ខ្ញុំបានសរសេរចំនួនបីដងមកហើយនៅក្នុងប្លុករបស់ខ្ញុំអំពីរបៀបដែលខ្ញុំ (Murayama) បានចូលរួមការងារក្នុងវិស័យអប់រំកម្ពុជា។ ខ្ញុំនឹងសរសេររឿងដែលមិនអាចបំភ្លេចបានមួយទៀត។ វាគឺរឿងរបស់កញ្ញា លឹម កន្និថា ដែលជាគ្រូបង្រៀននៅ NIE។
នៅពេលខ្ញុំត្រូវបានគេចាត់តាំងឱ្យទៅធ្វើការនៅ STEPSAM1 ក្នុងឆ្នាំ 2002 កន្និថា គឺជាសិស្សជំនាន់ទី 2 ផ្នែកផែនដីវិទ្យា ក្នុងកម្មវិធីបណ្តុះបណ្តាលគ្រូ ដែលបានចាប់ផ្តើមនៅ NIE នៅចុងឆ្នាំ 2000។ បន្ទាប់ពីបានបញ្ចប់ការសិក្សាពីដេប៉ាតឺម៉ង់ជីវវិទ្យានៅមហាវិទ្យាល័យវិទ្យាសាស្ត្រនៅ RUPP នាងក៏ដូចជាមិត្តរួមថ្នាក់របស់នាងជាច្រើនបានបន្តការសិក្សារយៈពេលមួយឆ្នាំទៀតនៅ NIE ដើម្បីទទួលបានសញ្ញាប័ត្រគ្រូបង្រៀននៅវិទ្យាល័យ។
ផ្នែកផែនដីវិទ្យាជំនាន់ទី២ ត្រូវបានបង្រៀនដោយគ្រូវ័យក្មេងពីរនាក់ (អ្នកគ្រូ មករា និងអ្នកគ្រូ សុទ្ធី) ដែលទើបតែរៀនចប់ជំនាន់ទី១ (មិនមានគ្រូជំនាញឯកទេសផ្នែកផែនដីវិទ្យាទេ ដូចនេះគរុនិស្សិតជំនាន់ទី១ ភាគច្រើនបង្រៀនដោយគ្រូឧទ្ទេសភូមិសាស្ត្រ)។ អ្នកគ្រូទាំងពីរមានឯកទេសជីវវិទ្យានៅ RUPP ដូច្នេះផែនដីវិទ្យា គឺជាមុខវិជ្ជាមួយថ្មីដែលពួកគេបានរៀន នៅពេលចូល NIE (ដូចគ្នាចំពោះកញ្ញា កន្និថា)។
វាមិនងាយស្រួលទេសម្រាប់ពួកគាត់ទាំងពីរនាក់ដែលបានក្លាយជាគ្រូបង្រៀននៅ NIE ភ្លាមៗបន្ទាប់ពីបញ្ចប់ការសិក្សាពី NIE ហើយបង្រៀនមុខវិជ្ជាដែលពួកគាត់បានសិក្សាត្រឹមតែមួយឆ្នាំនោះ។
នៅពេលដែលខ្ញុំបានទៅសង្កេតមើលថ្នាក់រៀនផែនដីវិទ្យា ពួកគេកំពុងសិក្សាប្រធានបទ “ថ្មនានា”នៅក្នុងសៀវភៅសិក្សាថ្នាក់វិទ្យាល័យដែលទើបតែបង្កើតថ្មី។ សៀវភៅសិក្សាមានរូបភាពតូចៗ បង្ហាញពី ថ្មដែលងាយឆេះ ដូចជាថ្មក្រានីត និងបាហ្សាល់ (Basalt)។ ទោះយ៉ាងណាក៏ដោយ វាពិតជាលំបាកណាស់ក្នុងការដឹងពីលក្ខណៈរបស់ថ្មនីមួយៗពីរូបភាពតូចៗដែលមានពណ៌សខ្មៅ នៅក្នុងសៀវភៅសិក្សា។ គ្មានគ្រូ ឬសិស្សណាម្នាក់ធ្លាប់ឃើញថ្មក្រានីត ឬថ្មបាហ្សាល់ ដោយផ្ទាល់ភ្នែកនោះទេ។
