2024年12月10日

IBLកំពង់ធំ

នេះគឺជាការដាក់បញ្ចូលទី២ នៃការណែនាំនិន្នាការ IBL ថ្មីដោយគម្រោង KICC ជូនដល់សាលាគរុកោសល្យកំពង់ធំ។ លើកនេះ យើងនឹងពិភាក្សាអំពី IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់ មិនមែនសម្រាប់តែមុខវិជ្ជាវិទ្យាសាស្រ្តនោះទេ ប៉ុន្តែក៏សម្រាប់មុខវិជ្ជាភាសាខ្មែរ និងសិក្សាសង្គមផងដែរ។ ពេលនេះ តើវានឹងក្លាយជាគំរូរបស់IBL កំពង់ធំ? KICCプロジェクトがPTTCコンポントムの教官の皆さんに提案した新たなIBLの流れの紹介、その第2回です。今回はクメール語や社会科に対応するIBLについてです。さて、IBLコンポントムの原型になりますかしら?? 

            ជាដំបូង និងជាថ្មីម្ដងទៀត រំហូរនៃការបង្រៀនតាមបែបរិះរក (IBL) មានដូចបង្ហាញខាងក្រោម។     ដ្យាក្រាមនេះត្រូវបានប្រើប្រាស់ដំបូងនៅក្នុងគម្រោងចៃកា STEPSAM2 ពីឆ្នាំ២០០៨ ដល់ឆ្នាំ ២០១២ ដែលគ្រូបណ្ដុះបណ្ដាលភាគច្រើនជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តនៅ NIE ហើយនៅពេលនោះ សិក្ខាកាមគឺជាគ្រូឧទ្ទេសផ្នែកវិទ្យាសាស្រ្តមកពីសាលាគរុកោសល្យ RTTC និង PTTC។ គោលបំណងគឺដើម្បីណែនាំពិសោធន៍វិទ្យាសាស្រ្តទៅក្នុងមេរៀននៅតាមសាលានានា។             ដោយផ្អែកលើដ្យាក្រាមខាងលើ ដ្យាក្រាមខាងក្រោមបង្ហាញពីរំហូរនៃមេរៀនសាមញ្ញ ដែលចាប់ផ្ដើមពីជំហ៊ានសំណួរគន្លឹះ (KQ)។    នៅក្នុងជំហាន① គេនិយាយថា “គ្រូបង្កើតសំណួរគន្លឹះ”។ នៅទីនេះ “សិស្សគិតអំពីសំណួរគន្លឹះ” ក៏អាចទទួលយកបាន។ នៅក្នុងករណីនេះ គេសន្មតថា ការអភិវឌ្ឍថ្នាក់រៀននឹងផ្ដោតលើការធ្វើពិសោធនៅក្នុងជំហ៊ាន③ ។    ទោះជាយ៉ាងណាក៏ដោយ មិនមានសកម្មភាពដែលឆ្លើយតបទៅនឹងពិសោធវិទ្យាសាស្រ្តនៅក្នុងមុខវិជ្ជាផ្សេងៗទៀត ដូចជាភាសាខ្មែរ សិក្សាសង្គមឡើយ។ ដូចនេះ វាមានការពិបាកក្នុងការអនុវត្ត IBL សម្រាប់ពិសោធវិទ្យាសាស្រ្តនៅក្នុងម៉ោងរៀនភាសាខ្មែរ ឬសិក្សាសង្គមណាស់។    ក៏ប៉ុន្តែ IBL ត្រូវបានគេប្រើនៅក្នុងមុខវិជ្ជាជាច្រើននៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ ជាឧទាហរណ៍ គ្រូបង្គោល/គ្រូបង្រៀនសាលាគរុកោសល្យកំពង់ធំ ដែលបានចូលរួមគម្រោង KICC បានធ្វើការសង្កេតមើល IBL ជាច្រើនប្រភេទ ក្នុងអំឡុងពេលពួកគាត់ទៅទស្សនកិច្ចសាលាបឋមសិក្សាមួយចំនួននៅកូបិ ប្រទេសជប៉ុន។...