លក្ខណៈពិសេសរបស់វិទ្យាសាស្ត្រ
នៅពេលនេះ ខ្ញុំនឹងព្យាយាមពន្យល់ពីអត្ថន័យនៃពាក្យវិទ្យាសាស្ត្រដោយខ្លួនខ្ញុំផ្ទាល់។ ខ្ញុំអាចនិយាយបានថា លក្ខណៈរបស់វិទ្យាសាស្រ្តអាចត្រូវបានរៀបចំ ដូចខាងក្រោម៖
1. ការយល់ដឹង និងចាប់យកនូវចំណេះដឹងរបស់បាតុភូតធម្មជាតិ។
2. យន្តការ ឬច្បាប់ដែលបានចងក្រង ត្រូវបានលាតត្រដាង តាមរយៈការសង្កេត និងការធ្វើពិសោធន៍។
លក្ខណៈពិសេសទាំងពីរនេះគួរតែមានចំណុចដូចខាងក្រោម។
ទាំងការសង្កេត និងការធ្វើពិសោធន៍ ប្រសិនបើយើងទទួលបានលទ្ធផលដដែលៗច្រើនដង នោះវាមានភាពសុក្រិត ។ បាតុភូតដែលអាចសង្កេតឃើញមានតែម្តងគត់ មិនអាចហៅថាវិទ្យាសាស្ត្របានទេ។ នេះមានន័យថា វិទ្យាសាស្រ្តគឺនិយាយអំពីការយល់ដឹង និងការពន្យល់អំពីបាតុភូតដែលមានភាពជាសកល ដែលលើសពីលក្ខណៈរបស់បុគ្គល ឬព្រឹត្តិការណ៍ពិសេសនានា។ នៅក្នុងប្រយោគទាំងនេះ ពាក្យគន្លឹះគឺ “ម្តងហើយម្តងទៀត” និង “សកល”។ ដូច្នេះយើងអាចនិយាយបានថាបាតុភូតដែលយើងអាចមើលឃើញម្តងហើយម្តងទៀតមានភាពជាសកល ហើយបាតុភូតជាសកលអាចត្រូវបានគេមើលឃើញម្តងហើយម្តងទៀត។
វិទ្យាសាស្ត្រគឺជាអ្វីដែលមនុស្សយើងបានរៀបចំជាប្រព័ន្ធ ជាទ្រឹស្តី និងប្រមូលចំណេះដឹងសម្រាប់ធ្វើការស្វែងយល់ពីធម្មជាតិ។ វាគឺជាសមិទ្ធិផលដ៏មានតម្លៃរបស់មនុស្សជាតិរហូតមកដល់បច្ចុប្បន្ន និងជាកេរដំណែលបន្សល់ទុកដោយមនុស្សជំនាន់មុនរបស់យើង។ ចំណេះដឹងនេះ ត្រូវបានកំណត់សម្រាប់ការអភិវឌ្ឍន៍ និងការរកឃើញបន្ថែមទៀត ហើយតែងតែប្រឈមនឹងការស្វែងរក “ភាពត្រឹមត្រូវឬជាក់លាក់” ជានិច្ច។ ឬអាចនិយាយបានថា សូម្បីតែវិទ្យាសាស្ត្រដែលត្រូវបានគេយល់ថាត្រឹមត្រូវនាពេលបច្ចុប្បន្ន ក៏អាចត្រូវបានគេវាយតម្លៃឡើងវិញនៅពេលអនាគត។
ដូចអ្វីដែលបានគិតនៅសម័យបុរាណថា ធាតុទាំងបួន (ឬប្រាំ) ដែលបង្កើតបានជារូបធាតុទាំងអស់ដូចជា – ភ្លើង ទឹក ដី និងខ្យល់ (ឬអាកាស (air) និងខ្យល់(wind)) ។ ឥឡូវនេះត្រូវបានគេគិតថាមិនត្រឹមត្រូវទាល់តែសោះ។
ហេតុផលនិយម, សម្ភារៈនិយម, វិជ្ជមាននិយម