បន្ទាប់ពីខ្ញុំបានមកបំពេញការងារបានបន្តិចក្រោយមក កន្និថា ក៏បានបញ្ចប់វគ្គបណ្តុះបណ្តាលនៅ NIE ហើយភ្លាមៗនោះ នាងបានក្លាយជាគ្រូបង្រៀនផ្នែកផែនដីវិទ្យា នៅ NIE ។ ហើយខ្ញុំដែលជាអ្នកទទួលបន្ទុកផ្នែកជីវវិទ្យា បានចាប់ផ្តើមគាំទ្រផ្នែកផែនដីវិទ្យា បន្តិចម្តងៗ។
ឧទាហរណ៍ បន្ទាប់ពីស្វែងរកមើលទីកន្លែងខ្លះៗ យើងបានរកឃើញកន្លែងមួយដែលយើងអាចប្រមូលថ្មក្រានីតនៅជិតទីក្រុងភ្នំពេញ។ យើងក៏បានរកឃើញផងដែរថាខ្ពង់រាបនៅជុំវិញខេត្តកំពង់ចាមគឺកើតឡើងពីថ្មបាហ្សាល់។ គ្រូបង្រៀនផែនដីវិទ្យា និងខ្ញុំ (ហើយជួនកាលសាស្រ្តាចារ្យ Kanamori) បានទៅកន្លែងផ្សេងៗជាច្រើននៅចុងសប្តាហ៍ ដើម្បីបន្តការបណ្តុះបណ្តាលរបស់យើងនៅតាមតំបន់ (field)។
ទោះបីជាបន្ទាប់ពី STEPSAM1 បានបញ្ចប់នៅឆ្នាំ 2005 ក៏ខ្ញុំបានបន្តនៅ NIE ដោយខ្លួនឯង ដើម្បីសិក្សាជាមួយគ្រូផែនដីវិទ្យា (ក្រោយមក គរុនិស្សិតជំនាន់ទី 3 លោកគ្រូ ពុទ្ធី បានចូលរួមជាមួយពួកយើង)។
កន្និថា ក៏ជាគ្រូឧទ្ទេសម្នាក់យ៉ាងសកម្មក្នុង STEPSAM2 ដែលបានចាប់ផ្តើមនៅឆ្នាំ 2008។

បន្ទាប់មកនៅខែកុម្ភៈ ឆ្នាំ 2010 កន្និថាបានស្លាប់បាត់បង់ជីវិតភ្លាមៗ។ ក្នុងអំឡុងពេលកំពុងធ្វើការសិក្សាស្រាវជ្រាវថ្នាក់អនុបណ្ឌិតនៅក្នុងព្រៃខេត្តមណ្ឌលគិរី នាងបានទទួលជំងឺគ្រុនចាញ់។
ខ្ញុំបានជួប កន្និថា នៅ NIE ពីរថ្ងៃមុនពេលនាងបាត់បង់ជីវិត។ ពេលនោះ កន្និថាមានគ្រុនក្តៅខ្លាំង ។ ខ្ញុំប្រាប់នាងឲ្យទៅផ្ទះ និងទៅពេទ្យភ្លាម។ នៅថ្ងៃបន្ទាប់ ខ្ញុំបានទៅខេត្តតាកែវជាមួយគ្រូបង្គោល STEPSAM2 ដើម្បីសង្កេតមើលថ្នាក់រៀននៅតាមសាលា។ យប់នោះ ខ្ញុំបានដឹងតាមទូរស័ព្ទថា កន្និថាចូលគេងពេទ្យ។ ខ្ញុំបានគិតថា “ប្រសិនបើនាងចូលព្យាបាលនៅមន្ទីរពេទ្យ នាងប្រាកដជាឆាប់ជា”។ ហើយនៅថ្ងៃបន្ទាប់ ខ្ញុំចង់ឮសំឡេងកន្និថា ដែលកំពុងសម្រាកនៅក្នុងមន្ទីរពេទ្យ ទើបខ្ញុំទូរស័ព្ទទៅនាង។ បុរសម្នាក់បានលើកទូរស័ព្ទគាត់ ហើយខ្ញុំបានឮគាត់និយាយថា “ស្លាប់” ជាភាសាខ្មែរ។ ហ៎? !
