2024年12月22日

IBLកំពង់ធំ

ការពិនិត្យឡើងវិញនៃរំហូរ IBL ថ្មី, “ឯកតាគំនិត unit concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលស្នើឡើងដោយគម្រោង KICC ដល់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れ、「単元構想」と「全科目向けIBL」の復習です。

    សមាជិកជនជាតិជប៉ុនរបស់គម្រោង KICC នឹងអញ្ជើញមកកំពង់ធំ ចំនួនមួយសប្ដាហ៍ ចាប់ពីថ្ងៃស្អែក (២៣ធ្នូ) ហើយក៏នឹងជាសកម្មភាពចុងក្រោយរបស់គម្រោង KICC ដែរ។             ខ្ញុំសប្បាយចិត្តដែលអាចបង្ហោះប្លុកនេះមុនថ្ងៃចន្ទ។ ខ្ញុំទើបតែធ្វើវាឲ្យទាន់ពេល។             នៅក្នុងអត្ថបទមុនៗ និងចុងក្រោយមុននេះ ខ្ញុំបានសរសេរអំពី “ឯកតាគំនិត Unit Concept” និង “IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់” ដែលណែនាំដោយភាគីជប៉ុនទៅកាន់គ្រូឧទ្ទេស/គ្រូសាលាគរុកោសល្យខេត្តកំពង់ធំ ក្នុងគម្រោង​ KICC ។             លើកនេះ ខ្ញុំចង់បង្ហាញពីការំឮកឡើងវិញនូវអត្ថបទទាំងនោះ។             ជាដំបូង មាន “ប្រធានបទមេរៀន (Subject matter)” ដែលសិស្សរៀននៅក្នុងមួយជំពូក (ឬមេរៀនរង)។ “ប្រធានបទស្នូល” បង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម ត្រូវបានគេគិតថាដូចគ្នានឹងមុខវិជ្ជានៅក្នុងជំពូក/មេរៀន។             “ប្រធានបទ” នៅក្នុងជំពូក/មេរៀន ក៏អាចត្រូវបានគេបកប្រែទៅជាពាក្យ “វត្ថុបំណង” នៃការសិក្សា។             ដើម្បីសម្រេចបាននូវ “ប្រធានបទ/ប្រធានបទស្នូល/វត្ថុបំណង” គួរតែមានមេរៀនច្រើនជាងមួយ។ គ្រូបង្រៀនរៀបចំកិច្ចតែងការមេរៀន ដើម្បីឲ្យ “មេរៀន”ជាច្រើនមានទំនាក់ទំនងគ្នាទៅវិញទៅមក និងដើម្បីឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធិភាព។             ដូចនេះ...