ច្បាប់ដ៏សំខាន់នៅក្នុង Lesson Study , ផ្នែក១ 授業研究で、絶対に大事なルール、その1

KICC Japanese teachers observed the leosson Study, G6 Khmer Language with IBL by Teacher Kemrin through Zoom with the interpriter, Mr. Pin

              នៅក្នុងប្លុកកាលពីលើកមុន ខ្ញុំបានសរសេរអំពីការបង្រៀនបង្ហាញ Lesson Study ថ្នាក់ទី៦ ដោយលោកគ្រូ ខេមរិន្ទ ដែលជាគ្រូឧទ្ទេសសាលាគរុកោសល្យកំពង់ធំ កាលពីថ្ងៃទី៤ មិថុនា។

              គម្រោង KICC នឹងបញ្ចប់នៅខែធ្នូនេះ។ នៅសល់តែ៦ខែទៀតតែប៉ុណ្ណោះ។ ក្នុងកំឡុងពេលនេះ តើអាចរៀបចំថ្នាក់រៀនបង្ហាញបានចំនួនប៉ុន្មានទៀត សម្រាប់ការអនុវត្ត IBL កំពង់ធំ?  នាពេលថ្មីៗនេះ មេរៀនចំនួនបី កំពុងតែត្រូវបានរៀបចំ (មេរៀនមួយសម្រាប់សាលាគរុកោសល្យកំពង់ធំ និងមេរៀនពីរទៀត សម្រាប់សាលាបឋមសិក្សាអនុវត្ត)។ ខ្ញុំសង្ឃឹមថាលោកគ្រូអ្នកគ្រូនឹងព្យាយាមសាកល្បងរៀបចំមេរៀនស្ទីលថ្មីៗជាច្រើនទៀត។ ខ្ញុំទន្ទឹងរង់ចាំតាមដានពួកគេ។

              ទោះបីជាគម្រោង KICC ចប់ក៏ដោយ ក៏គ្រូឧទ្ទេស/គ្រូបង្រៀននៅសាលាគរុកោសល្យកំពង់ធំ និងសាលាបឋមសិក្សាអនុវត្តនឹងបង្រៀនបង្ហាញ ពេលដែលមានការជជែកអំពី IBL កំពង់ធំ ទៅកាន់សាលាគរុកោសល្យផ្សេងៗទៀត (PTTCs/RTTCs/TECs)។ ប្លុកនេះសរសេរឡើងដោយប្រកាន់គំនិតបែបនេះ។ 

              ជាដំបូង យើងត្រូវតែជៀសវាងដាច់ខាតក្នុងការធ្វើឲ្យគ្រូដែលបង្រៀនមេរៀនបង្ហាញគឺជា “ជនចុងចោទ”។ នៅពេលប្រជុំពិភាក្សាបន្ទាប់ពីការសង្កេតថ្នាក់រៀន សំណួរជៀសមិនផុតនឹងកើតមានឡើងទៅកាន់គ្រូដែលបានបង្រៀនមេរៀន។ ឬ គ្រូដែលបង្រៀនមេរៀនត្រូវតែពន្យល់ពីគោលបំណងថ្នាក់រៀន។ 

              ពេលដែលខ្ញុំឃើញទិដ្ឋភាពបែបនេះ ខ្ញុំតែងតែគិតថា “សូមចាំបន្តិចសិន!”។

               ការប្រជុំបន្ទាប់ពីបង្រៀនមេរៀនគឺជាពេលដែលអ្នកសង្កេតថ្នាក់រៀនត្រូវចែករំលែកនូវអ្វីដែល “គាត់បានរកឃើញ” តាមរយៈការសង្កេត។ ប៉ុន្តែជាញឹកញាប់ បែរជាគ្រូដែលបានបង្រៀនមេរៀនទៅជាត្រូវធ្វើការ “ពន្យល់” យ៉ាងច្រើនទៅវិញ។ ខ្ញុំគិតថាវាមិនមែនជារឿងល្អទេ។ ខ្ញុំគិតថា វាគឺជារឿងល្អដែលគ្រូបង្រៀនបង្ហាញគ្រាន់ស្ដាប់នូវអ្វីដែលអ្នកសង្កេតកំពុងនិយាយ។ វាមិនចាំបាច់ក្នុងការឆ្លើយតប “លេស” ឬ “ចម្លើយ” របស់គ្រូទៅកាន់អ្នកសង្កេតការណ៍នោះទេ។

              ប្រសិនបើមានបញ្ហាលើកឡើង គ្រូបង្រៀនបង្ហាញមិនចាំបាច់ធ្វើការកែលម្អមេរៀននៅក្នុងអង្គប្រជុំឡើយ។ គ្រូបង្រៀនអាចកែលម្អថ្នាក់រៀនរបស់ពួកគេបន្ទាប់ពីកិច្ចប្រជុំ ប្រសិនបើពួកគេមានពេល។ អ្នកសម្របសម្រួល MC អាចសួរទៅកាន់អ្នកចូលរួមវិញថា “ប្រសិនបើបែបនេះ តើអ្នកគួរធ្វើយ៉ាងម៉េចវិញ? សមាជិកផ្សេងៗអាចចូលរួមបញ្ចេញមតិយោបល់, មិនមែនគ្រូបង្រៀនបង្ហាញជាអ្នកបញ្ចេញយោបល់ទេ។ 

