តើអ្នករក្សាតុល្យភាពរវាងវិទ្យាសាស្រ្ត និងសាសនា នៅក្នុងខ្លួនអ្នកបានយ៉ាងដូចម្ដេច? あなたの中で、科学と宗教とのバランスは、どうなっているのでしょう?

  មានរឿងអាថ៌កំបាំងជាច្រើននៅក្នុងពិភពធម្មជាតិ ដែលយើងមិនអាចយល់បាន នៅពេលសង្កេតមើលដំបូង។

  សត្វស្លាបខ្លះមិនចិញ្ចឹមកូនដោយខ្លួនឯងទេ ប៉ុន្តែផ្ទុយទៅវិញវាបានទៅពងដាក់នៅក្នុងសំបុកប្រភេទសត្វដទៃទៅវិញ ហើយទុកឲ្យម្ចាស់សំបុកមើលថែទាំកូនខ្លួន។ អាកប្បកិរិយាបែបនេះត្រូវបានគេហៅថា “ប៉ារ៉ាស៊ីតកូន​ (brood parasitism)” ។

  មានសត្វបក្សីមួយប្រភេទ ជាភាសាអង់គ្លេសហៅថា cuckoo ឬភាសាខ្មែរហៅថា តាវ៉ៅ ដែលត្រូវបានគេស្គាល់យ៉ាងច្បាស់ថាជាប្រភេទសត្វដែលផ្ញើកូនឲ្យគេចិញ្ចឹម ឬហៅថា “ប៉ារ៉ាស៊ីតកូន​ (brood parasitism)”។

  សៀវភៅមគ្គទ្ទេសក៍សត្វស្លាបកម្ពុជា (Birds of Cambodia) ក៏មានបញ្ជីសមាជិកនៃសត្វតាវ៉ៅផងដែរ។ តាវ៉ៅ (Cuckoos) គឺជាបក្សីដែលធ្វើចំណាកស្រុក។ ពួកវាហើរមកដល់ប្រទេសកម្ពុជាក្នុងរដូវប្រាំង។  ពេលដល់​រដូវ​វស្សា​ ពួកវា​ទំនង​ជា​ផ្លាស់ទីទៅ​ទិស​ខាង​ជើង​ដើម្បីធ្វើការបន្តពូជ។

(រូបថត៖ បក្សីនេះគឺជាសត្វតាវ៉ៅដែលធំពេញវ័យ។ វាមានប្រវែងប្រហែល 35 សង់ទីម៉ែត្រ។)

  ស៊ុតតាវ៉ៅ (Cuckoo) មានលក្ខណៈប្រហាក់ប្រហែលនឹងស៊ុតបក្សីដែលជាម្ចាស់សំបុក។ នៅពេលដែលកូនតាវ៉ៅទើបញាស់ កូនតាវ៉ៅនេះរុញច្រានស៊ុត និងកូនបក្សីដែលទើបតែញ៉ាស់ផ្សេងទៀត ចេញពីសំបុកដោយខ្នងរបស់វា។ ស៊ុត និង​កូន​ទើបញ៉ាស់ទាំង​នោះ​គឺ​ជាកូន​​របស់​ម្ចាស់​សំបុក។ ទីបំផុតពួកវាទាំងអស់ត្រូវបានរុញច្រានចេញពីសំបុកដោយកូនតាវ៉ៅ (Cuckoo) ហើយក៏ងាប់។ មានករណី​ជាច្រើន មេ​បក្សី​នៃ​សំបុក​បាន​ច្រឡំ​ថាកូន​តាវ៉ៅជាកូនរបស់​ខ្លួនឯង ហើយបានពាំនាំ​ចំណី​អាហារ មក​ចិញ្ចឹម​កូន​ដោយ​យកចិត្តទុកដាក់​រហូតដល់​វា​អាច​ចិញ្ចឹម​ខ្លួន​ឯងបាន​។

  នៅពេលដែលកូនតាវ៉ៅ (cuckoo) លូតលាស់ វាមានមាឌធំជាងបក្សីមេសំបុក។ សូម្បីតែបន្ទាប់ពីវាធំជាងមេក៏ដោយ ក៏មេបក្សីនៅតែបន្តចិញ្ចឹមកូនតាវ៉ៅរហូតដល់វាមានភាពឯករាជ្យបាន។

(រូបថត៖ ខាងក្រោមគឺជាកូនតាវ៉ៅ (cuckoo) ។ នៅខាងលើគឺជាសត្វស្លាបមួយប្រភេទដែលហៅថា សត្វចាបស្មៅធំ (great reed warbler) ដែលយល់ច្រឡំថាតាវ៉ៅជាកូនខ្លួន ហើយបញ្ចុកចំណីដល់វា)។

  ថ្ងៃ​មុន​ខ្ញុំ​បាន​ប្រទះ​ឃើញ facebook page​ព្រះសង្ឃ​មួយ​អង្គ​បង្ហោះ​ដូចរូប​ខាង​ក្រោម​នេះ​ ។

