គ្រូបង្រៀនបន្តកិច្ចខិតខំប្រឹងប្រែងតូចៗដោយភាពស្ងៀមស្ងាត់ដើម្បីកែលម្អការអប់រំនៅកម្ពុជា   カンボジアの教育改善を支援する小さな取り組みをじわじわ続ける人たち

on 30th Dec 2025 @ TED Dupity Director General Mr. Penglong (right) Draft of Guide book of IBL Kampong Thom (Center) Prof. Okamoto (left)

  នេះជាការបង្ហោះដំបូងរបស់ខ្ញុំក្នុងឆ្នាំ 2026។ ដោយសម្រាកពីការតភាគអត្ថបទ“សម័យអង្គរ និងវិទ្យាសាស្ត្រ” ខ្ញុំចង់បង្ហាញអំពីគំនិតផ្តួចផ្តើមរបស់មិត្តភក្តិរបស់ខ្ញុំ។

  វាគឺជាកម្មវិធីសិក្សាផ្អែកលើការរិះរក (Inquiry-Based Learning (IBL) ដែលកំពុងត្រូវបានរៀបចំឡើងនៅសាលាគរុកោសល្យខេត្តកំពង់ធំ (PTTC Kompong Thom) ។ ចាប់ពីឆ្នាំ 2022 គម្រោងមូលដ្ឋាន JICA (JICA Grassroots Project) មួយឈ្មោះ KICC ដែលមានរយៈពេលបីឆ្នាំ បានចាប់ផ្តើម។ ខ្ញុំក៏បានចូលរួមក្នុងគម្រោងនោះផងដែរ។ ខ្ញុំបានសរសេរអំពីសកម្មភាពរបស់គម្រោង KICC ជាបន្តបន្ទាប់នៅលើប្លក់នេះចាប់ពីខែមករា ឆ្នាំ 2023 ដល់ខែមីនា ឆ្នាំ 2025។

  គម្រោង KICC បានបញ្ចប់នៅខែធ្នូ ឆ្នាំ 2024 បន្ទាប់ពីបានធ្វើសិក្ខាសាលាចុងក្រោយរបស់ខ្លួននៅ PTTC Kompong Thom។ នៅក្នុងអំឡុងពេលនោះ PTTC Kompong Thom មានសម្ភារៈជាច្រើនទាក់ទងនឹង IBL-Kompong Thom ដែលបានរៀបចំឡើងក្នុងអំឡុងពេលបណ្ដុះបណ្ដាលរយៈពេលបីឆ្នាំ។ មានកិច្ចតែងការបង្រៀនអំពីការសិក្សាមេរៀន(Lesson Study) ដែលប្រើប្រាស់គោលគំនិត IBL-Kompotom ដែលបានយកទៅបង្រៀននៅសាលាបឋមសិក្សាអនុវត្ត នៃ សាលាគរុកោសល្យខេត្តកំពង់ធំ។

  ដោយផ្អែកលើសម្ភារៈ/ធនធានទាំងនេះ ក្រុមគ្រូឧទ្ទេស PTTC Kompong Thom បានធ្វើការអស់រយៈពេលមួយឆ្នាំនេះ ដើម្បីបង្កើតសៀវភៅណែនាំសម្រាប់ IBL-Kompong Thom។ នេះគឺជាគំនិតផ្តួចផ្តើមមួយដែលជំរុញដោយក្រុមគ្រូឧទ្ទេស PTTC Kompong Thom ផ្ទាល់។