              បើធ្វើបែបនេះ អ្នកចូលរួមអាចនឹងចែករំលែក “ការរកឃើញរបស់ពួកគាត់” ទៅកាន់អ្នកផ្សេងទៀត ហើយនេះគឺជាគោលបំណងចំបងនៅក្នុងការពិភាក្សាបន្ទាប់ពីបង្រៀនមេរៀន។

              ដោយផ្អែកលើមូលដ្ឋាននោះ ខ្ញុំចង់លើកយកមកបង្ហាញជាឧទាហរណ៍សម្រាប់ការរកឃើញរបស់ខ្ញុំនៅក្នុងថ្នាក់រៀនលោកគ្រូខេមរិន្ទ។

              គ្រប់រូបភាពគូរដោយសិស្សបានពណ៌នាអំពី “ក្មេងប្រុស” មួយនាក់ និង “បុរសចំណាស់” មួយនាក់ តាមរយៈរឿងនៅក្នុងសៀវភៅសិក្សា។ ក្រុមគំនូរនីមួយៗ ត្រូវបានបែងចែកក្នុងចំណោមសិស្ស ១០នាក់ ដែលម្នាក់ៗគូររូបរៀងៗខ្លួន។ សិស្ស១នាក់ ក្នុងចំណោមសិស្សក្នុងក្រុមច្បាស់ជានិយាយថា “ខ្ញុំនឹងគូររូបក្មេងប្រុស” ឬ “ខ្ញុំនឹងគូររូបតា”។

              នៅពេលដែលខ្ញុំមើលទៅការគូររូប ខ្ញុំក៏នឹកឆ្ងល់ថា “តើសិស្សដែលគូររូបក្មេងប្រុស និងគូររូបតា បកស្រាយរឿងបានល្អប៉ុណ្ណា?” ខ្ញុំខ្លាចតែពួកគាត់គូររូបគ្រាន់តែជាការកំសាន្តតែប៉ុណ្ណោះ។

               ខ្ញុំបានចែករំលែកការរកឃើញ/សំណួររបស់ខ្ញុំទៅកាន់ជំនាញការជប៉ុនផ្សេងទៀតនៅក្នុងកិច្ចប្រជុំតាម Zoom របស់យើង។ ហើយយើងក៏បានបញ្ជាក់ជាថ្មីម្ដងទៀតថា ជារួម វាមានសារៈសំខាន់ត្រង់ថា តើ “ការពិភាក្សា” បានធ្វើច្រើនកម្រិតណា នៅតាមក្រុមនីមួយៗ។

              ទោះជាយ៉ាងណាក៏ដោយ នៅក្នុងវីដេអូ វាមិនសូវច្បាស់អំពី “ការពិភាក្សា” នៅក្នុងក្រុមនីមួយៗ”ថាតើបានធ្វើច្រើនបានប៉ុណ្ណា។ ការពិភាក្សាមានដូចជា “តើយើងបានគូររូបអ្វី? យើងគូររូបនេះ ដោយសារវាមានសរសេរនៅក្នុងសៀវភៅ។ យើងបានគូរគំនូរនេះដោយផ្អែកលើចំណេះដឹង និងបទពិសោធរបស់យើងដែលមានស្រាប់”

យើងក៏យល់ផងដែរថា វាមិនងាយស្រួលទេក្នុងការចំណាយពេលពិភាក្សាក្រុម នៅក្នុងម៉ោងមេរៀនដ៏មានកំណត់។  

              ចំពោះការពិភាក្សានៅក្នុង “ការរកឃើញ” របស់ខ្ញុំ វាមិនមែនជាយោបល់/សំណួរ សួរទៅកាន់លោកគ្រូខេមរិន្ទឡើយ។    

              ជាក់ស្ដែង ប្រសិនបើលោកគ្រូខេមរិន្ទនៅក្នុងអង្គប្រជុំជាមួយពួកខ្ញុំ គាត់ក៏ចង់មានយោបល់អំពី “ការរកឃើញ” របស់ខ្ញុំដែរ។ ទោះជាយ៉ាងណាក៏ដោយ ពេលខ្ញុំជជែកអំពីការរកឃើញនៅក្នុងការសង្កេតមេរៀន ខ្ញុំមិនត្រូវការគ្រូដែលបានបង្រៀនមេរៀនឡើយ។

ដូច្នេះ នៅពេលពិភាក្សាលើការរកឃើញនៅក្នុងការសង្កេតក្នុងថ្នាក់ គ្រូដែលទទួលបន្ទុកក្នុងថ្នាក់មិនចាំបាច់ទាមទារទេ។ខ្ញុំចង់និយាយថា យើងអាចពិភាក្សាអំពីមេរៀនដោយគ្មានគ្រូដែលបានបង្រៀនមេរៀន។

