2024年4月2日

Uncategorized

តើមានភាពខុសគ្នាដូចម្តេច រវាងពាក្យ “ដឹង (Knowing)” និង “យល់ (Understanding)”? 「知っていること」と 「理解していること」の違いはなんでしょう?

  អ្នកទាំងអស់គ្នាបានដឹងហើយ ចំពោះឆ្នាំដែលប្រទេសកម្ពុជាទទួលបានឯករាជ្យពីអាណានិគមនិយមបារាំង, មិនអញ្ចឹង? វាស្ថិតនៅក្នុងឆ្នាំ ១៩៥៣, មែនទេ? ប្រសិនបើអ្នកមិនចាំ ក៏មិនជាទាស់ខុសអីដែរ។ យើងគ្រាន់តែចុចស្វែងរកព័ត៌មានតាមអ៊ីនធ័រណែតតែម៉ាភ្លែត យើងនឹងដឹងថា វាមានថ្ងៃទី ៩ ខែវិច្ឆិកា ឆ្នាំ១៩៥៣។ សូម្បីតែកាលបរិច្ឆេទ ក៏វាចេញបង្ហាញមកដែរ។   តើ ១៩៥៣ ជាឆ្នាំដូចម្ដេច? តើមានរឿងរ៉ាវកំពុងកើតឡើងអ្វីខ្លះនៅក្នុងពិភពលោក? តោះ ចូរឆែកមើលព័ត៌មាននៅលើអ៊ីនធ័រណែត។   នៅប្រទេសយ៉ូហ្គូស្លាវី (Yugoslavia) ក្នុងទ្វីបអឺរ៉ុបខាងកើត លោកប្រធានធិបតី Tito បានឡើងកាន់តំណែង។ នៅក្នុងសហរដ្ឋអាមេរិច លោក Eisenhower ត្រូវបានជាប់ឆ្នោតជាប្រធានាធិបតី។ លោក​ Dulles​ រដ្ឋលេខាធិការសហរដ្ឋអាមេរិកបានធ្វើការបង្ហាញអំពី “ទ្រឹស្ដីដូមីណូ (Domino Theory)” របស់គាត់ ស្ដីពីភាពកុម្មុយនីស្តនៅទ្វីបអាស៊ី។ សង្រ្គាមនៅកូរ៉េ រវាងកូរ៉េខាងត្បូង និងកូរ៉េខាងជើង ដែលបានចាប់ផ្ដើមនៅឆ្នាំ ១៩៥០ ហើយក៏បានផ្អាកនិងបញ្ចប់សង្រ្គាម បន្ទាប់ពីមនុស្សជាង ៦០០ ០០០នាក់ត្រូវបានសម្លាប់។ នៅសហភាពសូវៀត លោក Khrushchev ត្រូវបានជ្រើសរើសជាលេខាទីមួយរបស់បក្សកុម្មុយនីស្ត។   យន្តហោះថ្មីបំផុតរបស់ក្រុមហ៊ុន Dallas Corporation នៅសហរដ្ឋអាមេរិកបានទទួលជោគជ័យក្នុងការឈានទៅដល់ល្បឿន...