ខ្ញុំសូមពន្យល់ដោយប្រើពាក្យផ្សេងទៀត។ នៅក្នុងវិទ្យាសាស្ត្រ ហេតុផលនិយម (causality) សម្ភារៈនិយម (materialism) និងវិជ្ជមាននិយម (positivism)(ការអនុវត្តម្ដងហើយម្ដងទៀត) គឺសំខាន់បំផុត។
ច្បាប់នៃហេតុផលនិយមគឺ “គំនិតដែលគិតថា រាល់ព្រឹត្តិការណ៍ទាំងអស់សុទ្ធតែជាលទ្ធផលនៃហេតុមួយចំនួន ហើយក៏មិនមានព្រឹត្តិការណ៍ណាដែលកើតឡើងដោយគ្មានហេតុនោះដែរ។ ឧទាហរណ៍ ផ្លែស្វាយទុំធ្លាក់ពីលើដើមឈើព្រោះដោយសារទំនាញផែនដី។ ដុំឈើឆេះដោយសារមានប្រតិកម្មអុកស៊ីតកម្មយ៉ាងរហ័ស។ តាមរបៀបនេះ ច្បាប់នៃហេតុ និងផល ចែងថា ព្រឹត្តិការណ៍ទាំងឡាយតែងមានហេតុផលសម្រាប់កើតមានឡើង។
សម្ភារៈនិយមគឺជា “គំនិតដែលថាវត្ថុទាំងឡាយ សូម្បីតែគំនិត និងវិញ្ញាណក៏ត្រូវបានបង្កឡើងដោយច្បាប់មូលហេតុសម្ភារៈ(material causal laws)ដែរ។ ឧទាហរណ៍ វិទ្យាសាស្ត្របច្ចុប្បន្នជឿថា សូម្បីតែចលនានៃចិត្តរបស់មនុស្សក៏បណ្តាលមកពីការរួមបញ្ចូលគ្នានៃសញ្ញាអគ្គិសនីដែលកើតមានឡើងនៅក្នុងខួរក្បាល។ សញ្ញាអគ្គិសនីទាំងនេះត្រូវបានបង្កើតដោយការរំញោចពីខាងក្រៅដូចជា ការមើលឃើញ ការស្តាប់ ការភ្លក់រសជាតិ ការប៉ះ និងការហិតក្លិន និងក៏ដូចជាការរំញោចដោយសម្ងាត់នៅផ្នែកខាងក្នុង ដូចជាអរម៉ូនជាដើម។
លទ្ធិសម្ភារៈនិយម យល់ថា ពិភពលោកមិនស្ថិតនៅក្រោមអំណាចដ៏វិសេសរបស់ព្រះទេ ប៉ុន្តែអ្វីៗទាំងអស់នៅក្នុងពិភពលោកត្រូវបានគ្រប់គ្រងដោយការរួមផ្សំនៃសារធាតុ និងការរំញោច(stimuli)។ សូម្បីតែសកម្មភាពខាងវិញ្ញាណមិនមែនកើតមានឡើង ដោយគ្មានអ្វីសោះនោះទេ ប៉ុន្តែវាមានការលាក់កំបាំងវត្ថុ និងបាតុភូតវិទ្យាសាស្រ្តខ្លះនៅពីក្រោយវា។ នោះជារបៀបគិតបែបសម្ភារៈនិយម ដែលមានមូលដ្ឋានគ្រឹះនៃវិទ្យាសាស្រ្ត។ ប្រសិនបើអ្នកជំរុញគំនិតនេះទៅមុខ អ្នកនឹងឈានទៅដល់ការមិនជឿលើព្រះ។ តុល្យភាពសាសនា និងវិទ្យាសាស្ត្រនៅតែជាបញ្ហាសង្គមដ៏សំខាន់នាពេលបច្ចុប្បន្ននេះ។
