2024年7月31日

សកម្មភាពគម្រោង

ក្រុមការងារជប៉ុនរបស់គម្រោង KICCនឹងមកសាលាគរុកោសល្យកំពង់ធំ ពីថ្ងៃទី៥ ដល់ថ្ងៃទី១៣ ខែសីហា ដើម្បីសាកល្បងបង្កើតថ្នាក់ IBL កំពង់ធំ ជាមួយក្រុមការងារកម្ពុជា។ KICCプロジェクト日本チームが8月5日から13日まで、PTTCコンポントムでカンボジアチームと一緒にIBLコンポントムの授業づくりにチャレンジします。

  គម្រោងនៅសល់ពេលមិនដល់កន្លះឆ្នាំឡើយ។  សមាជិកក្រុមការងារជប៉ុនរបស់គម្រោង KICC នឹងទៅសាលាគរុកោសល្យកំពង់ធំពីថ្ងៃទី៥ ដល់ទី ១៣ ខែសីហា ដើម្បីធ្វើការជាមួយក្រុមការងារកម្ពុជា បង្កើតមេរៀន IBL កំពង់ធំ។   ឥឡូវ គម្រោងកំពុងតែធ្វើការទៅលើមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៤ដល់ទី៦។ នៅពេលដែល IBL តាមបែបវិធីវិទ្យាសាស្រ្តមានភាពលើសលប់ខ្លាំង ហើយប្រសិនបើ IBL អាចត្រូវបានគេប្រើនៅក្នុងមេរៀនភាសាខ្មែរ នោះអានុភាពរបស់IBL នឹងត្រូវបានរីករាលដាលយ៉ាងខ្លាំង។   លោកគ្រូអូកាម៉ូតុ លោកគ្រូម៉ាសា និងលោកគ្រូនិស៊ី ពួកគាត់កំពុងតែរៀបចំ។ ខ្ញុំសូមគោរពជូនពរពួកគាត់ ដែលជាគ្រូដ៏ជំនាញ សូមទទួលបានជោគជ័យនៅក្នុងការងារ។   ក្រុមការងារកម្ពុជាកំពុងរៀបចំថ្នាក់ស្រាវជ្រាវរួចហើយ។ យើងកំពុងទន្ទឹងរង់ចាំមើលលទ្ធផលវិជ្ជមាននៃកិច្ចខិតខំប្រឹងប្រែងរបស់ក្រុម។ ខ្ញុំសូមគោរពជូនពរ សូមឲ្យបានសម្រេចជោគជ័យនៅក្នុងការងារផងដែរ។   គួរបញ្ជាក់ផងដែរថា លោកស្រី ថានីហ្គឹជិ (Taniguchi) (ឈ្មោះត្រកូល), ដែលជំនួសលោកស្រី អេរីកា សមាជិក KICC ដែលបានធ្វើការងារមកត្រឹមខែមីនាកន្លងមកនេះ, នឹងមកកំពង់ធំ សម្រាប់លើកទី១។ ខ្ញុំសង្ឃឹមថាអ្នកទាំងអស់គ្នានឹងក្លាយជាមិត្តភ័ក្តគាត់។ ខ្ញុំគិតថា លោកស្រី ថានីហ្គឹជិ មិនពូកែញ៉ាំសត្វល្អិតទេ។   ហើយក៏ដូចសព្វដង លោកស្រី អូគី កេកូ កំពុងតែបំពេញការងារបានយ៉ាងល្អជាមួយនឹងការរៀបចំការងារផ្សេងៗនៅក្នុងកម្មវិធីនេះ។ ខ្ញុំតែងតែអរគុណគាត់ជានិច្ច។...