រង់ចាំការណែនាំ 指示待ち
រឿងមួយក្នុងចំណោមរឿងផ្សេងទៀតដែលខ្ញុំបានសង្កេតនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជាគឺ “សិស្សតែងតែរង់ចាំស្ដាប់គ្រូណែនាំ”។ ខ្ញុំគិតថានេះគឺជានិន្នាការដ៏ពេញនិយមសម្រាប់សិស្សនៅក្នុងប្រទេសកម្ពុជា។ សិស្សពូកែយកចិត្តទុកដាក់ស្ដាប់គ្រូណែនាំ។ ខ្ញុំគិតថាកុមារកម្ពុជាត្រូវបានអប់រំយ៉ាងល្អនៅក្នុងចំនុចនេះ។ ឧទាហរណ៍ ពួកគាត់មិនដាក់សៀវភៅសរសេរនៅលើតុ ឬបើកសៀវភៅមេរៀនមើល ដោយគ្មានការបង្គាប់ពីគ្រូឡើយ។ ខ្ញុំយល់ឃើញថា សឹងតែគ្រប់សកម្មភាពសិស្សទាំងអស់នៅក្នុងថ្នាក់រៀនត្រូវបានដឹកនាំដោយគ្រូ។ សម្រាប់សិស្សជប៉ុន តាមពិតទៅ ក៏ធ្វើសកម្មភាពទៅតាមគ្រូណែនាំដែរ។ ក៏ប៉ុន្តែ ខ្ញុំមានអារម្មណ៍ថា មានភាពខុសគ្នារវាងថ្នាក់រៀនជប៉ុន និងថ្នាក់រៀននៅកម្ពុជា។ ឧទាហរណ៍ នៅជប៉ុន សិស្សត្រូវបានលើកទឹកចិត្តឲ្យ “ធ្វើមុនគ្រូណែនាំ”។ នៅក្នុងសាលាបណ្ដុះបណ្ដាលវិជ្ជាជីវៈ គ្រូឧទ្ទេសបានមានប្រសាសន៍ថា “បើអ្នកមិនធ្វើអ្វីមួយ រហូតទាល់តែប្រធានអ្នកផ្ដល់យោបល់ នោះអ្នកនឹងត្រូវឧស្សាហ៍បានគេវាយតម្លៃថាខ្សោយ។ ដូចនេះ សូមគិតដោយខ្លួនឯងថាត្រូវធ្វើអ្វីនាពេលឥឡូវនេះ ហើយធ្វើវាទៅតាមភាពជាក់ស្ដែង”។ ប្រសិនបើកុមារកម្ពុជាចូលរួមការបណ្ដុះបណ្ដាលនេះ ខ្ញុំទាយថា កុមារកម្ពុជាជាច្រើនមិនទទួលបានការរង្វាយតម្លៃល្អបានឡើយ ជាអកុសល។ ហេតុអ្វីបានជាហេតុការណ៍បែបនេះកើតមានឡើង? បន្តិចទៀតនេះ ខ្ញុំសូមបង្ហាញសម្មតិកម្មផ្ទាល់ខ្លួនខ្ញុំ។ ពេលកុមារស្ថិតនៅក្នុងថ្នាក់បឋមសិក្សា វាគឺជារឿងដំបូង និងសំខាន់ជាងគេបំផុតក្នុងការរៀនតួអក្សរភាសាខ្មែរ។ រៀនពីរបៀបសរសេរ រៀនពីរបៀបអាន រៀនពីរបៀបបញ្ចេញសំឡេង របៀបបញ្ចូលព្យញ្ជនៈជាមួយស្រៈនិងជើងអក្សរ ជាដើម។ល។ មានរបស់ជាច្រើនត្រូវរៀន។ ចាប់ពីថ្នាក់ទី១...





