កាលពីខែតុលាឆ្នាំមុន លោកគ្រូអ្នកគ្រូសាលាPTTCកំពង់ធំចំនួន១០រូប បានអញ្ជើញចូលរួមវគ្គ បណ្តុះបណ្ដាលនៅទីក្រុងកូបិ ប្រទេសជប៉ុន ហើយក៏បានធ្វើការសង្កេតថ្នាក់រៀននៅក្នុងសាលាបឋមសិក្សាក្នុងទីក្រុងកូបិផងដែរ។
នៅពេលនោះ លោកគ្រូអ្នកគ្រូខ្លះបានបញ្ចេញមតិយោបល់ដូចខាងក្រោម៖
កូនសិស្សជប៉ុនមិនមានភាពស្ទាក់ស្ទើរក្នុងការបញ្ចេញមតិយោបល់របស់ខ្លួន។ (កូនសិស្សខ្មែរខ្លាចមិនសូវហ៊ាននិយាយនូវគំនិតរបស់ខ្លួនចេញមក។)
កូនសិស្សជប៉ុន មិនខ្លាចក្នុងការនិយាយពីគំនិតរបស់ខ្លួន។ ពិតជាមានភាពក្លាហានមែនទែន។
ដូចដែលខ្ញុំបានសរសេរកាលពីលើកមុន ខ្ញុំតែងសង្កេតឃើញថា កូនសិស្សខ្មែរគឺបានបង្ហាត់បង្រៀនឲ្យ “ស្ដាប់បង្គាប់គ្រូនិយាយគ្រប់ពេល”។ ប៉ុន្តែទង្វើបែបនេះ ងាយនឹងធ្វើឲ្យពួកគាត់ក្លាយទៅជាមនុស្ស “អកម្ម” ទៅវិញ។
ប៉ុន្តែក៏មិនមែនមានន័យថា កុមារជប៉ុនមិនត្រូវបានបង្រៀនឲ្យមាន “វិន័យ” នោះដែរ។ មានន័យថា ជារៀងរាល់ថ្ងៃ នៅក្នុងថ្នាក់រៀន ពួកគាត់ហាត់រៀនអនុវត្តម្ដងហើយម្ដងទៀតក្នុងការ “បញ្ចេញគំនិតយោបល់របស់ខ្លួន” ដូចនេះពួកគាត់អាចបញ្ចេញគំនិតរបស់ខ្លួនបានបន្តិចម្ដងៗដោយលែងមានការភ័យខ្លាចដូចមុន។
វាមិនអាចទៅរួចទេ ក្នុងការអភិវឌ្ឍន៍ “ភាពឯករាជ្យរបស់សិស្ស” ដោយគ្រាន់តែរៀននៅក្នុងថ្នាក់តែមួយដង ហើយចេះនោះទេ។ វាអាច ចាប់ផ្ដើមតាំងពីថ្នាក់ទី១ នៅបឋមសិក្សា (ឬប្រហែលតាំងពីថ្នាក់មត្តេយ្យ) ដែលសិស្សរៀនពីគ្រូដើម្បីអភិវឌ្ឍខ្លួនឯង បន្តិចម្ដងៗ រហូតធ្វើឲ្យខ្លួនគាត់មានភាពឯករាជ្យដោយខ្លួនឯង។
ប្រសិនបើរៀនតែនៅក្នុងថ្នាក់តែមួយមុខ សិស្សក៏មិនអាចមានភាពជាម្ចាស់ខ្លួនបានដែរ។ សូមយល់ឲ្យច្បាស់ពីចំនុចនេះ។ ដើម្បីបណ្ដុះកុមារឲ្យមានភាពជាម្ចាស់ខ្លួនបាន គឺត្រូវការខិតខំប្រឹងប្រែងរយៈពេលយូរ។
តើគួរធ្វើយ៉ាងម៉េច ដើម្បីអាចឲ្យសិស្សមានភាពជាម្ចាស់ខ្លួនបាន?
ជាក់ស្ដែង ចំពោះថ្នាក់បង្រៀនរបស់លោកគ្រូអ្នកគ្រូ តើសិស្សមានសួរសំណួរមកកាន់គ្រូដោយសេរីដែរឬទេ?
កាលពីនៅថ្នាក់រៀនបឋមសិក្សា ក្នុងកំឡុងឆ្នាំ១៩៩០ ភរិយារបស់ខ្ញុំ(សង្វា) បានប្រាប់ថា ពេលខ្លះគ្រូខឹងគាត់ ពេលគាត់សួរសំណួរទៅគ្រូ។ ចុះឥឡូវ យ៉ាងម៉េចដែរ?
ជាការពិតណាស់ ពេលសិស្សសំណួរដោយសេរីពេក សំណួរខ្លះគឺមានការពិបាកនឹងឆ្លើយ។ ឬក៏ពេលខ្លះ ពេលសិស្សម្នាក់សួរសំណួរប្លែកៗ ធ្វើឲ្យសិស្សផ្សេងទៀតក្នុងថ្នាក់សើចគាត់។
ប្រសិនបើមានករណីបែបនោះកើតឡើង តើគ្រូគួរធ្វើយ៉ាងម៉េច?