វិជ្ជមាននិយម (Positivism) គឺជា “ជំហរមួយដែលស្វែងរកទ្រឹស្តីសាកល្បង សម្មតិកម្ម និងសំណើរដោយឈរលើមូលដ្ឋាននៃការពិនិត្យជាក់ស្តែង ហើយបដិសេធនូវវត្តមានអ្វីដែលហួសហេតុ ដូចជាវត្តមានរបស់ព្រះ ឬជោគវាសនា” ។ សម្មតិកម្មដែលប្រើនៅទីនេះគឺជា “ការសន្មតនៅក្នុងវិទ្យាសាស្រ្តជាក់ស្ដែងដែលធ្វើឡើងដើម្បីពន្យល់ពីបាតុភូតមួយក្នុងលក្ខណៈទ្រឹស្ដីបង្រួបបង្រួម(unified theoretical manner)។ ការផ្ទៀងផ្ទាត់ គឺជាដំណើរការនៃការពិនិត្យមើលថា តើសម្មតិកម្មមួយពិត ឬមិនពិត។ សម្មតិកម្មទាំងឡាយអាចត្រូវបានផ្ទៀងផ្ទាត់តាមរយៈការធ្វើពិសោធន៍ និងការសង្កេត។ សម្មតិកម្មត្រូវបានគេទទួលស្គាល់ថាជាច្បាប់ឬទ្រឹស្ដីនៃវិទ្យាសាស្ត្រធម្មជាតិ នៅពេលដែលទទួលបានលទ្ធផលដូចគ្នា ដោយមិនគិតថាអ្នកណាជាអ្នកធ្វើពិសោធន៍ ឬអ្នកណាជាអ្នកសង្កេត។ ការអនុវត្តម្ដងហើយម្ដងទៀត (Recursively)គឺជាសមត្ថភាពក្នុងការទទួលបានលទ្ធផលដូចគ្នា នៅក្រោមលក្ខខ័ណ្ឌដូចគ្នា។ បើអ្នករកឃើញបាតុភូតដែលមិនអាចបង្កើតឡើងវិញបាន វាមិនត្រូវបានគេទទួលស្គាល់ថាជាវិទ្យាសាស្ត្រទេ។
ឧទាហរណ៍មួយ
ផ្លូវឆ្ពោះទៅការបង្កើតវិទ្យាសាស្រ្តរបស់ទ្រឹស្ដីហេលីអូសែនទ្រីក (Heliocentric Theory)
ចូរយើងពិនិត្យមើលឧទាហរណ៍មួយអំពីសារៈសំខាន់ដែលមានភាពអាចបង្ហាញបាន និងភាពអាចផ្ទៀងផ្ទាត់បាននៅក្នុងវិទ្យាសាស្រ្ត ពោលគឺភស្តុតាងជាក់ស្ដែង។
ជាឧទាហរណ៍ មនុស្សបុរាណបានគិតថាដី(ផែនដី)នៅនឹងថ្កល់ ហើយព្រះអាទិត្យ/ព្រះចន្ទ/ផ្កាយនានាវិលជុំវិញផែនដី ម្តងក្នុងមួយថ្ងៃ។ នេះគឺជាទ្រឹស្ដី Ptolemaic ឬហៅថាទ្រឹស្ដីជេអូសែនទ្រីក (geocentric theory)។ នៅពេលបច្ចុប្បន្ន យើងដឹងថាទ្រឹស្ដីជេអូសែនទ្រីក គឺមិនត្រឹមត្រូវទេ។ ផែនដីកំពុងវិលជុំវិញព្រះអាទិត្យ ដែលជាទ្រឹស្ដីហេលីអូសែនទ្រីក (Heliocentric Theory) គឺមានភាពត្រឹមត្រូវ។
នៅពេលជិតចប់សម័យអង្គរ (សតវត្សទី ១៤~១៥) ទ្រឹស្ដីហេលីអូសែនទ្រីកបានចាប់ផ្ដើមទទួលបានការចាប់អារម្មណ៍នៅអឺរ៉ុប ដែលជាជម្រើសមួយជំនួសឲ្យទ្រឹស្ដីជេអូសែនទ្រីក។ ទោះជាយ៉ាងណាក៏ដោយ អ្នកវិទ្យាសាស្រ្តនៅតែមានការពិបាកក្នុងការស្វែងរកភស្ដុតាងដោយផ្ទាល់ក្នុងការបង្ហាញទ្រឹស្ដីហេលីអូសែនទ្រីក។
