2026年5月

វិទ្យាសាស្ត្រ(science)

“សម័យអង្គរ និងវិទ្យាសាស្ត្រ ភាគ 9” ខ្ញុំបញ្ជាក់ម្តងហើយម្តងទៀតអំពីអត្ថន័យនៃពាក្យវិទ្យាសាស្ត្រថាតើមានន័យយ៉ាងម៉េច? 「アンコール時代と科学、第9回」科学の意味を再度繰り返して考えましょう。それは一体どういう意味でしょうか?

លក្ខណៈពិសេសរបស់វិទ្យាសាស្ត្រ  នៅពេលនេះ ខ្ញុំនឹងព្យាយាមពន្យល់ពីអត្ថន័យនៃពាក្យវិទ្យាសាស្ត្រដោយខ្លួនខ្ញុំផ្ទាល់។ ខ្ញុំអាចនិយាយបានថា លក្ខណៈរបស់វិទ្យាសាស្រ្តអាចត្រូវបានរៀបចំ ដូចខាងក្រោម៖ 1. ការយល់ដឹង និងចាប់យកនូវចំណេះដឹងរបស់បាតុភូតធម្មជាតិ។2. ​យន្តការ ឬ​ច្បាប់​ដែលបានចងក្រង ​ត្រូវ​បាន​លាតត្រដាង​ តាម​រយៈ​ការ​សង្កេត និង​ការធ្វើ​ពិសោធន៍។  លក្ខណៈពិសេសទាំងពីរនេះគួរតែមានចំណុចដូចខាងក្រោម។  ទាំងការសង្កេត និងការធ្វើពិសោធន៍ ប្រសិនបើយើងទទួលបានលទ្ធផលដដែលៗច្រើនដង នោះវាមានភាពសុក្រិត ។ បាតុភូតដែលអាចសង្កេតឃើញមានតែម្តងគត់ មិនអាចហៅថាវិទ្យាសាស្ត្របានទេ។ នេះមានន័យថា វិទ្យាសាស្រ្តគឺនិយាយអំពីការយល់ដឹង និងការពន្យល់អំពីបាតុភូតដែលមានភាពជាសកល ដែលលើសពីលក្ខណៈរបស់បុគ្គល ឬព្រឹត្តិការណ៍ពិសេសនានា។ នៅក្នុងប្រយោគទាំងនេះ ពាក្យគន្លឹះគឺ “ម្តងហើយម្តងទៀត” និង “សកល”។ ដូច្នេះយើងអាចនិយាយបានថាបាតុភូតដែលយើងអាចមើលឃើញម្តងហើយម្តងទៀតមានភាពជាសកល ហើយបាតុភូតជាសកលអាចត្រូវបានគេមើលឃើញម្តងហើយម្តងទៀត។  វិទ្យាសាស្ត្រគឺជាអ្វីដែលមនុស្សយើងបានរៀបចំជាប្រព័ន្ធ ជាទ្រឹស្តី និងប្រមូលចំណេះដឹងសម្រាប់ធ្វើការស្វែងយល់ពីធម្មជាតិ។ វាគឺជាសមិទ្ធិផលដ៏មានតម្លៃរបស់មនុស្សជាតិរហូតមកដល់បច្ចុប្បន្ន និងជាកេរដំណែលបន្សល់ទុកដោយមនុស្សជំនាន់មុនរបស់យើង។ ចំណេះដឹងនេះ ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍន៍ និងការរកឃើញបន្ថែមទៀត ហើយតែងតែប្រឈមនឹងការស្វែងរក “ភាពត្រឹមត្រូវឬជាក់លាក់” ជានិច្ច។ ឬអាចនិយាយបានថា សូម្បី​តែ​វិទ្យាសាស្ត្រ​ដែល​ត្រូវ​បាន​គេ​យល់​ថា​ត្រឹម​ត្រូវ​នាពេលបច្ចុប្បន្ន ​ក៏​អាច​ត្រូវ​បាន​គេ​វាយ​តម្លៃ​ឡើង​វិញ​នៅ​ពេល​អនាគត។   ដូចអ្វីដែលបានគិតនៅសម័យបុរាណថា ធាតុទាំងបួន (ឬប្រាំ) ដែលបង្កើតបានជារូបធាតុទាំងអស់ដូចជា – ភ្លើង ទឹក...