សិស្សបង្ហាញអារម្មណ៍ពួកគេតាមរយៈពាក្យសម្ដី —តម្រូវការសម្រាប់ថ្នាក់រៀនបែបនេះគឺសម្រាប់ការរៀនតាមបែបសិស្សមជ្ឈមណ្ឌលដ៏សម្បូរបែប 生徒が自らの感情を言葉にして表す そんな授業の必要性 2024.11.12
“ការរៀនតាមបែបសិស្សមជ្ឈមណ្ឌល” “ថ្នាក់រៀនសិស្សមជ្ឈមណ្ឌល”, ការយល់ឃើញបែបនេះកំពុងរីករាលដាលជាបណ្ដើរៗនៅក្នុងការអប់រំតាមសាលាក្នុងប្រទេសកម្ពុជា។ គម្រោង KICC មិនមែនខិតខំប្រឹងប្រែងតែម្នាក់ឯងនោះឡើយ។ កាលពីថ្ងៃមុន លោកស្រី សង្វា បានជួយថ្នាក់រៀនដោយសកម្ម (Active Learning) ជាមួយនឹងការធ្វើពិសោធន៍រូបវិទ្យា នៅវិទ្យាល័យក្នុងខេត្តកំពង់ឆ្នាំង។ គ្រូដែលបង្រៀនសាកល្បងបង្ហាញ មកពីប្រទេសជប៉ុន ហើយសង្វាបកប្រែផ្ទាល់មាត់សម្រាប់ថ្នាក់រៀននោះ។ វាជាសកម្មភាពដ៏តូចមួយ, គម្រោងតូចមួយ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលមានល្អងធូលីតូចមួយកើតឡើង វានឹងក្លាយជាភ្នំនៅថ្ងៃណាមួយនាពេលអនាគត។ ខ្ញុំសង្ឃឹមថា បន្តិចម្ដងៗ ការរៀនតាមបែបសិស្សមជ្ឈមណ្ឌលនឹងចាក់ឬសនៅក្នុងការអប់រំនៅតាមសាលា។ និយាយអញ្ចឹង ក្នុងកំឡុងពេលមានវគ្គបណ្ដុះបណ្ដាលនៅក្រុងកូបិ គម្រោង KICC បានបញ្ចូលកម្មវិធីសម្របសម្រួល (facilitation program) ដែលបង្រៀនដោយលោកគ្រូ Nishi។ សកម្មភាពមួយក្នុងចំណោមសកម្មភាពទាំងឡាយគឺការ “បង្ហាញពីអារម្មណ៍តាមរយៈពាក្យសម្ដី”។ ការរំជួលអារម្មណ៍ (Emotions) គឺជាអារម្មណ៍សប្បាយ កើតទុក្ខ រីករាយ ឈឺចាប់ ខឹង។ល។ ឬអាចនិយាយផ្សេងទៀតបានថា គឺគំនិតជាច្រើននៅក្នុងចិត្ត។ អារម្មណ៍នៅក្នុងបេះដូង គឺជាអារម្មណ៍ដែលកើតមានឡើងដោយបុគ្គលរូបនោះ។ មានប្រភេទផ្សេងៗគ្នាជាច្រើននៃអារម្មណ៍សប្បាយចិត្ត។ ភាពកំសត់ មានប្រភេទកំសត់ផ្សេងៗជាច្រើន។ យើងប្រាស្រ័យទាក់ទងអារម្មណ៍ទាំងនេះទៅកាន់អ្នកដទៃតាមរយៈពាក្យសម្ដី។...