សូម្បីតែការសង្កេតរបស់ហ្កាលីលេអូ ទៅលើភពព្រហស្បតិ៍ និងចលនារបស់ព្រះចន្ទនានាដែលជាភពរណបរបស់វា ក៏វាគ្រាន់តែជាភស្តុតាងប្រយោលប៉ុណ្ណោះ។ លោកធីចូប្រាហេ (Tycho Brahe) តារាវិទូដែលបានធ្វើការសង្កេតផ្នែកតារាសាស្រ្តទំនើបបំផុតនៅសម័យនោះ ក៏បានច្រានចោលទ្រឹស្ដីហេលីអូសែនទ្រីក ដោយផ្អែកលើហេតុផលថា គ្មានភស្តុតាងផ្ទាល់ណាមួយអាចរកឃើញនោះទេ។ បន្ទាប់មក នៅពេលលោកញូតុនបានពន្យល់អំពីទំនាញសកល និងច្បាប់និចលភាពដែលត្រឹមត្រូវឥតខ្ចោះនោះ ទ្រឹស្ដីហេលីអូសែនទ្រីកបានយកឈ្នះលើទ្រឹស្ដីជេអូសែនទ្រីក ទាំងផ្នែកទ្រឹស្ដី និងគណិតវិទ្យា។
ទោះជាយ៉ាងណាក៏ដោយ នៅពេលនោះ គ្មានអ្នកណាម្នាក់អាចបញ្ជាក់បានថា “ប៉ារ៉ាឡាក់ប្រចាំឆ្នាំ” — ភស្តុតាងផ្ទាល់សម្រាប់ទ្រឹស្ដីហេលីអូសែនទ្រីក ដែលមានការប្រែប្រួលមុំក្នុងការមើលផ្កាយទៅតាមរដូវកាល។ នៅក្នុងហេតុផលនេះ មានមនុស្សជាច្រើននៅតែមិនទទួលស្គាល់ទ្រឹស្ដីហេលីអូសែនទ្រីកតាមបែបវិទ្យាសាស្រ្តដែរ។
ទើបតែមកដល់សតវត្សទី១៩ ប៉ារ៉ាឡាក់ប្រចាំឆ្នាំ(annual parallax) ដែលជាភស្ដុតាងផ្ទាល់សម្រាប់ទ្រឹស្ដីហេលីអូសែនទ្រីក ត្រូវបានទទួលស្គាល់នៅទីបំផុត។ នេះគឺដោយសារតែ នៅពេលនោះ តេឡេស្កុបដែលមានគុណភាពខ្ពស់អាចមានសមត្ថភាពមើលឃើញប៉ារ៉ាឡាក់ប្រចាំឆ្នាំត្រូវបានផលិតឡើង។ នាពេលបច្ចុប្បន្ននេះ ដោយសារតែអ្នកណាក៏អាចសង្កេតមើលប៉ារ៉ាឡាក់ប្រចាំឆ្នាំជាមួយនឹងកម្រិតនៃភាពជាក់លាក់ដូចគ្នា នៅទីបំផុត ទ្រឹស្ដីហេលីអូសែនទ្រីកត្រូវបានបង្កើតឡើងក្នុងនាមជាច្បាប់វិទ្យាសាស្រ្តធម្មជាតិ។ ទោះជាយ៉ាងណាក៏ដោយ ប៉ារ៉ាឡាក់ប្រចាំឆ្នាំមិនអាចសង្កេតមើលឃើញដោយភ្នែកទទេបានទេ។ នៅប្រទេសកម្ពុជា ពុំទាន់មានកន្លែងបំពាក់គ្រឿងបរិក្ខាល្អៗ ដើម្បីធ្វើការបញ្ជាក់អំពីប៉ារ៉ាឡាក់ប្រចាំឆ្នាំនៅឡើយទេ វានៅតែមានបញ្ហាលំបាកនៅឡើយ សូម្បីតែសព្វថ្ងៃនេះ។
ខាងក្រោមនេះជាការពន្យល់សង្ខេបអំពី parallax ប្រចាំឆ្នាំ។

អង្គរវត្តមើលឃើញក្នុងទិសដៅផ្សេងៗគ្នាពីកន្លែងដែលមានទីតាំងពីរផ្សេងគ្នា (ពីរចំណុចដែលមានចម្ងាយឆ្ងាយពីគ្នា)។ នៅទីតាំង A យើងអាចមើលឃើញនៅខាងស្តាំដៃ និងនៅទីតាំង B វាអាចមើលឃើញនៅខាងឆ្វេងដៃ។

