ប្រវត្តិជំនួយឧបត្ថម្ភដល់ផ្នែកអប់រំនៅប្រទេសកម្ពុជា និងអត្ថន័យនៃគម្រោង KICC カンボジアでの教育開発支援の歩みとKICCプロジェクトの位置づけ/意味
កាលពីលើកមុន ខ្ញុំបានសរសេរអំពីការសង្កេតថ្នាក់រៀនរបស់អ្នកគ្រូយឿន ដែលជាគ្រូមានបទពិសោធច្រើនមួយរូប នៅឯសាលាបឋមសិក្សាក្នុងខេត្តកំពង់ធំ។ នៅពេលនោះ ខ្ញុំបានពណ៌នាបន្តិចបន្ដួចអំពីការផ្លាស់ប្ដូរនៅក្នុងថ្នាក់រៀន បន្ទាប់ពីសម័យប៉ុលពត (ពីការរៀនដោយទន្ទេញរត់មាត់/វិធីសាស្រ្តគ្រូមជ្ឈមណ្ឌលទៅជាសិស្សមជ្ឈមណ្ឌល)។ នៅពេលនេះ ខ្ញុំនឹងសរសេរអំពីការផ្លាស់ប្ដូរការអប់រំនៅក្នុងសាលារៀនបន្ទាប់ពីសម័យប៉ុលពត ដោយយោងទៅតាមទស្សនៈរបស់អ្នកជួយគម្រោង (ឬអាចនិយាយបានថា តាមទស្សនៈរបស់ខ្ញុំ Murayama)។ នៅក្នុងខែមករា ឆ្នាំ១៩៧៩ ក្រុមទាហ៊ានប៉ុលពតបានរត់ភៀសខ្លួនចេញពីភ្នំពេញ។ ក្នុងពេលបន្ទាប់ពីនោះភ្លាមៗ មុនពេលរដ្ឋាភិបាលថ្មីបានចាប់ផ្ដើមឡើង មានអ្នកដែលរស់នៅក្នុងភូមិនីមួយៗបានធ្វើការប្រមូលក្មេងៗឲ្យទទួលបានការអប់រំដោយបង្រៀនពួកគេឲ្យរៀនអាន និងសរសេរអក្សរខ្មែរ។ ភាគច្រើន ពួកគាត់គឺជាគ្រូបង្រៀនតាំងពីមុនសម័យប៉ុលពតមកម្ល៉េះ។ មានន័យថាពួកគាត់គឺជាគ្រូដែលនៅរស់ពីរបបសម័យប៉ុលពតចំនួនបីឆ្នាំ១០ខែ។ នៅទីបំផុត ក្រសួងអប់រំរបស់រដ្ឋាភិបាលរាជធានីភ្នំពេញ (រដ្ឋាភិបាល ហេងសំរិន)បានបើកដំណើរការសារជាថ្មីជាមួយនឹងបុគ្គលិកដែលនៅរស់រានមានជីវិត។ កាលពីឆ្នាំ ២០០២ ខ្ញុំបានឮដោយផ្ទាល់ត្រចៀករបស់ប្រសាសន៍ ឯកឧត្ដម តុល ឡោះ រដ្ឋមន្រ្តីក្រសួងអប់រំ ថា “នៅពេលនោះ ខ្ញុំបានដើរទៅផ្សារដើម្បីរកមើលមនុស្សដែលចេះសរសេរអក្សរ និងចេះគិតលេខបាន ហើយខ្ញុំបានស្នើសុំឲ្យពួកគាត់មកធ្វើជាគ្រូបង្រៀន”។ ទោះជាបែបនេះក្ដី នៅក្នុងកំឡុងទស្សវត្សន៍ឆ្នាំ១៩៨០ បរទេសដែលផ្ដល់ជំនួយមកកម្ពុជាមានចំនួនតិចតួចបំផុត ហើយសុទ្ធតែជាប្រទេសសង្គមនិយម ដូចជាប្រទេសវៀតណាម និងសហភាពសូវៀតជាដើម (នៅក្នុងពេលនោះ សេដ្ឋកិច្ចរបស់សហភាពសូវៀតនៅមានកម្រិតទាប ហើយលទ្ធភាព និងគុណភាពនៃការជួយឧបត្ថម្ភមកកាន់ប្រទេសកម្ពុជា...