គ្រូអាចឆ្លើយចម្លើយតាមត្រង់ថា “គ្រូក៏មិនដឹងដែរ”។ ការឆ្លើយថា “មិនដឹង” វាមិនមែនជារឿងគួរឲ្យខ្មាសនោះទេសម្រាប់គ្រូ។ ប៉ុន្តែគ្រូគួរតែប្រើវា ដើម្បីជាឳកាសដល់សិស្សក្នុងការធ្វើការស្រាវជ្រាវដោយសកម្ម។
ហើយបើទោះបីជាសិស្សផ្សេងទៀតសើចចំអក គ្រូត្រូវតែនៅខាងសិស្សដែលសួរសំណួរ។ គ្រូត្រូវតែប្រាប់ទៅសិស្សដែលសើចចំអកឲ្យគេថា “វាមិនល្អទេ ដែលសើចមិត្តភក្តិ ដែលខំប្រឹងសួរសំណួរមែនទែន”
តាមរយៈរឿងរ៉ាវតិចតួចនេះ ផ្សំគ្នាបន្តិចម្ដងៗ អាចធ្វើឲ្យសិស្សសួរសំណួរមកគ្រូប្រកបដោយសន្តិភាពផ្លូវចិត្ត។ បន្ទាប់មក សិស្សអាចបញ្ចេញគំនិតរបស់ខ្លួនបន្តិចម្ដងៗប្រកបដោយភាពឯករាជ្យ។
ខ្ញុំមានជំនឿថា វាពិតជាមានសារៈសំខាន់ណាស់ក្នុងការបង្កើតបរិយាកាសនៅក្នុងសាលាទាំងមូល ដើម្បីធ្វើឲ្យសិស្សអាចបញ្ចេញគំនិតផ្ទាល់ខ្លួនប្រកបដោយភាពឯករាជ្យ។ សន្តិភាពផ្លូវចិត្ត និងសេរីភាព គឺជាពាក្យគន្លឹះដ៏សំខាន់សម្រាប់ភាពជាម្ចាស់ខ្លួន។
តើសាលារៀនរបស់លោកគ្រូអ្នកគ្រូយ៉ាងម៉េចដែរ? តើកូនសិស្សតែងតែសួរសំណួរច្រើនៗដែរឬទេ? តើនៅក្នុងថ្នាក់រៀន មានបរិយាកាសដែលធ្វើឲ្យមានសន្តិភាពផ្លូវចិត្ត និងសេរីភាព ដែរឬទេ?
(នៅមានត)
コンポントムIBL その5 前回からの続き 主体性とは何か?
昨年10月に日本の神戸で開かれた研修で、PTTCコンポントムの10名の先生たちが神戸市内の小学校を訪問して授業を見学しました。
その際に、何人かの先生が以下のようなコメントを残しています。
日本の子どもたちは、自分の意見を言うことをためらわない。(カンボジアの生徒は、自分の意見を述べるときには、恥ずかしがる。)
日本の子どもたちは、自分の意見をいう時に怖がらない。とっても勇気がある。
前回の投稿で書いたように、カンボジアの子どもたちは「先生の言うことをよく聞く」ようにとてもよくしつけられているように見ます。でも、それは「受け身」になりやすいということでもあります。
日本の子どもたちも、けして「discipline」が訓練されていないのではありません。
それでも、毎日の授業の中で「自分の意見を述べる」練習を繰り返しているから、だんだんに怖がらずに自分の意見を発表できるようになっていくのです。
ひとつの授業だけで「生徒の自主性」を伸ばすことはできません。
小学校1年生のときから(もしかしたらPre-Educationのときから)、自主性を伸ばす指導を受けていくことで、だんだんに主体性が身についていくのです。
ひとつの授業だけで、生徒の主体性が伸ばせるのではない。このことは、ぜひしっかり理解しましょう。子どもの主体性を育てるためには、長期の取り組みが必要なのです。
生徒の主体性を伸ばすためには、どうすればいいのでしょうか?
たとえば、皆さんの授業では、生徒たちはどれぐらい自由に先生に質問をしていますか?
1990年ごろに小学生だった私の妻、サンワーによれば、そのころは質問をすると怒る先生もいたそうです。今はどうでしょう?
確かに、生徒が自由に質問すると、ときどき回答に困るような質問も出てきます。あるいは、変な質問もあって、そんなときに他の生徒が笑ったりする。
そんなとき、先生はどうするべきか?
「私にもわからない」と先生が答えても良いのです。「わからない」と答えるのは、先生にとってけして恥ずかしいことではありません。そして、それを生徒たちが主体的に調べるきっかけにすれば良いのです。
あるいは、他の生徒が笑っても、先生は質問した生徒の味方にならなくてはいけません。そして、笑った生徒に「真剣に質問しているクラスメイトを笑うのはよくないよ」ときちんと伝えたほうが良い。
そういう小さな積み重ねがあって、生徒たちは安心して自由に先生に質問ができるのです。そして、やがて自由に自分の意見を言えるようになっていきます。
学校全体で、生徒が自由に意見を言える雰囲気づくりに取り組む、それが大事なことだと私は思っています。安心、と、自由、は主体性のためには大事なキーワードです。
みなさんの学校はどうですか? 生徒たちが質問することが、普通にたくさん起こっていますか? 安心と自由が、教室の中にありますか?
(つづく)














コメントを残す