ផែនដី (រង្វង់ពណ៌ខៀវ) វិលជុំវិញព្រះអាទិត្យម្តងក្នុងមួយឆ្នាំ។ ផែនដីនៅទីតាំង A និងផែនដីនៅទីតាំង B ស្ថិតនៅ 180 ដឺក្រេពីគ្នានៅក្នុងគន្លងរបស់វា។
ប្រសិនបើយើងសង្កេតមើលផ្កាយនៅទីតាំង A និងទីតាំង B ទិសដៅដែលវាលេចឡើងគួរតែផ្លាស់ប្តូរ (ភាពខុសគ្នានេះត្រូវបានគេហៅថា “ប៉ារ៉ាឡាក់ប្រចាំឆ្នាំ”)។
តាមពិតទៅ ផ្កាយទាំងអស់ស្ថិតនៅឆ្ងាយពីប្រព័ន្ធព្រះអាទិត្យ ដូច្នេះខ្សែបន្ទាត់សង្កេតពីទីតាំង A និងទីតាំង B ស្ទើរតែស្របគ្នា ដែលធ្វើឱ្យយើងមិនអាចសង្កេតមើលប៉ារ៉ាឡាក់ប្រចាំឆ្នាំបាន។ វាទាមទារឲ្យមានតេឡេស្កុបដែលមានភាពជាក់លាក់ខ្លាំង ដើម្បីសង្កេតមើលប៉ារ៉ាឡាក់ប្រចាំឆ្នាំ ទោះបីជាអាចមើលឃើញបានតិចតួចបំផុតក៏ដោយ។

「アンコール時代と科学、第9回」科学の意味を再度繰り返して考えましょう。それは一体どういう意味でしょうか?
科学の特徴
ここで、私が考える「科学」という言葉の意味を説明したいと思います。科学の特徴は、以下のように整理できると言えるでしょう。
- 自然現象に関する知識を理解し、把握すること。
- 観察と実験を通して、メカニズムや法則を明らかにすること。
これらの特徴には、以下の点が当てはまります。
観察と実験において、何度も同じ結果が得られる場合、それは正確であると言えます。一度しか観察できない現象は、科学とは言えません。つまり、科学とは、個々の現象や特定の出来事の特性を超えた、普遍的な現象を理解し、説明することです。ここで重要なのは、「繰り返し」と「普遍的」という言葉です。したがって、繰り返し観察できる現象は普遍的であり、普遍的な現象は繰り返し観察できると言えます。
科学とは、人間が自然を理解するために、知識を体系的に整理し、理論化し、収集するものです。それは、人類が今日まで成し遂げてきた貴重な成果であり、先人たちが残した遺産です。この知識はさらなる発展と発見の対象であり、常に「正確さ」や「精密さ」を追求し続ける過程にあります。あるいは、現在正しいとされている科学でさえ、将来再評価/再改定される可能性があると言えるでしょう。
古代においては、すべての物質を構成する四元素(あるいは五元素)――火、水、土、空気(あるいは空気と風)――と考えられていましたけれど、現在ではその考え方は全く誤りであるとされているのと同じように、現代の考えだって将来再改定がありえるのです。
因果律・唯物論、実証主義
別の言葉で説明しましょう。科学において、因果律、唯物論、そして実証主義(繰り返し適用すること)が最も重要です。
因果律の法則とは、「すべての出来事は何らかの原因の結果であり、原因なしに起こる出来事はない」という考え方です。例えば、熟したマンゴーが木から落ちるのは重力によるものです。木片が燃えるのは急速な酸化によるものです。このように、因果律は、出来事には必ず理由があると述べています。
唯物論とは、「思考や感情さえも含め、すべての事物は物質的な因果法則によって引き起こされる」という考え方です。例えば、現代科学では、人間の精神の動きさえも、脳内で発生する電気信号の組み合わせによって引き起こされると考えられています。これらの電気信号は、視覚、聴覚、味覚、触覚、嗅覚といった外部刺激だけでなく、ホルモンなどの内部刺激によっても生成されます。