  អ្នកដែលគាំទ្រកិច្ចខិតខំប្រឹងប្រែងនេះគឺលោកសាស្ត្រាចារ្យ Yoshihiro Okamoto ដែលជាអ្នកជំនាញមកពីគម្រោង KICC។ នៅឆ្នាំ 2025 សាស្ត្រាចារ្យ Okamoto បានទៅទស្សនា PTTC Kompong Thom ចំនួនបីដង ដើម្បីធ្វើការជាមួយក្រុមគ្រូឧទ្ទេសក្នុងការបង្កើតសៀវភៅណែនាំ។ ដោយសារគម្រោងនេះបានបញ្ចប់រួចហើយ រាល់ការចំណាយលើការធ្វើដំណើរ និងការចំណាយផ្សេងទៀតទាំងអស់របស់គាត់គឺចេញពីហោប៉ៅរបស់គាត់ទាំងស្រុង។ វាពិតជាការងារស្ម័គ្រចិត្តពិតៗ។

សិក្ខាសាលាសម្រាប់ការបោះពុម្ពសៀវភៅណែនាំនៅ PTTC កំពង់ធំ ថ្ងៃទី ២៧ ខែធ្នូ

  ជាលទ្ធផល នៅចុងខែធ្នូ សៀវភៅណែនាំនេះជិតរួចរាល់ហើយ។ គ្រាន់តែនៅសល់ការកែលម្អតិចតួចប៉ុណ្ណោះ ដូចជាការកែសម្រួលពាក្យឲ្យមានន័យស្ដាប់បាន ជាដើម។

  សាស្ត្រាចារ្យ Okamoto និងអ្នកបកប្រែរបស់គាត់ លោក Savong បានទៅទស្សនា TED នៅទីក្រុងភ្នំពេញនៅថ្ងៃទី 30 ខែធ្នូ ឆ្នាំមុន។ ពួកគេបានរាយការណ៍ពីវឌ្ឍនភាពនៃសៀវភៅណែនាំទៅកាន់លោកអនុប្រធាន ប៉េងឡុង (Penlong) ហើយបានដាក់ជូនឯកសារគំរូដែលស្ទើរតែរួចរាល់ (សូមមើលរូបថតនៅលើទំព័រខាងមុខ)។

  ជាធម្មតា នាយកសាលាគរុកោសល្យកំពង់ គឺលោកនាយក ឃាង ក៏មានវត្តមានចូលរួមដែរ។ ទោះជាយ៉ាងណាក៏ដោយ ដោយសារតែសាស្ត្រាចារ្យ Okamoto ដែលបានចូលរួមក្នុងការកែសម្រួលចុងក្រោយនៅខេត្តកំពង់ធំកាលពីសប្តាហ៍មុន ត្រូវបានគ្រោងនឹងត្រឡប់ទៅប្រទេសជប៉ុនវិញនៅល្ងាចនោះ ក៏សម្រេចថាសាស្ត្រាចារ្យ Okamoto តាងនាមក្រុម នាំយកឯកសារដែលបានធ្វើរួច 95% ទៅកាន់ TED យ៉ាងប្រញ៉ាប់ប្រញាល់។

  លោក Riki អតីតបុគ្គលិកគម្រោង KICC ដែលមានមូលដ្ឋាននៅភ្នំពេញ និងខ្ញុំ (Murayama) ក៏បានចូលរួមជាមួយសាស្ត្រាចារ្យ Okamoto និងថតរូបអនុស្សាវរីយ៍ជាមួយគ្នាផងដែរ។
(រូបថតខាងក្រោម ពីឆ្វេងទៅស្តាំ៖ Penglong DGD, សាស្ត្រាចារ្យ Okamoto, Murayama, Savong, Riki)

  សូមរង់ចាំ សៀវភៅណែនាំត្រូវបានបញ្ចប់100%  និងទទួលបានការអនុញ្ញាតពីក្រសួងអប់រំ យុវជន និងកីឡា។

