IBLកំពង់ធំ ផ្នែកទី 1 STEPSAM2 IBL និង IBLកំពង់ធំ IBL コンポントム その1 STEPSAM2 IBL と IBL カンポントム
ជម្រាបសួរ ខ្ញុំសូមសរសេរអំពី IBL។ រហូតមកដល់ពេលនេះ ខ្ញុំបានពិភាក្សាជាមួយលោកគ្រូអ្នកគ្រូ ចាប់តាំងពីគម្រោង KICC បានចាប់ផ្ដើម។ តាមរយៈសកម្មភាពទាំងនេះ ខ្ញុំបានកត់សម្គាល់នូវចំនុចមួយចំនួន។ សម្រាប់លោកគ្រូអ្នកគ្រូនៅសាលា PTTC កំពង់ធំ បានគិតថា IBL ពេលនេះគឺដូចគ្នាទៅនឹង IBL ដែលបានសិក្សាអនុវត្តនៅក្នុងគម្រោង STEPSAM2។ មែនទេ? ក្នុងនាមខ្ញុំជាអ្នកជំនាញការនៅក្នុងគម្រោង STEPSAM2 ពិតជាមានអារម្មណ៍រីករាយខ្លាំងណាស់ដែលលោកគ្រូអ្នកគ្រូមានការយល់ដឹង និងចងចាំបានល្អនៅអ្វីដែលបានរៀននៅក្នុងគម្រោងតាំងពីជាង១០ឆ្នាំមុនមកម្លេះ។ ប៉ុន្តែ IBL របស់ STEPSAM2 គឺសម្រាប់ធ្វើការបណ្ដុះបណ្ដាលទៅលើមេរៀនវិទ្យាសាស្រ្តតែប៉ុណ្ណោះ។ IBL របស់ STEPSAM2 មិនបានធ្វើការបណ្ដុះបណ្ដាលដើម្បីអនុវត្តទៅលើគ្រប់មុខវិជ្ជាឡើយ។ សម្មតិកម្ម និងពិសោធគឺជាដំណាក់កាលដ៏សំខាន់ដែលប្រើនៅក្នុងមេរៀនវិទ្យាសាស្រ្ត។ នៅពេលដំបូង STEPSAM2 បានធ្វើគម្រោងសម្រាប់តែ RTTC ដែលជាសាលាសម្រាប់បណ្ដុះបណ្ដាលគ្រូបង្រៀនកម្រិតមធ្យមសិក្សាបឋមភូមិ។ បន្ទាប់មក ក៏បានពង្រីកទៅ PTTC។ ដូចនេះ IBL របស់ STEPSAM2 គឺព្យាយាមធ្វើឲ្យមានគុណភាពអប់រំប្រសើរឡើងនៅក្នុងការសិក្សាមេរៀនវិទ្យាសាស្រ្តកម្រិតមធ្យមសិក្សា។ គ្រូបង្គោលជាច្រើននៅក្នុង STEPSAM2...



