តោះ! ចូរធ្វើខ្លួនឲ្យមានសេរីភាពពីចិត្តដ៏តូចចង្អៀតទៅលើពាក្យ “សម្មតិកម្ម” ហើយស្វែងរកអត្ថន័យដ៏ទូលំទូលាយនៃពាក្យ “សម្មតិកម្ម” វិញ! (យោបល់របស់លោកគ្រូអូកាម៉ូតុ ទី២) 狭い意味の「仮説」から自由になり、広い意味の「仮説」をめざしましょう!(岡本先生コメント その2)
(យោបល់របស់លោកគ្រូអូកាម៉ូតុ តពីលើកមុន) ប្រសិនបើនៅក្នុងការសិក្សាប្រចាំថ្ងៃរបស់កុមារ មានការិះរក(ការសិក្សាដែលមានគោលបំណងដោះស្រាយអ្វីមួយឲ្យជាក់លាក់ ដោយផ្ដោតយ៉ាងជ្រៅទៅលើដំណោះស្រាយបញ្ហា)នោះ “សម្មតិកម្ម” ត្រូវតែកើតមាន ដោយវាមិនបានកំណត់ថាមានតែទៅលើមុខវិជ្ជា “វិទ្យាសាស្រ្ត” នោះទេ តែវាក៏មានទៅលើមុខវិជ្ជាទាំងអស់ដូចជា “ភាសាខ្មែរ” ឬ “សិក្សាសង្គម” ជាដើម ។ ប្រសិនបើអ្នកគិតថាមុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គមមិនអាចបង្កើតសម្មតកិម្មបាន គឺជាគំនិតដែលខុស។ (ប៉ុន្តែភាគច្រើនវាមានការពិបាកក្នុងការបង្កើត “សម្មតិកម្ម” ដែលជាចំនុចខុសគ្នាខ្លាំងរវាងមុខវិជ្ជាវិទ្យាសាស្រ្ត ទាក់ទងនឹងចំនុចនេះ ខ្ញុំនឹងពន្យល់នៅពេលក្រោយ)។ វាមិនលំបាកទាល់តែសោះក្នុងការបង្កើតសម្មតិកម្មសម្រាប់ការសិក្សាតាមបែបរិះរកទាក់ទងនឹងមុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គម។ តើមានភាពខុសគ្នាយ៉ាងដូចម្ដេចរវាង “សម្មតិកម្ម”នៅក្នុងមេរៀនវិទ្យាសាស្រ្ត និង “សម្មតិកម្ម” នៅក្នុងមេរៀនភាសាខ្មែរ ឬសិក្សាសង្គម។? នៅក្នុងការសិក្សាវិទ្យាសាស្រ្តតាមបែបរិះរក “សម្មតិកម្ម”គឺផ្អែកទៅលើការផ្ទៀងផ្ទាត់ការពិតតាមបែបដក (deductive verification [ពីគំនិតទូទៅកាត់បន្ថយមកផ្ដោតតែគំនិតជាក់លាក់មួយ]) ដោយផ្ដោតសំខាន់ទៅលើលក្ខណៈវិទ្យាសាស្រ្តជាសាកល និងសនិទានកម្ម (ភាពដែលផ្អែកទៅលើហេតុផល និង logic)។ ដូចនេះហើយ ចម្លើយចំពោះសម្មតិកម្មមាន “លទ្ធផលរំពឹងទុក”។ ម្យ៉ាងវិញទៀត “សម្មតិកម្ម” នៅក្នុងភាសាខ្មែរ និងសិក្សាសង្គម ដែលត្រូវបានធ្វើការសន្មតទុកជាមុន និងអាស្រ័យលើការច្នៃប្រឌិតទៅតាមបុគ្គល...





