“ការសន្ទនាជាមួយខ្លួនឯង” “សមត្ថភាពត្រិះរិះពិចារណាល្អិតល្អន់” ហើយបន្ទាប់មក “ធ្វើការពន្យល់នូវគំនិតផ្ទាល់ខ្លួនដោយប្រើឃ្លាប្រយោគច្បាស់ៗ”។ ទាំងនេះគឺជាសមត្ថភាពដែលបានមកពីការហាត់រៀនក្នុងរយៈពេលយូរ។「自己対話」、「内省力」、そして「明確な文章による自己説明」。 これらは長期間の練習で身につく能力です。
មានសិស្សច្រើនជាង៦០នាក់នៅក្នុងថ្នាក់រៀនមួយ។ បរិដ្ឋានបែបនេះគឺជារឿងធម្មតាសម្រាប់ប្រទេសកម្ពុជា។វាពិបាកណាស់ក្នុងការអនុវត្តមជ្ឈមណ្ឌលការងាររបស់សិស្ស និងវិធីសាស្រ្ត IBL នៅក្នុងបរិយាកាសបែបនេះ។ នៅក្នុង Lesson study ក្នុងគម្រោង KICC ខ្ញុំក៏បានឃើញ សិស្សធ្វើការជាមួយគ្នានៅក្នុងក្រុម ដែលមួយក្រុមមានចំនួន១០នាក់។ តាមពិតវាជាការលំបាកខ្លាំងណាស់ក្នុងការបង្ហាញមតិរបស់អ្នកទៅកាន់អ្នកដទៃក្នុងក្រុមមនុស្ស១០នាក់។ បន្ទាប់ពីថ្នាក់រៀន នៅក្នុងសិក្ខាសាលាដែលបង្រៀនដោយលោកគ្រូម៉ាសា លោកគ្រូបានមានប្រសាសន៍អំពីសារៈសំខាន់នៃ “គំនិតសំខាន់ៗផ្ទាល់ខ្លួន របស់សិស្សម្នាក់ៗ”។ ក្រឡេកមើលគំនិតផ្ទាល់ខ្លួនដោយខ្លួនឯង។ មានន័យថាក្រឡេកមើលខ្លួនឯងដោយប្រើគំនិតរួមទូទៅ(objectively)។ តាមការសង្កេតថ្នាក់រៀនដោយខ្លួនខ្ញុំផ្ទាល់ នៅត្រង់ចំណុចនេះ ជាញឹកញ៉ាប់ មិនសូវមានធ្វើទេនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជា។ ទេៗ មិនអញ្ចឹងទេ! ខ្ញុំគិតថា គឺមិនមានអ្នកធ្វើតែម្ដង!!! ការសន្ទនាជាមួយខ្លួនឯង។ គំនិតគួរត្រិះរិះពិចារណា។ គំនិតបុគ្គល(Subjectively) និងគំនិតរួមទូទៅ (Objectively)។ វាគឺជាប្រធានបទដ៏សំខាន់។ បន្ទាប់មក ដោយធ្វើជាឧទាហរណ៍បង្ហាញ លោកគ្រូម៉ាសាបានស្នើឲ្យសិស្សម្នាក់ៗសរសេរនូវគំនិតផ្ទាល់ខ្លួនដាក់ក្នុងសៀវភៅសរសេរ។ ដោយម៉ោងក្នុងថ្នាក់មានកំណត់ យើងមិនអាចឲ្យសិស្សម្នាក់ៗ ទាំងជាង៦០នាក់ ធ្វើការបង្ហាញនូវគំនិតផ្ទាល់ខ្លួនទៅតាមកិច្ចការដែលគ្រូដាក់ឲ្យឡើយ។ ក៏ប៉ុន្តែ ពួកគាត់អាចសរសេរនូវគំនិតរបស់ពួកគាត់ដាក់ចូលក្នុងសៀវភៅសរសេរ។ នេះគឺជាអ្វីដែលលោកគ្រូម៉ាសា ចង់ធ្វើបង្ហាញជូនដល់គ្រូឧទ្ទេសសាលាគរុកោសល្យ។ ខ្ញុំតែងសង្កេតឃើញថា គ្រូពិនិត្យសៀវភៅសរសេររបស់សិស្ស។ ក៏ប៉ុន្តែ...



