ការឆ្លុះបញ្ចាំងលើទស្សនវិជ្ជាសំខាន់ៗដូចជាទ្រឹស្ដីបង្រៀន ដែលបំផុសគំនិតនៅក្នុងវគ្គមួយរបស់ព្រះពុទ្ធ ある仏陀のエピソードから考える、教育哲学についての一考察
ថ្មីៗនេះ ខ្ញុំបានអានសៀវភៅមួយដែលនិពន្ធដោយគ្រូបង្រៀនមានបទពិសោធន៍ម្នាក់នៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ វាមានរឿងរ៉ាវដ៏គួរឱ្យចងចាំមួយ ដែលខ្ញុំចង់ចែករំលែកជាមួយអ្នកទាំងអស់គ្នា។ រឿងនេះបានកើតឡើងនៅពេលដែលគ្រូបង្រៀនរូបនោះទើបតែបញ្ចប់ការសិក្សាពីមហាវិទ្យាល័យ ហើយគឺជារឿងថ្មីមួយចំពោះវិជ្ជាជីវៈរបស់គាត់។ គាត់បានកំពុងចូលរួមវគ្គបណ្តុះបណ្តាលសម្រាប់គ្រូបង្រៀនវ័យក្មេង។ នៅថ្ងៃនោះ គាត់បានមកដល់កន្លែងមុនម៉ោង ហើយបានសង្កេតឃើញថានៅកន្លែងនោះ មានតែគាត់ម្នាក់ឯង និងគ្រូបណ្ដុះបណ្ដាលវគ្គនេះ។ ដោយសង្កេតឃើញថា សិក្ខាកាមគាត់នៅមានអារម្មណ៍ភ័យៗ គ្រូបណ្ដុះបណ្ដាលបាននិយាយទៅកាន់សិស្សគាត់។ ”តើការងារយ៉ាងម៉េចដែរ? តើប្អូនរីករាយនឹងការងារក្នុងនាមជាគ្រូបង្រៀនដែរឬទេ?” គាត់បានឆ្លើយតបដោយសំឡេងតិចៗ។ ”ខ្ញុំកំពុងចុះសម្រុងជាមួយសិស្សរបស់ខ្ញុំ ហើយយើងកំពុងសិក្សាជាមួយគ្នាជារៀងរាល់ថ្ងៃ”។ គ្រូបណ្ដុះបណ្ដាលបានញញឹម ហើយក៏បន្លឺឡើង។ ”អញ្ចឹងហ្អ៎។ ខ្ញុំជឿថាកូនសិស្សប្អូនប្រាកដជាស្រឡាញ់ប្អូនខ្លាំងណាស់”។ នៅពេលដែលសិក្ខាកាមរាងមានអារម្មណ៍ធូរស្រាលបន្តិច គ្រូបណ្ដុះបណ្ដាលបានចែករំលែករឿងមួយជាមួយគាត់ដូចខាងក្រោម។ ថ្ងៃមួយ ពេលដែលព្រះពុទ្ធកំពុងឈរនៅមាត់ផ្លូវ មានបុរសម្នាក់អូសរទេះកាត់មុខដោយមានផ្ទុកទំនិញយ៉ាងច្រើន។ ដីនៅទីនោះមានសភាពភក់ជ្រាំខ្លាំងណាស់។ រទេះនោះក៏ជាប់គាំងនៅក្នុងភក់។ បុរសនោះទាញដោយកម្លាំងទាំងស្រុងរបស់គាត់ ប៉ុន្តែរទេះមិនអាចទៅមុខបានឡើយ។ គាត់ព្យាយាមទាញរទេះ ដោយចេញញើសសើមជោកពេញខ្លួន។ ទោះជាយ៉ាងណាក៏ដោយ មិនថាគាត់ព្យាយាមខ្លាំងប៉ុណ្ណានោះទេ គាត់មិនអាចធ្វើឲ្យរទេះចេញពីភក់បានឡើយ។ នៅពេលនោះ ព្រះពុទ្ធបានទតមើលបុរសនោះមួយសន្ទុះ រួចទ្រង់ក៏យកម្រាមដៃប៉ះរទេះថ្មមៗ ដោយមិនឲ្យបុរសនោះដឹងឡើយ។ នៅពេលនោះ រទេះបានរអិលចេញពីដីភក់ ហើយបុរសនោះអូសវាចេញដោយសំឡេងថ្ងូរគ្រហឹមៗ។ អ្នកដែលព្យាយាមអនុវត្តតាមវិធីសាស្រ្តដូចព្រះពុទ្ធ គឺជាគ្រូប្រភេទលំដាប់ខ្ពស់ទី១។ បុរសនោះទំនងជាមិនដឹងថាគាត់បានទទួលអត្ថប្រយោជន៍ពីឫទ្ធានុភាពនៃម្រាមដៃរបស់ព្រះពុទ្ធឡើយ។ គាត់នឹងជឿថាតាមរយៈការខិតខំប្រឹងប្រែងរបស់គាត់ផ្ទាល់ គាត់អាចអូសទាញរទេះចេញពីភក់បាន នៅទីបំផុត។ ដោយពោរពេញដោយភាពទំនុកចិត្ត និងសេចក្តីរីករាយដែលបានអូសទាញរទេះចេញពីភក់ទាំងស្រុងដោយខ្លួនឯង គាត់ក៏បានអូសរទេះដើរចេញទៅបាត់។ វាពិតជារឿងល្អក្នុងការធ្វើជាគ្រូដែលទទួលបានការកោតសរសើរពីសិស្ស។ ទោះជាយ៉ាងណាក៏ដោយ ប្រសិនបើអ្នកគិតថារឿងនោះធ្វើឱ្យអ្នកក្លាយជាគ្រូបង្រៀនល្អ...





