2025年6月23日

អក្សរកាត់របស់ Murayama

ដំណាលរឿងកាលពីមុន ភាគ ៣៖ ក្នុងឆ្នាំ ២០១៤ ខ្ញុំបានជួបឧបទ្ទវហេតុនៅអាហ្វ្រិក ហើយបានក្លាយជាជនពិការ។ ប៉ុន្តែខ្ញុំនៅអាចធ្វើអ្វីៗបានច្រើនណាស់។ ខ្ញុំ​អាចឡើង​ជិះយន្តហោះ​ដោយប្រើរទេះ​រុញ។ 昔話パート3:2014年、私はアフリカで事故に遭い、障害を得ました。しかし、今でもできることはたくさんあります。車イスで飛行機に乗ることもできますよ。

  នៅពេលដែលគម្រោង STEPSAM2 ត្រូវបានអនុវត្ត សាលាគរុកោសល្យ (TTCs) ជាច្រើននៅក្នុងប្រទេសកម្ពុជាត្រូវបានបំពាក់ឲ្យមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ រួមទាំងឧបករណ៍ពិសោធន៍ងាយៗ ផងដែរ។ ភាគច្រើន ជំនួយនេះបាន មកពី ADB (ធនាគារអភិវឌ្ឍន៍អាស៊ី) ឬ JICA ។   ទោះជាយ៉ាងណាក៏ដោយ គ្រូបង្រៀនវិទ្យាសាស្ត្រជាច្រើននៅ TTCs មានបទពិសោធន៍តិចតួចទាក់ទងនឹងពិសោធន៍វិទ្យាសាស្ត្រ។ នោះជាមូលហេតុដែល STEPSAM2 បានរៀបចំវគ្គបណ្តុះបណ្តាលគ្រូជាច្រើន ដែលធ្វើឱ្យពួកគាត់អាចទទួលបាននូវបទពិសោធន៍ក្នុងការបង្កើតមេរៀនដោយមានពិសោធន៍វិទ្យាសាស្ត្រ។ នៅពេលនោះ មានអ្នកស្ម័គ្រចិត្ត JICA និង CIESF បានទៅធ្វើការនៅសាលាគរុកោសល្យ (TTCs) ជាច្រើន ។ អ្នកស្ម័គ្រចិត្តទាំងនេះក៏បានចូលរួមក្នុងវគ្គបណ្តុះបណ្តាល STEPSAM2 ជាមួយគ្រូ TTC ផងដែរ។ វាក៏មានប្រយោជន៍ផងដែរសម្រាប់អ្នកស្ម័គ្រចិត្តជប៉ុន និងក្រុមការងារដៃគូ (counterpart) របស់ពួកគាត់នៅ TTCs ។   ទោះជាយ៉ាងណាក៏ដោយ សាលារដ្ឋជាច្រើនមិនមានបន្ទប់ពិសោធន៍វិទ្យាសាស្ត្រ ឬឧបករណ៍ ពិសោធន៍ឡើយ (ស្ថានភាពនេះមិនទាន់មានភាពប្រសើរឡើយ សូម្បីតែឥឡូវនេះ តើមែនទេ?)។ ទោះបីជាគ្រូៗថ្មីធ្លាប់មានបទពិសោធន៍ធ្វើមេរៀនពិសោធន៍វិទ្យាសាស្ត្រនៅ TTCs ក៏ដោយ វានៅតែពិបាកក្នុងការបង្រៀនពិសោធន៍វិទ្យាសាស្ត្រនៅក្នុងថ្នាក់រៀនជាក់ស្តែង។...