មួយសន្ទុះក្រោយមក ពុទ្ធី បានទូរស័ព្ទមកខ្ញុំ ហើយប្រាប់ថា កន្និថា បានស្លាប់បាត់ហើយ។ ខ្ញុំនៅតែចងចាំវាបានច្បាស់ណាស់។ ពេលនោះ ខ្ញុំកំពង់នៅក្នុងទីធ្លាសាលាវិទ្យាល័យមួយនៅជាយក្រុងតាកែវ។
ការចែករំលែកយ៉ាងច្រើនជាមួយនឹង កន្និថា អស់រយៈពេលប្រាំពីរឆ្នាំ បានបាត់បង់ភ្លាមៗក្នុងរយៈពេលមួយប៉ប្រិចភ្នែក។ វាពិតជាគួរឲ្យរន្ធត់ខ្លាំងណាស់។ ខ្ញុំមិនដែលមានអារម្មណ៍សោកស្ដាយបែបនេះទេកន្លងមក ក្នុងអំឡុងពេលដែលខ្ញុំបានបំពេញការងារគាំទ្រវិស័យអប់រំ នៅក្នុងប្រទេសកំពុងអភិវឌ្ឍន៍។
ខ្ញុំមានអារម្មណ៍ខឹងខ្លាំងណាស់ពេលទៅចូលរួមបុណ្យសពនាង។ ហេតុអ្វីបានជានាងស្លាប់? ខ្ញុំនៅតែខឹងរហូតមកដល់ពេលឥឡូវនេះ។ ខ្ញុំគួរតែយក កន្និថា ទៅមន្ទីរពេទ្យដែលមានបំពាក់គ្រឿងបរិក្ខាពេទ្យគ្រប់គ្រាន់ ដោយខ្លួនខ្ញុំផ្ទាល់។ វាជាកំហុសដ៏ធំបំផុតដែលខ្ញុំបានធ្វើ។
កន្និថា គឺជាដៃស្តាំរបស់ខ្ញុំ។ ភាគច្រើន នាងយល់អំពីអ្វីដែលខ្ញុំកំពុងតែគិត។ នៅពេលដែលគ្រូនៅ NIE សួរខ្ញុំពីអ្វីមួយ ពួកគេនឹងសួរកន្និថា ជាមុនសិន។ បន្ទាប់មក កន្និថា នឹងសួរមកខ្ញុំជំនួសពួកគេ។ រឿងនេះបានកើតឡើងជាច្រើនដង។ ប្រហែលជាមនុស្សគ្រប់គ្នាគិតថា “ប្រសិនបើ កន្និថា សួរ Murayama នឹងមិនបដិសេធឡើយ” ។
បន្ទាប់ពី STEPSAM2 ចប់ ខ្ញុំមានគម្រោងលើកទឹកចិត្ត កន្និថា ឱ្យបន្តការសិក្សាថ្នាក់ឧត្តមសិក្សានៅប្រទេសដាណឺម៉ាក។ នាងហៀបនឹងបញ្ចប់ថ្នាក់អនុបណ្ឌិតផ្នែកបរិស្ថានវិទ្យា (Ecology)នៅ RUPP ។ ខ្ញុំបានដឹងថានាងត្រូវបានគេចង់ទាញនាង ពីការងារនៅ NIE និងការសិក្សារបស់នាង (ទោះបីជានាងមិនដែលប្រាប់ខ្ញុំអំពីរឿងនេះក៏ដោយ) ។ ប្រសិនបើនាងនៅមានជីវិត នាងនឹងក្លាយជាមនុស្សម្នាក់ដ៏មានតម្លៃនៅក្នុងប្រទេសកម្ពុជា ក្នុងនាមជាអ្នកស្រាវជ្រាវបរិស្ថានវិទ្យា។
ហើយនាងនៅតែជាមិត្តដ៏មានតម្លៃ និងជាទីទុកចិត្តបំផុតរបស់ខ្ញុំ។
គ្រូណែនាំជនជាតិដាណឺម៉ាករបស់នាងនៅ RUPP បានធ្វើការសរសើរថា កន្និថាជាបុគ្គលមានភាពចង់ចេះចង់ដឹង មានការប្តេជ្ញាខ្ពស់ មានភាពច្នៃប្រឌិត មានភាពឆ្លាតវៃ និងមាន altruism (ចេះគិតគូរជួយអ្នកដទៃ) ។ ខ្ញុំយល់ស្របទាំងស្រុង។ ជាពិសេសខ្ញុំគោរព altruism របស់នាង។ ភាពសប្បុរសធម៌ហាក់ដូចជាពាក្យដែលមាននៅក្នុងខ្លួននាង។
ខ្ញុំចាំថាបាន មានពេលមួយ ខ្ញុំបានបើកឡានជូននាងទៅវិទ្យាល័យមួយនៅតាមជនបទ ដើម្បីនាំយកឧបករណ៍ពិសោធន៍វិទ្យាសាស្រ្ត រួមទាំងសម្ភារៈពិសោធន៍ផែនដីវិទ្យា ដែលនាងបានទិញដោយលុយហោប៉ៅនាងផ្ទាល់។
នៅមានមនុស្សជាច្រើនដែលនឹកនាងដោយក្តីស្រលាញ់។ ខ្ញុំជាមនុស្សម្នាក់ក្នុងចំណោមពួកគេ។

昔話、もう一つだけ カニタのこと
これまでブログで3回、昔話として私(むらやま)がカンボジア教育セクターにかかわった経緯を書きました。あともう一つだけ、忘れられないことを書きます。NIE教官だったLim Kannithaのことです。
