2024年11月

IBLកំពង់ធំ

នៅក្នុងប្លុកនេះ និងប្លុកក្រោយ ខ្ញុំចង់ចែករំលែកនូវរំហូរ IBL ដែលស្នើឡើងដោយគម្រោង KICC ជូនដល់គ្រូឧទ្ទេស/លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ ជាដំបូង ខ្ញុំសូមនិយាយអំពី “ឯកតាគំនិត (unit concept)”.     KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れを2回に分けて公開します。IBLコンポントムの原型になりますかしら?? まずは「単元構想」についてです。

                  នៅក្នុងរឿងនេះ និងរឿងបន្ទាប់ យើងនឹងណែនាំអំពីគោលគំនិត IBL ដែលគម្រោង KICC បានស្នើដល់លោកគ្រូអ្នកគ្រូសាលាគរុកោសល្យកំពង់ធំ។ ជាដំបូង សូមនិយាយអំពី “ឯកតាគំនិត (unit concept)” ជាមុនសិន។             ប្រសិនបើអ្នកមានសំណួរថា “តើ “Unit គឺជាអ្វី?” សូមចូលមើលគេហទំព័រចំនួនបី នៅក្នុងប្លុក របស់គម្រោង KICC។ គំនិតនៃផែនការមេរៀន – ផ្នែក១  単元計画という考え方 その1 – KampongThomPTTC&KICCProject គំនិតនៃការធ្វើផែនការមេរៀន    វគ្គ២    単元計画という考え方 Part2 – KampongThomPTTC&KICCProject គំនិតនៃការធ្វើផែនការមេរៀន  ឬ ផែនការ “មេរៀនរង”   វគ្គ3    単元計画、あるいは小単元計画という考え方 Part3 – KampongThomPTTC&KICCProject តោះចាប់ផ្ដើម!             ជាដំបូង សូមពិនិត្យមើលដ្យាក្រាមខាងក្រោម។ តារាងនេះបង្ហាញពីរំហូរ “IBL” ដែលជាប្រភេទ IBL ដ៏ពេញនិយមជាងគេបំផុតនាពេលបច្ចុប្បន្ន។ ដ្យាក្រាមនេះផ្អែកទៅលើគម្រោងចៃកា STEPSAM2 ដែលបានអនុវត្តពីឆ្នាំ ២០០៨ ដល់ឆ្នាំ ២០១២។ ដូចដែលខ្ញុំបានសរសេរជាច្រើនដងនៅក្នុងប្លុកនេះ STEPSAM2...

សិស្សមជ្ឈមណ្ឌល SC/LC

សិស្សបង្ហាញអារម្មណ៍ពួកគេតាមរយៈពាក្យសម្ដី —តម្រូវការសម្រាប់ថ្នាក់រៀនបែបនេះគឺសម្រាប់ការរៀនតាមបែបសិស្សមជ្ឈមណ្ឌលដ៏សម្បូរបែប 生徒が自らの感情を言葉にして表す そんな授業の必要性

            “ការរៀនតាមបែបសិស្សមជ្ឈមណ្ឌល” “ថ្នាក់រៀនសិស្សមជ្ឈមណ្ឌល”, ការយល់ឃើញបែបនេះកំពុងរីករាលដាលជាបណ្ដើរៗនៅក្នុងការអប់រំតាមសាលាក្នុងប្រទេសកម្ពុជា។ គម្រោង KICC មិនមែនខិតខំប្រឹងប្រែងតែម្នាក់ឯងនោះឡើយ។ កាលពីថ្ងៃមុន លោកស្រី សង្វា បានជួយថ្នាក់រៀនដោយសកម្ម (Active Learning) ជាមួយនឹងការធ្វើពិសោធន៍រូបវិទ្យា នៅវិទ្យាល័យក្នុងខេត្តកំពង់ឆ្នាំង។ គ្រូដែលបង្រៀនសាកល្បងបង្ហាញ មកពីប្រទេសជប៉ុន ហើយសង្វាបកប្រែផ្ទាល់មាត់សម្រាប់ថ្នាក់រៀននោះ។ វាជាសកម្មភាពដ៏តូចមួយ, គម្រោងតូចមួយ។             ទោះជាយ៉ាងណាក៏ដោយ នៅពេលមានល្អងធូលីតូចមួយកើតឡើង វានឹងក្លាយជាភ្នំនៅថ្ងៃណាមួយនាពេលអនាគត។ ខ្ញុំសង្ឃឹមថា បន្តិចម្ដងៗ ការរៀនតាមបែបសិស្សមជ្ឈមណ្ឌលនឹងចាក់ឬសនៅក្នុងការអប់រំនៅតាមសាលា។             និយាយអញ្ចឹង ក្នុងកំឡុងពេលមានវគ្គបណ្ដុះបណ្ដាលនៅក្រុងកូបិ គម្រោង KICC បានបញ្ចូលកម្មវិធីសម្របសម្រួល (facilitation program) ដែលបង្រៀនដោយលោកគ្រូ Nishi។ សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយគឺការ “បង្ហាញពីអារម្មណ៍តាមរយៈពាក្យសម្ដី”។             ការរំជួលអារម្មណ៍ (Emotions) គឺជាអារម្មណ៍សប្បាយ កើតទុក្ខ រីករាយ ឈឺចាប់ ខឹង។ល។ ឬអាចនិយាយផ្សេងទៀតបានថា គឺគំនិតជាច្រើននៅក្នុងចិត្ត។ អារម្មណ៍នៅក្នុងបេះដូង គឺជាអារម្មណ៍ដែលកើតមានឡើងដោយបុគ្គលរូបនោះ។ មានប្រភេទផ្សេងៗគ្នាជាច្រើននៃអារម្មណ៍សប្បាយចិត្ត។ ភាពកំសត់ មានប្រភេទកំសត់ផ្សេងៗជាច្រើន។ យើងប្រាស្រ័យទាក់ទងអារម្មណ៍ទាំងនេះទៅកាន់អ្នកដទៃតាមរយៈពាក្យសម្ដី។...