2024年7月19日

IBLកំពង់ធំ

IBL កំពង់ធំនឹងលេចចេញជារូបរាងបន្តិចម្ដងៗ IBL-コンポントム、少しずつ形になってきましたよ

            នៅក្រុងភ្នំពេញនាពេលនេះ ភ្លៀងបានបន្តធ្លាក់រហូត ដោយសារតែវាជារដូវវស្សា។           ខ្ញុំខានបានជួបមុខសមាជិកសាលាគរុកោសល្យកំពង់ធំអស់រយៈពេលប្រហែលមួយខែហើយ។ តើអ្នកទាំងអស់គ្នាសុខសប្បាយជាទេ? សាលាគរុកោសល្យនឹងមានការរៀបចំប្រលងចូល។ តើអ្នកទាំងអស់គ្នារវល់នឹងការរៀបចំប្រលង, មែនទេ?             គ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំកំពុងព្យាយាមប្រើប្រាស់ IBL កំពង់ធំនៅក្នុងមេរៀនមុខវិជ្ជាភាសាខ្មែរ។ ពួកគាត់បានកំពុងរៀបចំសិក្ខាសាលាជាមួយក្រុមការងាររបស់គាត់ ដោយគ្មានវត្តមានជំនាញការជប៉ុន ។     វាគឺជារឿងដ៏គួរឲ្យកោតសរសើរណាស់ មែនទេ? ខ្ញុំពិតជាសប្បាយចិត្តណាស់។             ក្រុមការងារជប៉ុននឹងចុះទស្សនកិច្ចនៅកំពង់ធំម្ដងទៀត ចាប់ពីថ្ងៃទី៣ ខែសីហា។ ខ្ញុំនឹឹងសប្បាយចិត្តបើយើងអាចជួបគ្នាសម្រាប់មេរៀនថ្មីផ្សេងទៀត។ ប៉ុន្តែលោកគ្រូអ្នកគ្រូមិនចាំបាច់ព្យាយាមបង្ខំរៀបចំឲ្យទាន់ពេលនោះឡើយ។ សូមបន្តការបង្កើតមេរៀនដោយប្រើ IBL កំពង់ធំ ទៅតាមល្បឿនរបស់លោកគ្រូអ្នកគ្រូ។             កាលពីជាង១០ឆ្នាំមុន មានគម្រោងវិទ្យាសាស្រ្តមួយរបស់ចៃកា ដែលមានឈ្មោះថា STEPSAM2។ គ្រូឧទ្ទេសវិទ្យាសាស្រ្ត ដូចជា លោកគ្រូ វុទ្ធី និងលោកគ្រូ សែម រួមទាំងគ្រូឧទ្ទេសផ្សេងទៀតដែលបានអញ្ជើញមកពីគ្រប់សាលាគរុកោសល្យទាំងអស់បានចូលរួមមវគ្គបណ្ដុះបណ្ដាលនៅក្នុងគម្រោង (នាយកសាលាក៏អញ្ជើញចូលរួមដែរ)។ នៅពេលនោះ សិក្ខាកាមបានប្រឈមនឹងការដាក់បញ្ចូលសកម្មភាពសិក្សាតាមបែបរិះរកទៅក្នុងថ្នាក់រៀនរបស់ពួកគាត់។             នៅពេលនោះ គោលបំណងរបស់គម្រោងគឺចង់ប្រើពិសោធវិទ្យាសាស្រ្តដើម្បីបង្រៀនឲ្យមានប្រសិទ្ធភាព។ វាមិនគ្រប់គ្រាន់ទេដោយគ្រាន់តែធ្វើពិសោធមួយនៅក្នុងមេរៀនមួយ។ ចូរបង្កើតសម្មតិកម្មដែលសមស្រប។ ចូរវិភាគ និងពិភាក្សាលើទិន្នន័យដែលកំពុងតែមាន។ ចូរធ្វើសេចក្ដីសន្និដ្ឋាន។ យើងត្រូវការសកម្មភាពសិស្សបែបនេះ។ ...