  ឃ្លាភ្ជាប់ជាមួយនឹង​រូបថត មានន័យថា ​ម្ដាយ​វ័យ​ចំណាស់​ម្នាក់​កំពុង​ត្រូវ​បាន​មើល​ថែ​ដោយ​កូន។ ទោះជាយ៉ាងណាក៏ដោយ នេះគឺជារូបថតរបស់កូនតាវ៉ៅ (cuckoo) ដែលត្រូវបានចិញ្ចឹមដោយមេបាធម៌របស់វាតាមរយៈ “ប៉ារ៉ាស៊ីតកូន (brood parasitism)” ។ ដោយមិនដឹងពីអាកប្បកិរិយានេះ មើលទៅវាដូចជាឪពុកម្តាយនិងកូនដូចដែលបានពិពណ៌នាដោយព្រះសង្ឃអង្គនោះ ហើយបក្សីដ៏ធំមើលទៅដូចជាម្តាយចាស់។

  ឥឡូវនេះ ខ្ញុំយល់ថាខ្លួនខ្ញុំកំពុងពិចារណារឿងនេះ៖ មិនថាយើងដឹងពីអាកប្បកិរិយាពិសេសរបស់សត្វស្លាបនេះហៅថា “ប៉ារ៉ាស៊ីតកូន” ឬអត់ វាពិតជាមិនប៉ះពាល់ដល់ជីវិតរបស់យើងផ្ទាល់ឡើយ។ ការដឹង​អំពី​វា​មិន​ផ្តល់​អត្ថប្រយោជន៍​អ្វី​ដល់​យើង​ឡើយ ហើយ​ការ​មិន​ដឹង​អំពី​វា ​មិន​ធ្វើឱ្យ​យើង​ធ្លាក់​ក្នុង​ភាព​អន់​ថយ​ឡើយ​។ ម្យ៉ាង​ទៀត វា​មិន​ពាក់ព័ន្ធ​ថា​តើ​យើង​ដឹង​ឬ​អត់​នោះ​ទេ។

  សម្រាប់​ពុទ្ធសាសនិកជន​ដែល​គោរព​ប្រតិបត្តិ​ការ​ប្រៀនប្រដៅ​របស់ព្រះ​សង្ឃ​គឺ​មាន​សារៈ​សំខាន់​ណាស់​។ ក្រឡេកមើលរូបថតនេះ យើងអាចដឹងពីសារៈសំខាន់នៃការមើលថែឪពុកម្តាយ។ ទោះបីជានៅក្នុងភាពជាក់ស្ដែង ទំនាក់ទំនងរវាងឪពុកម្តាយនិងកូននៅក្នុងរូបថតនេះគឺដោយសារតែមានភាពអាថ៌កំបាំងនៃអាកប្បកិរិយារបស់បក្សី “ប៉ារ៉ាស៊ីតកូន” ប្រហែលជាមិនសូវមានសារៈសំខាន់ជាពិសេសអ្វីនោះទេ។ អ្វី​ដែល​សំខាន់​ គឺ​វិធី​ដែល​កូន​ទទួលបាន​គុណធម៌​ដោយ​ការ​ថែទាំពី​ឪពុកម្ដាយ។ 

  ដូចម្ដេចដែលហៅថាអាកប្បកិរិយាបែបវិទ្យាសាស្ត្រ? សូម្បីតែគ្រូវិទ្យាសាស្ត្រក៏អាចចាប់អារម្មណ៍នឹងអ្វីដែលគ្រូទាយនិយាយដែរ។ ទោះយ៉ាងណាក៏ដោយ ការទស្សន៍ទាយគឺមិនមានលក្ខណៈវិទ្យាសាស្ត្រទេ។ វាមិនមែនជាវិទ្យាសាស្ត្រទេក្នុងការជឿថាអនាគតត្រូវបានកំណត់ដោយការទស្សន៍ទាយតាមបែបហោរាសាស្រ្តឬ តារាសាស្រ្ត។

  ទោះជាយ៉ាងណាក៏ដោយ ទោះបីជាវាមិនមែនជាវិទ្យាសាស្ត្រក៏ដោយ ក៏មិនមែនមានន័យថា ការទស្សន៍ទាយគ្មានប្រយោជន៍នោះដែរ។ តើយើងអាចតភ្ជាប់គម្លាតរវាងវប្បធម៌ និងវិទ្យាសាស្ត្របានដោយរបៀបណា? ខ្ញុំជឿថា យើងត្រូវតែស្វែងរកចម្លើយនៅក្នុងសង្គមនីមួយៗ។

  ចៃដន្យ​អី​ដោយសារតែ​ការ​សិក្សា​វិទ្យាសាស្ត្រ ឥឡូវ​ខ្ញុំ​ជា​អ្នក​មិន​ជឿលើ​ព្រះ ហើយ​មិន​ជឿ​លើ​គំនិតដែលថាមានជាតិមុន ជាតិក្រោយ ឋានសួគ៌ ឬឋាន​នរក​ឡើយ។ ដោយសារខ្ញុំមិនជឿថាមានព្រលឹង ខ្ញុំក៏មិនជឿលើការចាប់ជាតិឡើងវិញដែរ។ ការ​ដែល​ខ្ញុំ​ទទួល​រង​របួស​ធ្ងន់​គឺ​មិន​មែន​មក​ពី​ការ​ប្រព្រឹត្ត​ខុស​ពីជាតិមុន​របស់​ខ្ញុំ​ទេ។ ហើយក៏​មិន​មែន​ដោយសារតែ​ខ្ញុំ​រៀបការ​ជាមួយ Sangvaដែរ។ (ប្រហែលដោយសារតែខ្ញុំបានរៀបការជាមួយ Sangva ជីវិតរបស់ខ្ញុំត្រូវបានសង្គ្រោះឡើងវិញ?!)

