2023年4月

IBLកំពង់ធំ

សំណួរដែលមានចម្លើយត្រូវ និង សំណួរដែលគ្មានចម្លើយណាមួយឲ្យត្រូវពិតប្រាកដ តើអ្វីទៅដែលហៅថាចម្លើយត្រូវ? 正しい答えのある質問、正しい答えがない質問、正しいって何だろう??

  សួស្ដីឆ្នាំថោះ។ ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនៅតែបន្តកិច្ចសហការរីករាយធ្វើការជាមួយគ្នានៅក្នុងឆ្នាំថ្មីនេះទៀត។ ជាការប្រសើរណាស់ នេះគឺជាការបង្ហោះដំបូងរបស់ខ្ញុំសម្រាប់ឆ្នាំថ្មី។            1+1=□ និង 5X4=□                   នៅក្នុង □ មានចម្លើយដែលត្រឹមត្រូវ។             តើដូហ្វីន (dolphin) ជាប្រភេទត្រី? ឬក៏ជាប្រភេទថនិកសត្វ? សំណួរប្រភេទនេះ មានចម្លើយត្រឹមត្រូវ។             ពាក្យ (និង) & (នឹង) មានសូរសម្លេងដូចគ្នា  ប៉ុន្តែមានន័យខុសគ្នា។ ការសរសេរក៏ខុសគ្នាដែរ។ ហើយយើងក៏អាចឆ្លើយបានយ៉ាង “ត្រឹមត្រូវ”។ ប៉ុន្តែ នៅក្នុងជីវភាពប្រចាំថ្ងៃរបស់យើង និងចំពោះអនាគតរបស់ក្មេងជំនាន់ក្រោយ មានសំណួរជាច្រើនដែលយើងមិនអាចផ្ដល់ចម្លើយត្រឹមត្រូវបាន។ ជាក់ស្ដែងដូចជា របៀបចាយលុយ, របៀបប្រកបការងារ, នៅពេលឈឺឬរងរបួស តើគួរធ្វើយ៉ាងម៉េច, តើគួររៀបការឬអត់។ យើងមិនមានចម្លើយណាមួយឲ្យត្រូវពិតប្រាកដសម្រាប់បុគ្គលម្នាក់ៗឡើយ។ មានអ្នកខ្លះបានប្រាប់ថា ពួកគាត់នឹងទៅរកព្រះសង្ឃ ឬគ្រូទាយ ដើម្បីធ្វើការទស្សន៍ទាយ។ ខ្ញុំក៏សង្កេតឃើញថា មានអ្នកខ្លះចូលចិត្តអានសៀវភៅ ទស្សនាវដ្ដី ឬមើលតាមអ៊ីនធ័រណែតទាក់ទងនឹងហោរាសាស្រ្ត ឬប្រភេទឈាមជាដើម។ ទោះជាយ៉ាងណាក៏ដោយ វាគឺជាជីវិតរបស់យើង។ គ្មានអ្នកណាម្នាក់អាចដឹងប្រាកដថា “វាត្រូវឬអត់”។   វត្ថុបំណងរបស់គោលវិធីសិស្សមជ្ឈមណ្ឌលគឺជួយសិស្សឲ្យមានសមត្ថភាពរិះគិតដោយខ្លួនឯង។ “ការរិះរក”...

សិស្សមជ្ឈមណ្ឌល SC/LC

ប្រទេសនីមួយៗតែងតែបន្តកិច្ចខិតខំប្រឹងប្រែងដើម្បីធ្វើឲ្យការអប់រំប្រកបដោយគុណភាព  質の良い教育のための努力は、どの国でも続いています。

              ខែមេសាបានចាប់ផ្ដើមហើយ។ នៅតាមសាលាបឋមសិក្សា និងសាលាគរុកោសល្យ PTTC នានា បានបង្ហាញពីការរៀបចំកម្មវិធីលេងល្បែងកំសាន្តនានាសម្រាប់ចូលឆ្នាំខ្មែរខាងមុខនេះតាមរយៈហ្វេសប៊ុក។               នៅជប៉ុន កម្មវិធីសិក្សាចាប់ពីថ្នាក់បឋម រហូតដល់ថ្នាក់មធ្យមសិក្សាទុតិយភូមិ ជាទូទៅបញ្ចប់នៅចុងខែមីនា ហើយចាប់ផ្ដើមឆ្នាំសិក្សាថ្មីនៅដើមខែមេសា។ វដ្ដនៃឆ្នាំសិក្សានេះ មិនមានការប្រែប្រួលឡើយ ទោះបីជានៅក្នុងកំឡុងពេលរីករាលដាលនៃជំងឺកូវីដក៏ដោយ។               នៅថ្ងៃនេះ ខ្ញុំសូមលើកយកអត្ថបទមួយដែលទើបតែផ្សព្វផ្សាយនាពេលថ្មីៗ នៅក្នុងកាសែតជប៉ុន ជូនអ្នកទាំងអស់គ្នាឲ្យបានជ្រាបជាព័ត៌មាន។ អត្ថបទនោះ ស្ដីអំពី សៀវភៅសិក្សាមុខវិជ្ជាភាសាអង់គ្លេស ដែលនឹងដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅក្នុងសាលាបឋមសិក្សា ចាប់ពីខែមេសា ឆ្នាំ២០២៤នេះតទៅ។               នៅប្រទេសជប៉ុន ទើបតែពីរបីឆ្នាំនេះទេ ដែលមុខវិជ្ជាភាសាអង់គ្លេសត្រូវបានដាក់បញ្ចូលឲ្យបង្រៀននៅក្នុងសាលាបឋមសិក្សា។ ប៉ុន្តែកាលពីមុន សិស្សគាត់រៀនភាសាអង់គ្លេសចាប់ពីអនុវិទ្យាល័យឡើងទៅ។ នៅប្រទេសជប៉ុន មានក្រុមហ៊ុនផ្សេងៗ បានផលិតសៀវភៅសិក្សាគោល។ ក្រសួងអប់រំ វប្បធម៌ កីឡា វិទ្យាសាស្រ្ត និងបច្ចេកវិទ្យា (សម្រាប់ប្រទេសកម្ពុជា គឺក្រសួងអប់រំ យុវជន និងកីឡា) បានធ្វើការត្រួតពិនិត្យខ្លឹមសារនៅក្នុងសៀវភៅសិក្សាគោលជាមុន ហើយស្នើឲ្យក្រុមហ៊ុនធ្វើការកែសម្រួល ប្រសិនបើមាន។ នេះហៅថា “ប្រព័ន្ធបញ្ជាក់ការទទួលស្គាល់សៀវភៅសិក្សា”។               នេះមានន័យថា សៀវភៅសិក្សាគោលនៅសាលាបឋមសិក្សាត្រូវបានផលិតឡើងដោយក្រុមហ៊ុនផលិតសៀវភៅជាច្រើន តែផ្អែកលើកម្មវិធីសិក្សាគោលតែមួយដែលបង្កើតឡើងដោយក្រសួងអប់រំ។ គោលការណ៍គឺដូចគ្នា...