2002年に私がSTEPSAM1に赴任したとき、カニタ先生は2000年末からNIE(日本語注 STEPSAM1の支援対象だった高校教員養成校)で始まったEarth Science教員養成プログラムの2回生でした。RUPP(王立プノンペン大学)理学部生物科を卒業後、多くの同級生と同じくNIEでの1年間の高校教員養成コースに進学したのです。
3年目の地球科学コースを指導していたのは、そのコース1回生を卒業したばかりのふたりの若い教官(マカラ先生とソティ先生)でした(地球科学専門の教官はいなかったので、1回生を指導したのは主に地理の教官でした)。ふたりともRUPPでは生物を専門に学んだため、地球科学NIEに入ってはじめて学ぶ科目でした(それはカニタ先生も同じです)。
NIE卒業後、すぐにNIE教官になったふたりにとって、1年間だけ学んだ科目を指導するのは簡単なことではありませんでした。
彼女らの授業を観に行くと、新しく作られた高校教科書の岩石のトピックを勉強してました。教科書には、花崗岩や玄武岩など火成岩の小さな写真が載っていました。けれども白黒教科書の小さな写真だけでは、それぞれの岩石の特徴を知るのは難しいことです。教官も学生も、実際の花崗岩や玄武岩を観た人は誰もいませんでした。
私が赴任してしばらくして、カニタ先生もNIEのトレーニングを終了し、そのまますぐにNIEの地球科学教官となりました。そして、生物専門家だった私も少しずつ地球科学を支援するようになっていったのです。
たとえば、探してみると花崗岩を採取できる場所はプノンペンの近くで見つかりました。コンポンチャム周辺の台地は、玄武岩でできていることもわかりました。地球科学教官と私は(ときには金森先生も一緒に)、週末を使っていろんな場所に出かけて野外実習を続けたのです。(日本語注 金森正臣先生 愛知教育大学名誉教授はSTEPSAM1の専門家としてプノンペンによく指導に来られていました)
STEPSAM1が2005年に終了した後も、私はNIEにプライベートで残り、Earth Scienceの教官たち(その後、3回生のプティ先生もメンバーに加わりました)との勉強会を続けたのです。
2008年に始まったSTEPSAM2でもカニタ先生はトレーナーの一人として活躍しました。

そして、2010年2月、カニタ先生は突然死んでしまったのです。彼女自身の修士研究のために入ったモンドルキリの森の中で感染したマラリアでした。
彼女が死ぬ2日前、NIEで私はカニタ先生と会っています。その時に、カニタ先生は高い熱が出ていました。「すぐに帰って病院に行きなさい」と私は彼女に伝えた。翌日、私はSTEPSAM2トレーナー数人とタケオへ授業視察に出かけました。その夜、カニタ先生が入院したことを電話で知りました。でも、私は「入院したなら、大丈夫だろう」と思ったのです。そして、その翌日。病室のカニタの声を聞こうと思い、彼女の携帯電話に電話した。男の人が出て、クメール語で「スタップ(死んだ)」と言ったのがわかりました。え?!
その後すぐにプティ先生が私に電話をかけてきて「カニタが死んだ」と知らせてくれました。今でもよぉく覚えています。タケオの町はずれにある中学校の校庭でした。
カニタにたくさん伝えてきた7年間があっという間に消え去ってしまった。とても大きな衝撃でした。これまで途上国で教育支援を続けてきて、あれほど悲しかったことはありません。
彼女のお葬式に参列しながら、私はとても怒っていました。なんで死んだんだ! 今でも怒っています。 あのとき、自分自身でカニタを設備の整った病院に連れていくべきでした。私の史上最大のミステイクです。
カニタは、私の右腕でした。私の考えていることは、だいたい彼女は理解できた。NIEの教官たちは、私に何かを頼むときには、まずカニタに頼みました。そしてカニタが代表して私にそれを伝えた。そんなことが何回もありました。「カニタが頼めば、村山は断らない」とみんな思っていたのかもしれません。
STEPSAM2が終われば、私はカニタに大学院での勉強を続けるためにデンマークに留学するように勧めるつもりでした。彼女はRUPPの大学院で生態学を学び修士を修了する直前でした。彼女が、NIEでの仕事と、自分の続けたい学問の板挟みで悩んでいることは、私はわかっていました(彼女がその悩みを私に告げたことはありませんでしたけれど)。もし彼女が今も生きていれば、生態学の研究者としてカンボジアでも貴重な存在だったでしょう。
そして、今でも私の最も信頼できる大切な友人であったに違いありません。
RUPP大学院の彼女の指導者であるでるデンマーク人教授は、彼女への追悼文の中で、彼女の資質として好奇心、責任感、創造性、知性、利他主義をあげています。私もまったく同感です。特に彼女の利他主義を、私は心から尊敬していました。親切とは、彼女のためにある言葉のようです。彼女が自身のポケットマネーで購入した理科実験器具や地球科学の資料を彼女の田舎の母校に私のトラックで運んだことが今でも思い出されます。
今でも彼女を懐かしむ人はたくさんいます。私もその一人です。










コメントを残す