  បន្ទាប់មក ខ្ញុំសូមបង្ហាញពីសកម្មភាពគាំទ្រការអប់រំវិទ្យាសាស្ត្រដែលអនុវត្តដោយអង្គការមិនមែនរដ្ឋាភិបាលស៊ីសេហ្វ (CISEF) នៅ PTTC ខេត្តព្រៃវែង និង PTTC ខេត្តស្វាយរៀង។ សាស្ត្រាចារ្យ Sakakibara Hoshi គឺជាអ្នកដឹកនាំកិច្ចខិតខំប្រឹងប្រែងទាំងនេះ ។ សាស្ត្រាចារ្យ Sakakibara ធ្លាប់ជាអ្នកជំនាញការរបស់គម្រោង JICA ដើម្បីកែលម្អការអប់រំវិទ្យាសាស្ត្រ (ដែលគេស្គាល់ជាទូទៅថា STEPSAM2) ដែលអនុវត្តពីឆ្នាំ 2008 ដល់ឆ្នាំ 2012។ សាស្រ្តាចារ្យបានបន្តការគាំទ្ររបស់លោកនៅក្នុងប្រទេសកម្ពុជា សូម្បីតែបន្ទាប់ពី STEPSAM2 ក៏ដោយ។ ដោយបានធ្វើការជាមួយគ្នានៅក្នុងគម្រោង STEPSAM2 ខ្ញុំនៅតែទាក់ទងជាញឹកញាប់ជាមួយសាស្ត្រាចារ្យ Sakakibara ក្នុងនាមជាមិត្តភក្តិ។

  នៅថ្ងៃទី 2 ខែមករា ឆ្នាំ 2026 ខ្ញុំបានទៅទស្សនា PTTC ខេត្តព្រៃវែង។ នេះទំនងជាដំណើរទស្សនកិច្ចលើកដំបូងរបស់ខ្ញុំ បន្ទាប់ពីរងរបួសធ្ងន់ធ្ងរក្នុងឆ្នាំ 2014។ ថ្នាក់បង្រៀនដោយបើកចំហមួយត្រូវបានធ្វើនៅក្នុងបន្ទប់មន្ទីរពិសោធន៍វិទ្យាសាស្ត្រដែលសាងសង់ឡើងដោយថវិការបស់ JICA ក្នុងអំឡុងពេល STEPSAM2។ ថ្នាក់នេះត្រូវបានបង្រៀនដោយលោកគ្រូ សុខា ដែលគាត់ក៏បានចូលរួមក្នុងគម្រោង STEPSAM2 ផងដែរ។ ខ្ញុំបានស្គាល់គាត់ភ្លាមៗនៅពេលឃើញមុខគាត់។ វាពិតជានឹករលឹកពីអតីតកាលណាស់។ ហាហាហា វាពិតជាអស្ចារ្យណាស់ដែលពួកយើងទាំងពីរនាក់សុខសប្បាយទាំងអស់គ្នា។

  រូបថតខាងក្រោមត្រូវបានថតជាមួយសមាជិកចូលរួមទាំងអស់បន្ទាប់ពីវគ្គពិភាក្សាក្រោយម៉ោងសិក្សា។ (ជួរមុខ ពីឆ្វេងទៅស្តាំ៖ សាស្ត្រាចារ្យ សាកាគីបារ៉ា ខ្ញុំ(មូរ៉ាយ៉ាម៉ា) សុខា សង្វា។ ជួរក្រោយ ពីស្តាំ៖ ម៉ារីស សុខទី ស៊ីណេត លោក តារ៉ូ មកពី S-TEC លោក តាគូម៉ា មកពី CISEF)

  សាស្ត្រាចារ្យ Sakakibara និងគ្រូបង្រៀនដទៃទៀតនៅក្នុង CISEF កំពុងសហការជាមួយគ្រូឧទ្ទេស PTTC ព្រៃវែង/PTTC ស្វាយរៀង ដើម្បីបង្កើតមេរៀនដែលរួមបញ្ចូលការពិសោធន៍ជាក់ស្តែងស្របតាមសៀវភៅសិក្សាវិទ្យាសាស្ត្ររបស់ប្រទេសកម្ពុជា។ ឧបករណ៍សម្រាប់ការពិសោធន៍ទាំងនេះត្រូវបានរចនាឡើងដើម្បីឱ្យគ្រូបង្រៀនខ្លួនឯងអាចផលិតសម្ភារៈយ៉ាងងាយស្រួលហើយអស់លុយតិច។ ដូច្នេះ ការពិសោធន៍ទាំងនេះក៏អាចត្រូវបានធ្វើឡើងសូម្បីតែនៅក្នុងសាលាបឋមសិក្សាដែលខ្វះឧបករណ៍ពិសោធន៍មេរៀន។

