពិនិត្យមើលក្នុង “មាតិកា” សៀវភៅ​នេះ មានមេរៀនទាំងអស់ចំនួន ១០មេរៀន។             ចំណងជើងមេរៀនទី១ គឺ “អ្នកមានគុណ”។ មេរៀនទី១នេះ មានដល់ទៅ១៦ទំព័រ។ តើគ្រូត្រូវរៀបចំបង្រៀនមេរៀនទី១ សម្រាប់ថ្នាក់រៀនមួយពេល ដែលមានរយៈពេល ៤០នាទី ចំនួនប៉ុន្មានដង?             ខ្ញុំគិតថាគ្រូចំណាយពេលពីរបីសប្ដាហ៍ដើម្បីបង្រៀនឲ្យចប់មេរៀនទី១នេះ។ មានន័យថា គ្រូត្រូវតែរៀបចំពីរបីកិច្ចតែងការបង្រៀនហើយ មែនទេ?             ជាធម្មតា យើងហៅ Lesson Plan (កិច្ចតែងការបង្រៀន) គឺសម្រាប់បង្រៀនមេរៀនមួយពេល រយៈពេល ៤០នាទី។ ដូចនេះ សម្រាប់ថ្នាក់រៀនទី៦ មេរៀនភាសាខ្មែរ គួរតែមានកិច្ចតែងការបង្រៀនចំនួនពីរបីកិច្ចតែងការសម្រាប់ថ្នាក់រៀនហើយ។ នៅក្នុងករណីនេះ តើមានផែនការមេរៀនផ្សេងទៀតដែលខុសពីកិច្ចតែងការបង្រៀន(Lesson Plan)ដែរឬទេ? មេរៀននីមួយៗនៅក្នុងសៀវភៅសិក្សាភាសាខ្មែរគួរតែមានវត្ថុបំណងរបស់វា។ ផែនការមេរៀននឹងដើរតួជារបស់ម្យ៉ាងសម្រាប់បង្ហាញទំនាក់ទំនងរវាងវត្ថុបំណងទាំងនោះ និងថ្នាក់រៀននីមួយៗ។ ហើយថ្នាក់រៀននីមួយៗមានកិច្ចតែងការរបស់ខ្លួន, មិនអញ្ចឹងឬ? បើសិនជាយើងមានផែនការមេរៀន មានន័យថាយើងមានបណ្ដុំកិច្ចតែងការមេរៀននីមួយៗដែលនៅពីក្រោមផែនការមេរៀននោះ។ ​         ប្រសិនបើអ្នកពិនិត្យមើលមាតិកាក្នុងសៀវភៅសិក្សាវិទ្យាសាស្រ្ត និងសិក្សាសង្គម មានការបែងចែកជាជំពូក (Chapter) និងមេរៀន (lesson)នៅខាងក្នុងជំពូកនោះ។...