唯物論は、世界は超越的な神の力によって動かされているのではなく、物質と刺激の組み合わせによって制御されていると主張します。霊的な活動でさえ無から生じるのではなく、その背後には隠された物質や科学的な現象が存在します。これが科学に基づいた唯物論的な思考です。この考え方をさらに推し進めると、無神論に行き着きます。宗教と科学のバランスは、今日においても主要な社会問題となっています。
実証主義とは、「理論、仮説、命題を経験的検証に基づいて検証しようとする立場であり、神や運命といった超自然的なものの存在を否定する」ものです。仮説とは、ここでいう仮説とは、「現象を統一的な理論的方法で説明するために立てられた科学上の命題」のことです。検証とは、仮説が真か偽かを検証する過程です。仮説は実験と観察によって検証できます。仮説は、実験を行う人や観察する人に関係なく同じ結果が得られる場合に、自然科学の法則または理論として認められます。再帰性とは、同じ条件下で同じ結果が得られる能力のことです。再現できない現象が見つかった場合、それは科学とは認められません。
一つの例として: 地動説が科学となっていった道筋
科学における実証可能性と検証可能性、すなわち物理的証拠の重要性を示す例を見てみましょう。
例えば、古代の人々は地球は静止しており、太陽、月、星が1日に1回地球の周りを公転していると考えていました。これはプトレマイオス説、すなわち天動説です。今日では、天動説は誤りであることが分かっています。地球は太陽の周りを公転しており、これが正しい地動説です。
アンコール朝末期(14世紀~15世紀)になると、地動説説は天動説に代わるものとしてヨーロッパで注目を集め始めていました。しかし、科学者たちは依然として地動説を裏付ける直接的な証拠を見つけるのに苦労していました。
ガリレオによる木星とその衛星の観測でさえ、状況証拠に過ぎませんでした。当時最も高度な天体観測を行った天文学者ティコブラーエも、直接的な証拠が見つからないという理由で地動説を否定しました。その後、ニュートンが万有引力の法則と慣性の法則を完璧な精度で説明すると、地動説は理論的にも数学的にも天動説に勝利しました。
しかし、当時、地動説の直接的な証拠である「年視差」、つまり季節によって星の角度が変化する現象を観察/証明することはできませんでした。そのため、地動説を科学として受け入れない人が多くいたのです。
地動説の直接的な証拠である年視差がようやく認められたのは19世紀になってからです。これは、年視差を観測できる高性能な望遠鏡が製造されるようになったためです。今日では、誰でも同じ精度で年視差を観測できるため、地動説は自然科学の法則として確立されました。しかし、年周視差は肉眼では観測できません。カンボジアには年周視差を検証するための適切な機器を備えた場所がなく、今日でもなおそれを直接に確かめるのは難しい状況です。
以下、年視差の簡単な説明です。

アンコールワットは、2つの異なる場所(互いに遠く離れた地点Aと地点B)から、それぞれ異なる方向に見えます。地点Aからは右側に、地点Bからは左側に見えますよね。

地球(青い円)は1年に1回、太陽の周りを公転しています。位置Aにある地球と位置Bにある地球は、軌道上で180度離れています。
位置Aと位置Bで星を観測すると、星の見える方向が変化するはずです(この差を「年視差」と呼びます)。
実際には、すべての星は太陽系から非常に遠く離れているため、位置Aと位置Bからの視線はほぼ平行になり、年視差を肉眼で観測することは不可能です。年視差は非常に小さいものですから、それを観測するには非常に高精度の望遠鏡が必要なのです。











ឆ្លើយតប