  នៅក្នុងថ្នាក់ទី 4 ដែលខ្ញុំបានសង្កេតឃើញ សកម្មភាពមួយដោយប្រើ “ជញ្ជីងមានដងថ្លឹង” ដែលធ្វើពីដបទឹក និងបន្ទាត់។ សកម្មភាពនេះបានស្វែងយល់ពីទំនាក់ទំនងរវាង “ទម្ងន់របស់កូនបន្ទុក” “ចម្ងាយពីកំណល់ដងថ្លឹង (fulcrum) ទៅចំណុចចាប់កូនទំងន់(point of application)” និង “លំនឹង(equilibrium)” (សូមមើលរូបថតខាងក្រោម)។

  ជាការពិតណាស់ ការពិសោធន៍ជាក់ស្តែងធ្វើឱ្យសិស្សរៀនបានយ៉ាងសកម្មជាងការសិក្សាតែតាមអត្ថបទនៅសៀវភៅសិក្សា។ នៅក្នុងមេរៀននេះផងដែរ សិស្សានុសិស្សរីករាយក្នុងការប្រើជញ្ជីងមានដងថ្លឹង។ 

  ទោះជាយ៉ាងណាក៏ដោយ ការរៀបចំសកម្មភាពពិសោធន៍ត្រូវការពេលវេលាដោយជៀសមិនរួច។ លើសពីនេះ ដើម្បីភ្ជាប់ខ្លឹមសារសកម្មភាពឱ្យបានត្រឹមត្រូវទៅនឹង “គោលការណ៍វិទ្យាសាស្ត្រ” ដែលបានពិពណ៌នានៅក្នុងសៀវភៅសិក្សា វាចាំបាច់ក្នុងការរៀបចំកិច្ចតែងការបង្រៀន សម្រាប់ដំណាក់កាលសិក្សារបស់សិស្ស។ ក្នុងករណីខ្លះ វាក៏ទាមទារឲ្យមានការបង្កើតតារាងឬក្រាប(tables or charts) ឬការអនុវត្តការគណនាលេខ ផងដែរ។ ម្យ៉ាងវិញទៀត សិស្សត្រូវការជំនាញទូលំទូលាយ។ ការសម្រេចបានទាំងអស់នេះក្នុងមេរៀនតែមួយគឺមិនអាចទៅរួចទេ។ វាតម្រូវឲ្យមានការខិតខំប្រឹងប្រែងជាបន្តបន្ទាប់ នៅក្នុងការបណ្តុះបណ្តាលគរុសិស្សមុនចូលបម្រើការងារជាគ្រូបង្រៀន និងលើសពីនេះទៀត បណ្ដុះបណ្ដាលគ្រូដែលកំពុងបម្រើការងារជាគ្រូបង្រៀន (In-service Training)។

  សាស្ត្រាចារ្យ Sakakibara និងសហការីរបស់គាត់កំពុងពិចារណាលើគំនិតផ្តួចផ្តើមរយៈពេលវែងបន្ថែមទៀតនៅក្នុងរឿងនេះ។​

  ការបណ្តុះបណ្តាលគ្រូបង្រៀននៅកម្ពុជាកំពុងផ្លាស់ប្តូរពីប្រព័ន្ធកាលពីមុន “12+2” ទៅជា “12+4″។ PTEC និង BTEC បានចាប់ផ្តើមអនុវត្ត “12+4” រួចហើយ។ នៅក្នុងកំណែទម្រង់នេះ ការកែលម្អគុណភាពអប់រំត្រូវបានទាមទារច្រើនជាងមុន។

