2024年8月20日

សកម្មភាពគម្រោង

ការចូលរួមសិក្ខាសាលានៅកំពង់ធំ ក្នុងខែសីហា បានប្រព្រឹត្តទៅប្រកបដោយភាពជោគជ័យ コンポントムでの共同ワークショップ 無事に終了しました

    សិក្ខាសាលារបស់គម្រោង KICC ដែលប្រព្រឹត្តទៅនៅកំពង់ធំ ពីថ្ងៃចន្ទ ទី៥ ដល់ថ្ងៃអង្គារ ទី១៣ បានចប់ទៅតាមការគ្រោងទុក។ ខ្ញុំសូមថ្លែងអំណរគុណចំពោះអ្នកទាំងអស់គ្នាដែលបានចូលរួមចំណែកយ៉ាងសកម្មនៅក្នុងការងារ។             ការសិក្សាមេរៀន (Lesson Studies) ចំនួនបី បានរៀបចំសម្រាប់មេរៀនភាសាខ្មែរដោយប្រើ IBL។ វាគឺជាពេលដែលគ្រូបន្ទុកថ្នាក់ម្នាក់ៗ និងសិស្សរបស់គាត់ត្រូវរៀន។ ខ្ញុំដឹងថា វាមិនមានការងាយស្រួលទេក្នុងការសម្រេចបានលទ្ធផលដ៏ធំនោះ។ ប៉ុន្តែ ខ្ញុំក៏ដឹងថា យើងអាចប្រើបទពិសោធនេះសម្រាប់ឱកាសលើកក្រោយ។             បន្ថែមពីលើនេះទៅទៀត នៅភ្នំពេញ ថ្ងៃទី១០ ខែសីហា លោក សាសាគី និងលោកស្រី ថានីហ្គឹជិ ដែលជាសមាជិកថ្មី (មជ្ឈមណ្ឌលសហគមអន្តរជាតិកូបិ) ដែលជាអ្នកគ្រប់គ្រងគម្រោង បានធ្វើការជួបសំដែងភារវកិច្ច និងសំណេះសំណាលជាមួយលោកនាយក ប៉េឡុង ប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ។ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) ក៏បានចូលរួមជាមួយពួកគាត់ដែរ។             នៅពេលនោះ គម្រោង KICC និងនាយកដ្ឋានបណ្ដុះបណ្ដាល និងវិក្រឹតការ មានការយល់គ្នាឡើងវិញអំពីដំណើរការរីកចម្រើនក្នុងការដាក់បញ្ចូល IBL ទៅក្នុងមុខវិជ្ជាដែលមិនមែនវិទ្យាសាស្រ្ត ហើយលោកនាយក ប៉េងឡុង នឹងចូលរួមពិធីបទបង្ហាញលទ្ធផលនៅក្នុងខែធ្នូ។...