2023年1月23日

IBLកំពង់ធំ

IBLកំពង់ធំ វគ្គ៣   ការរិះរកមានន័យយ៉ាងម៉េច? コンポントムIBL その3  探究ってなんでしょう?

ជម្រាបសួរលោកគ្រូអ្នកគ្រូ។ ពីខ្ញុំម៉ូរ៉ាយ៉ាម៉ា នៅក្រុងភ្នំពេញ។  នៅចុងសប្ដាហ៍ ថ្ងៃសៅរ ទី២១ និង អាទិត្យ ទី២២ គឺជាថ្ងៃចូលឆ្នាំចិន។ នៅជិតផ្ទះខ្ញុំ មានក្រុមគ្រួសារកំពុងជួបជុំគ្នាជប់លៀងឆ្នាំថ្មី។ ពួកគាត់មើលទៅដូចជាសប្បាយណាស់ ដោយបើកសំឡេងខារ៉ាអូខេខ្លាំងៗ។ ប៉ុន្តែ ការច្រៀងរបស់គាត់ ស្ដាប់ទៅមិនសូវពិរោះសោះ។ ខ្ញុំពិបាកទ្រាំស្ដាប់ខ្លាំងណាស់។ ប្រសិនបើគាត់បន្ថយសំឡេងបន្តិច ខ្ញុំពិតជាសប្បាយចិត្តណាស់។ ប្រសិនបើមិនអញ្ចឹង សូមច្រៀងឲ្យពិរោះជាងនេះ។              ឥឡូវ ខ្ញុំសូមសរសេរអំពី IBLកំពង់ធំ បន្តិច។             តើ “ការរិះរក” មានន័យដូចម្ដេច?             ខ្ញុំចាំបានថា មានគ្រូម្នាក់ធ្លាប់មានប្រសាសន៍ថា “នៅសាលា សិស្សធ្វើការរិះរកតែបន្តិច ដល់ពេលទៅផ្ទះគាត់គិតតែលេង គ្មានបានធ្វើការរិះរកអីសូម្បីតែបន្តិច”។             គំនិតរបស់ខ្ញុំ ខុសពីការយល់ឃើញរបស់គាត់។             តាមពិតទៅ ទាំងសិស្ស និងកុមារ មានការរិះរកច្រើនណាស់នៅក្នុងជីវភាពរស់នៅប្រចាំថ្ងៃរបស់ពួកគាត់។ បើតាមខ្ញុំគិត។             កាលពីមុន ខ្ញុំបានសរសេរលិខិតជូនលោកគ្រូ PTTC នូវឧទាហរណ៍ពីរឃ្លា ដូចខាងក្រោម។ “ម៉ាក់ប្រហែលជាខឹងខ្ញុំហើយមើលទៅ? គាត់មានការបារម្មណ៍...