  កិច្ចខិតខំប្រឹងប្រែងរបស់សាស្ត្រាចារ្យ Okamoto និងសាស្ត្រាចារ្យ Sakakibara និងសហការីរបស់ពួកគេ មិនមែនជាគម្រោងទ្រង់ទ្រាយធំនោះទេ។ លើសពីនេះ វាមិនមែនជាការណែនាំពីថ្នាក់លើចុះមកថ្នាក់ក្រោម តែវាជាការសង្កត់ធ្ងន់ទៅលើគំនិតផ្តួចផ្តើមប្រកបដោយភាពសកម្មរបស់គ្រូឧទ្ទេស PTTC ផ្ទាល់។ វាមានការពិបាកសម្រាប់កិច្ចខិតខំប្រឹងប្រែងទាំងនេះក្នុងការផ្តល់លទ្ធផលដែលអាចមើលឃើញភ្លាមៗ និងមានលក្ខណៈទ្រង់ទ្រាយធំ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំស្រមៃថា គំនិតផ្តួចផ្តើមបែបនេះនឹងបង្កើតទៅជារលកដ៏សំខាន់មួយ នាពេលអនាគតដ៏ខ្លីខាងមុខ ដែលក្លាយជាកម្លាំងចលករដ៏សំខាន់មួយសម្រាប់ការកែលម្អគុណភាពអប់រំនៅកម្ពុជា។ តើអ្នកគិតយ៉ាងណា? តើវាអាចទៅរួចទេ?

on 30th Dec 2025 @ TED 2025年12月30日 教員教育局
ペンロン副局長 (右) IBLコンポントムガイドブック 試案版  (中央) 岡本先生 (左)

カンボジアの教育改善を支援する小さな取り組みをじわじわ続ける人たち

 西暦2026年、初めての投稿になります。今回は「アンコール時代と科学」の連載を一回休憩して、私の友人たちの取り組みをご紹介します。

 ひとつはPTTCコンポントムで開発が進んでいる探求授業(IBL)についてです。2022年から3年間続いたKICCプロジェクトという名のJICA草の根支援がありました。私もそのプロジェクトに参加しました。このブログでもKICCプロジェクトの取り組みは2023年1月から2025年3月まで継続して書きました。

 KICCプロジェクトは2024年12月に最後のワークショップをPTTCコンポントムで実施し、終了しました。そして、PTTCコンポントムには3年間の研修で使用したIBL-コンポントムに関する多くの資料が残されました。また主にPTTCコンポントム付属小学校で実施したIBLコンポントムのコンセプトを活用した授業研究の授業案もありました。

PTTCコンポントムの教官チームは、これらの資料を基に、IBLコンポントムのガイドブック作成にこの1年間取り組んだのです。これはPTTCコンポントム教官チームの主体的な取り組みです。
その取り組みを支援したのが、KICCプロジェクトの専門家だった岡本義裕先生(神戸市外語大学教授)です。2025年、岡本先生は3回PTTCコンポントムを訪問し、教官チームと一緒にガイドブックの作成に取り組みました。プロジェクトはすでに終わっていますから、彼の渡航費等はすべて彼のポケットマネーから出ています。まさに、ボランティア活動です。

12月27日 ガイドブック作成のためのワークショップ @PTTC コンポントム

 その結果、12月末にはガイドブックはほぼ完成に近づきました。あとは細部の言葉の変更等の小さな改善が残るだけです。

 岡本先生と通訳のSavong先生は、12月30日にプノンペンのTEDを訪問し、Penlong Deputy General Directorにガイドブックの進捗状況を報告し、ほぼ出来上がったサンプルを提出しました。

