2024年2月1日

សកម្មភាពគម្រោង

គំនិតនៃផែនការមេរៀន – ផ្នែក១  単元計画という考え方 その1

            ខ្ញុំមានសៀវភៅសិក្សាមុខវិជ្ជាភាសាខ្មែរ ថ្នាក់ទី៦ នៅនឹងមុខខ្ញុំ។ ដោយពិនិត្យមើលក្នុង “មាតិកា” សៀវភៅ​នេះ មានមេរៀនទាំងអស់ចំនួន ១០មេរៀន។             ចំណងជើងមេរៀនទី១ គឺ “អ្នកមានគុណ”។ មេរៀនទី១នេះ មានដល់ទៅ១៦ទំព័រ។ តើគ្រូត្រូវរៀបចំបង្រៀនមេរៀនទី១ សម្រាប់ថ្នាក់រៀនមួយពេល ដែលមានរយៈពេល ៤០នាទី ចំនួនប៉ុន្មានដង?             ខ្ញុំគិតថាគ្រូចំណាយពេលពីរបីសប្ដាហ៍ដើម្បីបង្រៀនឲ្យចប់មេរៀនទី១នេះ។ មានន័យថា គ្រូត្រូវតែរៀបចំពីរបីកិច្ចតែងការបង្រៀនហើយ មែនទេ?             ជាធម្មតា យើងហៅ Lesson Plan (កិច្ចតែងការបង្រៀន) គឺសម្រាប់បង្រៀនមេរៀនមួយពេល រយៈពេល ៤០នាទី។ ដូចនេះ សម្រាប់ថ្នាក់រៀនទី៦ មេរៀនភាសាខ្មែរ គួរតែមានកិច្ចតែងការបង្រៀនចំនួនពីរបីកិច្ចតែងការសម្រាប់ថ្នាក់រៀនហើយ។ នៅក្នុងករណីនេះ តើមានផែនការមេរៀនផ្សេងទៀតដែលខុសពីកិច្ចតែងការបង្រៀន(Lesson Plan)ដែរឬទេ? មេរៀននីមួយៗនៅក្នុងសៀវភៅសិក្សាភាសាខ្មែរគួរតែមានវត្ថុបំណងរបស់វា។ ផែនការមេរៀននឹងដើរតួជារបស់ម្យ៉ាងសម្រាប់បង្ហាញទំនាក់ទំនងរវាងវត្ថុបំណងទាំងនោះ និងថ្នាក់រៀននីមួយៗ។ ហើយថ្នាក់រៀននីមួយៗមានកិច្ចតែងការរបស់ខ្លួន, មិនអញ្ចឹងឬ? បើសិនជាយើងមានផែនការមេរៀន មានន័យថាយើងមានបណ្ដុំកិច្ចតែងការមេរៀននីមួយៗដែលនៅពីក្រោមផែនការមេរៀននោះ។ ​         ប្រសិនបើអ្នកពិនិត្យមើលមាតិកាក្នុងសៀវភៅសិក្សាវិទ្យាសាស្រ្ត និងសិក្សាសង្គម មានការបែងចែកជាជំពូក (Chapter) និងមេរៀន (lesson)នៅខាងក្នុងជំពូកនោះ។...