កាលដែលមានគំនិតថា “កូនក្មេងធ្វើមិនកើតទេ”, “គាត់នៅតូចនៅឡើយ ធ្វើមិនកើតទេ” គឺជាការខុសឆ្គង 「子どもには無理だ」「まだ小さい子にはできない」という考え方は、間違っています
វគ្គបណ្ដុះបណ្ដាល រៀបចំដោយគម្រោង KICC បានបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលានេះ។ លោកគ្រូអ្នកគ្រូចំនួន ១០រូប ដែលបានអញ្ជើញមកពីកំពង់ធំ បានត្រឡប់ទៅផ្ទះកំពង់ធំវិញនៅយប់ថ្ងៃទី២៩ ប្រកបដោយសុវត្ថិភាព។ ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះអស់ពីបេះដូងចំពោះអ្នកពាក់ព័ន្ធនានាដែលបានជួយការបណ្ដុះបណ្ដាលនេះប្រកបដោយភាពជោគជ័យ។ វគ្គបណ្ដុះបណ្ដាលលើកនេះ បានរៀបចំការចុះសង្កេតថ្នាក់រៀននៅសាលាបឋមសិក្សាចំនួនបី ក្នុងទីក្រុងកូបិ។ ការសង្កេតថ្នាក់រៀន គឺត្រូវបានរៀបចំសម្រាប់ថ្នាក់រៀនភាសាអង់គ្លេស ភាសាជាតិជប៉ុន កីឡា និងបំនិនជីវិត (មុខវិជ្ជាសម្រាប់សិស្សបឋមសិក្សាថ្នាក់ទី១ និងថ្នាក់ទី២)។ ថ្នាក់រៀនទាំងនេះ មានដាក់បញ្ចូលគោលវិធីសិស្សមជ្ឈមណ្ឌល និងការសិក្សាតាមបែបរិះរក។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានធ្វើការសង្កេតវគ្គបណ្ដុះបណ្ដាលនេះ តាមរយៈ Zoom ពីទីក្រុងភ្នំពេញ។ តែនៅក្នុងសាលារៀន យើងមិនអាចភ្ជាប់ Zoom បានទេ ដូចនេះខ្ញុំមិនបានសង្កេតថ្នាក់រៀនបានដោយផ្ទាល់ឡើយ។ ក៏ប៉ុន្តែ ពេលខ្ញុំបានមើលឃើញរូបថតថ្នាក់រៀន ធ្វើឲ្យខ្ញុំយល់ឃើញថា ថ្នាក់រៀននៅពេលនេះគឺខុសគ្នាខ្លាំងបើធៀបទៅនឹងថ្នាក់រៀនកាលដែលខ្ញុំនៅជាសិស្ស ឬថ្នាក់រៀនកាលដែលខ្ញុំបានធ្វើជាគ្រូបង្រៀននៅជប៉ុន។ នៅក្នុងសតវត្សទី២១ យើងអាចមើលឃើញដោយងាយថា សូម្បីតែនៅជប៉ុនក៏មានការសិក្សាថ្មីៗ ហើយដាក់បញ្ចូលទៅក្នុងថ្នាក់រៀនផងដែរ។ គេតែងនិយាយថា “ការងារជាគ្រូបង្រៀនគឺត្រូវតែបន្តរៀនរហូត”។ តើមានវិធីសាស្រ្តអ្វីខ្លះ ដែលអាចធ្វើឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធភាព? តើគ្រូត្រូវរៀបចំយ៉ាងម៉េចខ្លះ? ការបន្តរៀនជារៀងរហូត មានន័យថាគ្រូខ្លួនឯងនឹងមានការផ្លាស់ប្ដូរដូចគ្នាផងដែរ។ ពេលដែលខ្ញុំបានរៀនអំពីសកម្មភាពរបស់សាលាបឋមសិក្សានៅក្រុងកូបិ វាបានធ្វើឲ្យខ្ញុំយល់ថា ខ្ញុំខ្លួនឯងក៏ត្រូវតែរៀននូវអ្វីដែលថ្មីៗបន្ថែមទៀតផងដែរ។ នៅពេលខ្ញុំមានអាយុជាង៣០ឆ្នាំ...







