IBL កំពង់ធំ វគ្គ៤ តើអ្វីទៅជាការគិតដោយឯករាជ្យ? コンポントムIBL その4 主体性とは何か?
កាលពីលើកមុន ខ្ញុំបានសរសេរអំពី “ការរិះរក” គឺជាសកម្មភាពរបស់កុមារកើតឡើងតាមបែបធម្មជាតិ។ កុមារជាច្រើនរៀនតាមរយៈការសង្កេតយូរអង្វែងនូវអ្វីដែលអាចធ្វើឲ្យម៉ាក់គាត់សប្បាយ ឬមិនសប្បាយចិត្ត។ ជាធម្មតា ពេលម៉ាក់គាត់សប្បាយចិត្ត គាត់ក៏សប្បាយចិត្តដូចគ្នា។ ហេតុដូចនេះហើយ បានជាពួកគាត់ព្យាយាមធ្វើខ្លួនជា “ក្មេងល្អ”។ វាក៏ស្រដៀងគ្នាផងដែរ ចំពោះរឿងរ៉ាវនៅក្នុងថ្នាក់រៀន។ សិស្សដឹងច្បាស់ណាស់ ថាតើគួរនិយាយយ៉ាងម៉េចដើម្បីធ្វើឲ្យគ្រូគាត់សប្បាយចិត្ត។ បន្ទាប់មក ពួកគាត់ក៏សម្រេចចិត្តថាគួរធ្វើខ្លួនយ៉ាងម៉េច ដើម្បីឲ្យដូចការរំពឹងទុករបស់គ្រូ។ កាលពីលើកមុនមួយទៀត ពេលខ្ញុំសរសេរបង្ហោះថា លោកគ្រូអូកាម៉ូតុបានបង្ហាញពីគំនិតរបស់គាត់ទាក់ទងនឹង IBL នូវចំនុចសំខាន់ចំនួនបីគឺ៖ “ភាពជាម្ចាស់ខ្លួន”, “ភាពច្នៃប្រឌិត” និង “ភាពសហការគ្នា”។ គាត់បានប្រសាសន៍ថា ក្នុងចំណោមចំនុចទាំងបី ចំនុចដែលសំខាន់ជាងគេ គឺ “ភាពជាម្ចាស់ខ្លួន” មានសារៈសំខាន់ជាងគេបំផុត។ ដោយសារតែមាន ភាពជាម្ចាស់ខ្លួន ទើបបណ្ដាលឲ្យមាន “ភាពច្នៃប្រឌិត” និង “ភាពសហការគ្នា” កើតមានឡើង។ តាមគំនិតរបស់លោកគ្រូអូកាម៉ូតុ ជឿថា ប្រសិនបើគ្មានភាពឯករាជ្យទេ ការច្នៃប្រឌិត និងការសហការ មិនអាចកើតឡើងបានឡើយ។ ភាពឯករាជ្យ ឬការចង់ធ្វើអ្វីដោយខ្លួនឯង មានន័យថា “សិស្សខ្លួនឯងគិតថា ចង់ដឹងអ្វីបន្ថែមទៀត! ចង់រៀនថែមទៀត!” កាលពី១០ឆ្នាំមុន ពេលខ្ញុំកំពុងធ្វើការក្នុងគម្រោងចៃកា ខ្ញុំបានសង្កេតថ្នាក់រៀននៅក្នុងសាលាជាច្រើននៅក្នុងប្រទេសកម្ពុជា។ ខ្ញុំសង្កេតឃើញថា នៅក្នុងថ្នាក់រៀនស្រុកខ្មែរ កូនសិស្សចំណាយពេលអង្គុយ “រង់ចាំ” យូរ។ កូនសិស្សតែងតែរង់ចាំស្ដាប់បង្គាប់បញ្ជារ និងសំណួរពីគ្រូ។...