 本来であれば、PTTC Kampong ThomのKieng校長も同席できると良かったのですけれど、その前の一週間コンポントムに滞在し最終作業を支援していた岡本先生の日本に帰る飛行機がこの日の夕刻に飛び立つため、95%完成の段階で、まず岡本先生がTEDに持参することにしたのです。
 プノンペンにいた元KICCプロジェクトスタッフのSaito Riki氏と、KICCプロジェクトリーダーだった私(ムラヤマ)も、岡本先生に同行し一緒に記念写真を撮ったのでした。

(以下の写真、左からペンロン副局長、岡本先生、ムラヤマ、Savong先生、力さん)

 ガイドブックの100%完成と、教育省からの認定を楽しみに待ちたいと思います。

 次に紹介するのは、NGOのCISEFが実施しているPTTCプレイベンとPTTCスバイリエンで実施している理科教育への支援活動です。そのリーダーとして活動しているのは、榊原保志先生(信州大学名誉教授)です。榊原先生は、2008~2012年に実施されたJICAプロジェクトの理科教育の改善プロジェクト(通称 STEPSAM2)の専門家として活動しました。STEPSAM2後もカンボジアでの支援を継続しているのです。STEPSAM2で一緒に働いた私は、その後も榊原先生とは頻繁に連絡を取り合う友だちです。

 2026年1月2日に、私はPTTCプレイベンを多分12年ぶりに訪問しました。STEPSAM2当時にJICAの支援で建設された理科室を使っての公開授業が実施されたのです。授業を担当したのは、STEPSAM2にも参加したSokha先生でした。顔を見たらすぐにわかりました。懐かしい。お互い元気に何よりです。

 下の写真は、授業後の反省会を終えて参加者みんなで撮りました。(前列左から榊原先生、私/ムラヤマ、Sokha先生、サンワー。後列右からマリス先生、ソクティ先生、シネット先生、STEPのタローさん、CISEFの拓磨さん) 

 榊原先生たちCISEFの先生たちはPTTCプレイベン/PTTCスバイリエンの先生たちと、カンボジアの理科教科書の内容に沿った実験活動を取り入れた授業の開発に取り組んでいます。この取り組みで使う実験に必要な器具は、先生たちが自分たちで簡単に作成できるものです。ですから、これらの実験は実験器具が整備されていない小学校でも実施が可能です。

 私が見たG4の授業では、ペットボトルと定規とで作った「Balance Scale(天秤)」を使って、「重りの重さ」と「作用点と支点との距離」と「つり合い」の関係を調べる活動が導入されていました(下の写真参照)。

 単に教科書の文章だけで学ぶよりも、実験活動があると、生徒がアクティブに学ぶことができるのは、強調するまでもないでしょう。この授業でも、生徒たちは実際のBalance Scaleを楽しそうに使っていました。

 ただ、実験活動はどうしてもアレンジに時間がかかります。また、活動内容を教科書に書かれている「理科法則」にまでしっかりつなげるには、生徒の学習段階に応じた授業計画が必要になります。場合によっては、テーブルや表を作ったり、計算する必要も出てきます。つまり、生徒にも総合的なテクニックが必要になります。それらをひとつの授業で達成するのは無理です。教員のPre-service Training, さらにはIn-service Trainingでの継続的な取り組みが必要です。
 榊原先生たちは、その点でさらなる長期的な取り組みを検討しています。

 カンボジアの教員養成は、これまでの“12+2”から“12+4”への移行が進んでいます。すでにPTECとBTECが“12+4”を開始しています。その改革の中で、教育の質向上がこれまで以上に求められています。

 岡本先生や榊原先生たちの取り組みは、けして大きなプロジェクトではありません。しかもトップダウンで指導するのではなく、PTTCの先生たちの主体的な取り組みが重視されている。これらの取り組みが、すぐ目に見える大きな効果をあげるのは難しいでしょう。けれども、このような取り組みが、それほど遠くない将来に大きな波となって、カンボジアの教育の質を向上させる大きなエネルギーとなる。そんなことを私は夢見ています。皆さんはどう思います? それは可能だと思いますか?

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です