2025年2月

Uncategorized

គម្រោង KICC ត្រូវ​បាន​បង្ហាញ​នៅ​ទំព័រ​ទី​មួយ​នៃ​សារព័ត៌មាន JICA ដែល​បោះពុម្ព​ដោយ​ការិយាល័យ JICA កម្ពុជា។ JICAカンボジア事務所が発行するJICAニュース(季巻)の巻頭1ページ目でKICCプロジェクトが紹介されました。

គម្រោង KICC ត្រូវ​បាន​បង្ហាញ​នៅ​ទំព័រ​ទី​មួយ​នៃ​សារព័ត៌មាន JICA ដែល​បោះពុម្ព​ដោយ​ការិយាល័យ JICA កម្ពុជា។ កិច្ចសហប្រតិបត្តិការរបស់ទីក្រុងកូបេក្នុងវិស័យអប់រំកម្ពុជា ការផ្លាស់ប្តូររបៀបបង្រៀន និងរៀននៅថ្នាក់បឋមសិក្សា  កម្មវិធីភាពជាដៃគូរបស់ចៃកា (JPP) ត្រូវបានធ្វើផែនការដោយអង្កកាក្រៅរដ្ឋាភិបាលជប៉ុន សាកលវិទ្យាល័យ រដ្ឋបាលមូលដ្ឋានជប៉ុន និងសហការអនុវត្តដោយចៃកា ដើម្បីគាំទ្រសកម្មភាពសហប្រតិបត្តិការក្នុងប្រទេសកំពុងអភិវឌ្ឍន៍ ដោយប្រើបទពិសោធន៍ និងបច្ចកវិទ្យាដែលបានអភិវឌ្ឍន៍នាពេលកន្លងមក។ចាប់តាំងពីឆ្នាំ២០០២រហូតដល់បច្ចុប្បន្ន ចៃកាបានគាំទ្រកម្មវិធីភាពជាដៃគូនៅកម្ពុជា ចំនួន៧៨គម្រោង។ ក្នុងចំណោមគម្រោងទាំងនេះ “គម្រោងគាំទ្រការកែលម្អសមត្ថភាពបង្រៀនគរុសិស្ស នៅសាលាគរុកោសល្យ និងវិក្រឹតការខេត្តកំពង់ធំ(PTTC)“ បាននឹងកំពុងអនុវត្តដោយទីក្រុងកូបេនៃប្រទេសជប៉ុន និងអង្គការ KICC។ ក្នុងសាលាបឋមសិក្សាក្នុងប្រទេសកម្ពុជា ជាទូទៅគ្រូបង្រៀនមេរៀន ដោយតម្រូវអោយសិស្សចម្លងមេរៀនពីក្តារខៀន ទៅក្នុងសៀវភៅសរសេររបស់ពួកគេ និងត្រូវទន្ទេញមេរៀនទាំងនោះអោយចាំ។ ខណៈដែលយើងប្រឈមនឹងបញ្ហាសាកលដូចជាការប្រែប្រួលអាកាសធាតុ និងការផ្លាស់ប្តូរសង្គមយ៉ាងឆាប់រហ័សជម្រុញដោយការធ្វើសាកលរូបនីយកម្ម “ ការរៀនបែបរិះរក(IBL)“ បានក្លាយ ជានិន្នការសកល។ វិធីសាស្ត្របង្រៀននេះមិនត្រឹមតែ លើកទឹកចិត្តអោយសិស្សចាំចំណេះដឹងប៉ុណ្ណោះទេ ប៉ុន្តែ ក៏អោយសួរសំណួរ “ហេតុអី” និងស្វែងរកចម្លើយដោយខ្លួនឯងផងដែរ។ គម្រោងនេះបានជម្រុញ ការរៀនតាមបែបរិះរក នៅសាលាគរុកោសល្យ និងវិក្រឹតការ និងសាលាដែលពាក់ព័ន្ធនៅខេត្តកំពង់ធំអស់រយៈពេល ៣ឆ្នាំមកហើយ ដោយសហការជាមួយយគ្រូមុខវិជ្ជាភាសាខ្មែរ គណិតវិទ្យា សិក្សាសង្គម វិទ្យាសាស្ត្រ...