ជាការពិតណាស់អ្នកអាចពិភាក្សាជាមួយគ្រូ។ ខ្ញុំ​គ្រាន់​តែ​និយាយ​ថា ការ​ពិភាក្សា​អាច​ធ្វើ​ទៅ​បាន​ប្រសិន​បើ​គ្រូ​មិន​បាន​ចូល​រួម​ប្រជុំ​ជាមួយ​គ្នា។

              នៅក្នុង Lesson Study គ្រូដែលបានដឹកនាំថ្នាក់រៀន មិនមែនជា “ជនចុងចោទ” ទេ។ នេះគឺជាច្បាប់ដ៏សំខាន់ និងដំបូងគេបំផុតនៅក្នុង Lesson Study ។ បន្ទាប់មក អ្នកសង្កេតអាចធ្វើការពិភាក្សាអំពី “ការរកឃើញរបស់ពួកគាត់” តាមរយៈការសង្កេតសិស្សនៅក្នុងថ្នាក់រៀន។ សូមចងចាំបែបនេះឲ្យបានច្បាស់ អ្នកទាំងអស់គ្នា។

KICC Japanese teachers observed the leosson Study, G6 Khmer Language with IBL by Teacher Kemrin through Zoom with the interpriter, Mr. Pin

授業研究で、絶対に大事なルール、その1

 6月4日に実施された、PTTCコンポントムの教官、ケムリン先生によるG6クメール語での授業研究のための公開授業について、前回のブログで書きました。

 KICCプロジェクトは今年の12月に終了します。あと半年しかありません。この間に、IBLコンポントムの実践のための公開授業がいくつ実施できるのか? 現在、3つの授業づくりが進んでいます(PTTCコンポントムでの取り組みがひとつ、付属小学校での取り組みがふたつ)。もっとできるかなぁ。楽しみです。

 KICCプロジェクト終了後も、PTTCコンポントムや付属小の先生が、IBLコンポントムを他の教員養成校(PTTC/RTTC/TEC)に伝える際に、模擬授業を実施することがあるでしょう。そのことを意識して、今回のブログは書きます。

 まず、業を実施した先生を「被告」にすることは、絶対に避けねばいけません。授業後の意見交換会では、どうしても授業を実施した先生に質問が出ます。あるいは、授業の意図を実施者の先生が説明しなければならない。

 そんな光景を見ると、いつも「ちょっと待って!」と思います。

 授業後の意見交換会は、授業を観察した人が、観察で「発見」したことをみんなで共有する時間なのです。それなのに、授業実施者がたくさん「説明」しなくてはならない。私は、授業実施者は観察者の言うことを黙って聞いているだけでもいいと思います。

 授業後のミーティングは、授業観察者が観察を通じて「発見したこと」を共有する時間です。そして、なにか問題点が出たら、その改善へのアイデアを授業実施者が考える必要はありません。司会者は「皆さんだったら、どうしますか?」と参加者に質問すればいいのです。

 授業実施者は、黙っていてもいい。それでも参加者が「観察での発見」を見つける、それが授業後の意見交換会の一番の目的です。

 そのうえで、例えばケムリン先生の授業での私の発見をひとつ紹介します。

 生徒たちが書いた絵には、どの絵にも教科書のストーリーに出てくる「少年」と「おじいさん」が描かれていました。各班の絵は、10名ほどの生徒が分担してそれぞれの絵を描いています。きっと生徒の一人が「私は少年を描くね」「私はおじいさんを描く」と言って、描いたのでしょう。

 その絵を見ながら、私は「少年やおじいさんを描いた生徒は、どれだけ物語の内容を咀嚼しただろうか?」と思ったのです。単に普段から遊びで書いているお絵かきを楽しんだだけではないのか?という疑問がわいたのです。

 ビデオを見た後に、日本人専門家にその疑問を投げかけてみました。そして、やっぱり班の中での「話し合い」がどれだけできたかが重要だということを再確認したのです。

 ただ、各班の中でどれだけ「話し合い」があったかは、ビデオからはよくわかりませんでした。話し合いとは、「どんな絵を私たちは描いた。その理由は教科書にこう書いてあるから。そこから、自分たちの知識と経験を基にして、この絵を描いた」というようなことです。

そして、限られた時間で、班の話し合いの時間を十分に取るのは簡単ではないことも理解できました。

 つまり、これが私の「発見」でした。「発見」を語る際に、ケムリン先生に質問したり、彼の意見を聞く必要は、特にありませんでした。

 もちろん、ケムリン先生が横に居れば、私の発見を聞いて、彼も何かコメントしたいかもしれません。とにかく、授業観察での自分の発見を語る際には、授業実施者の先生がいなくても可能なのです。

もちろん、(授業実施者の)先生がおられてもいいのですよ。ここでは、(授業実施者の)先生がおられなくても観察後の協議はできるのです、ということをお伝えしておきます。

 授業研究では、授業を実施した先生を「被告」にしない。それが授業研究の第一に大切なルールです。そして、観察者が授業を観察して見つけた「自分の発見」を語ればいいのです。どうぞみなさん、よーく覚えておいてください。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です