  តើអ្នកគិតយ៉ាងណាចំពោះខ្ញុំ? តើការគិតរបស់ខ្ញុំចម្លែកទេ?
  តើអ្នកធ្វើដូចម្ដេចដើម្បីឲ្យមានតុល្យភាពរវាងវិទ្យាសាស្ត្រ និងសាសនា នៅក្នុងចិត្តរបស់អ្នក? វាជាសំណួរគួរឱ្យចាប់អារម្មណ៍មួយ ដើម្បីធ្វើការពិចារណា។

あなたの中で、科学と宗教とのバランスは、どうなっているのでしょう?

 自然世界の中には、パッと見ただけでは理解できない不思議なことが多くあります。

 鳥の中には、自分でヒナを育てず、他種の鳥の巣に卵を産みつけて、その巣の持ち主にヒナの世話を任せてしまうタイプの鳥がいるのです。この習性を“托卵”と呼びます。
 英語でCuckooと呼ばれる鳥の仲間が、この托卵を行うことでよく知られています。
 カンボジアの鳥類を紹介する野鳥図鑑にはカッコウの仲間も掲載されています。カッコウは渡り鳥です。乾季にカンボジアへ飛来し、雨季になると繁殖のため北へ移動するのでしょう。

(写真 この鳥がカッコウの成鳥です。体長は35㎝ほど)

カッコウの卵は、その巣の持ち主の鳥の卵の模様とよく似ています。そして生まれたカッコウのヒナは、その巣の中にある他の卵やヒナを背中で押し出して巣の外に落としてしまいます。多くの場合、その巣の親鳥はカッコウのヒナを自分のヒナだと思い込み、せっせとエサを運んで独り立ちするまで大事に育てるのです。
 カッコウのヒナは成長すると、その巣の親鳥よりも体格が大きくなります。自分よりも大きく育っても、親鳥はそのヒナにエサを与え続けるのです。

 (写真 下がカッコウのヒナです。上はオオヨシキリという鳥で、オオヨシキリはカッコウのヒナを自分のヒナと勘違いしてエサを与えます)

 さて、先日Facebookの中で、ある有名なお坊さんが次の写真を投稿しているのを見つけました。

 写真のキャプションを読むと (日本語注:「母親の期待!…母親は歳をとると、子どもたちに期待するものです。お母さんを大切にしましょう。」と書いてあります)、まるで老母が自分の子どもに世話してもらっているように思えます。けれども、これは“托卵”によってカッコウのヒナがエサをもらっている写真です。けれども、托卵という習性を知らないと、和尚様が書かれたような親子、しかも大きな体格の鳥が老母のように見えますね。

 さて、ここで私は考えるのです。“托卵”というある種の鳥の特別な習性を知っていようと知っていまいと、私たち自身の生活には特に影響はありません。“托卵”を知っているから得をすることは無いし、知らないから損をすることもありません。つまり、知っていようと知らずにいようと、どうでもいいことです。

 そして、敬虔な仏教徒にとっては、高僧の教えはとても大切です。この写真を見て、親の世話をする大切さを学ぶこともあるでしょう。たとえ、実際には、この写真の親子関係が“托卵”という不思議な鳥の習性だとしても、そのことは別に重要ではないのかもしれません。大事なのは、親の世話をするという子どもとしての徳の積み方にあるわけです。

 科学的な姿勢とはなんだろうと考えます。理科の先生でも、占い師の言うことが気になることもあるでしょう。けれども、占いはけして科学的ではありません。占星術や干支の相性で、未来が決まるというのはけして科学的ではありません。
 けれども、科学的でないからと言って、占いは無駄ということではないでしょう。文化と科学のあいだにあるギャップを、どう埋めることができるのか? それはそれぞれの社会の中で見つけていくしかないのだろうと私は考えています。

 ちなみに私は科学を学んだ結果、今では無神論者ですし、前世や来世、あるいは天国や地獄の存在をまったく信じていません。魂の存在も信じていないので、輪廻転生もあり得ないと思っています。
 私が大きな怪我を負ったのも、けして前世の悪行のせいではありません。ましてや、事故の1年前にサンワーと結婚したからでもありません(サンワーと結婚したからこそ、命が助かったのかもしれませんよね?!)。

 そんな私を、さて皆さんはどう思われるでしょう? 私の考え方は変ですか? 
 あなたの中で、科学と宗教はどのようにバランスを取っているのでしょう? 考えてみると面白いですよ。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です