កម្មវិធីបិទបញ្ចប់គម្រោង KICC បានប្រារព្ធឡើងនៅថ្ងៃទី២៤ ខែធ្នូ នៅសាលាគរុកោសល្យ កំពង់ធំ។
លោក ប៉េងឡុង ជាអគ្គនាយករង និងជាប្រធាននាយកដ្ឋានបណ្ដុះបណ្ដាល ដែលបានចូលរួមកិច្ចប្រជុំ បានលើកមតិសរសើរដល់សមាជិកជប៉ុននិងកម្ពុជារបស់គម្រោង KICC ចំពោះកិច្ចខិតខំប្រឹងប្រែង និងព្យាយាមដោះស្រាយបញ្ហាប្រឈមនានា។ លោកក៏បានថ្លែងអំណរគុណដល់លោកស្រី ម៉ាណូ ដែលអញ្ជើញមកពីការិយាល័យ JICA ប្រចាំប្រទេសកម្ពុជា សម្រាប់ការគាំទ្ររបស់ JICA ដល់វិស័យអភិវឌ្ឍន៍គ្រូបង្រៀន។
នៅក្នុងសុន្ទរកថារបស់លោក លោក ប៉េងឡុង បានលើកឡើងពីសារៈសំខាន់នៃការពង្រីក IBL សម្រាប់គ្រប់មុខវិជ្ជា ដោយមិនគិតតែទៅលើមុខវិជ្ជាវិទ្យាសាស្ត្រ, ហើយបានប្រកាសថា MoEYS នឹងពិចារណាលើការទទួលស្គាល់ជាផ្លូវការនូវសៀវភៅណែនាំ IBLកំពង់ធំ (ឈ្មោះបណ្តោះអាសន្ន មិនទាន់កំណត់ជាផ្លូវការ) ដែលបង្កើតដោយគម្រោង សម្រាប់ជាឯកសារគ្រូបង្រៀននាពេលអនាគត។
សៀវភៅណែនាំ IBLកំពង់ធំ បច្ចុប្បន្នកំពុងត្រូវបានរៀបចំឡើងក្រោមការដឹកនាំរបស់សាស្រ្តាចារ្យ Okamoto ហើយត្រូវការពេលវេលាបន្ថែមទៀតសម្រាប់ការបកប្រែ។ ខ្ញុំ (Murayama) ជឿថាសៀវភៅណែនាំនឹងត្រូវបានដាក់ជូនលោក Penlong/TED នៅដើមឆ្នាំ 2025។
បន្ទាប់ចប់ពីកម្មវិធីរួច លោកគ្រូ សៅ ឡាវៃ បង្រៀននៅសាលាគរុកោសល្យកំពង់ធំ បានរៀបចំ Lesson Study សម្រាប់មុខវិជ្ជាសិក្សាសង្គមថ្នាក់ទី៥ ដោយប្រើ IBL នៅសាលាបឋមសិក្សាអនុវត្តកំពង់ធំ (លោក ប៉េងឡុង រវល់ខ្លាំង មិនបាននៅចូលរួមទេ)។

វាជាមេរៀនដ៏រីករាយមួយ ដែលសិស្សខ្លួនឯងបានសួរអំពី “បញ្ហាយេនឌ័រ” និង “អាកប្បកិរិយាបែបណាដែលមនុស្សទូទៅ (មនុស្សគ្មានពិការភាព) គួរតែមានចំពោះជនមានពិការភាព ដែលពួកគាត់ជាជនងាយរងគ្រោះនៅក្នុងសង្គម និងជនជាតិភាគតិច”។ ខ្ញុំគិតថា វាពិតជាអស្ចារ្យណាស់ ប្រសិនបើ IBL ប្រភេទនេះបន្តធ្វើឡើងដើម្បីពង្រីក និងពង្រឹងឲ្យកាន់តែប្រសើរបន្ថែមទៀត។
ទោះបីជាកម្មវិធីបិទនេះរៀបចំធ្វើឡើងនៅថ្ងៃអង្គារក៏ដោយ ក៏សកម្មភាពគម្រោង KICC នឹងនៅបន្តរហូតដល់ថ្ងៃសៅរ៍។ ខ្ញុំរំពឹងថា ទាំងភាគីជប៉ុន និងកម្ពុជារបស់គម្រោងនឹងរីករាយខិតខំប្រឹងប្រែងធ្វើការដើម្បីកែលម្អ IBL និងគុណភាពសាលាគរុកោសល្យកំពង់ធំ រហូតដល់ថ្ងៃចុងបញ្ចប់គម្រោង។


12月24日@PTTC コンポントムで、KICCプロジェクトの閉会式が開かれ、教育省教員開発局のペンロン局長も参加しました。閉会式でのスピーチの中で、ペンロン局長は……
12月24日、PTTC コンポントムで、KICCプロジェクトの閉会式が開かれました。出席した教育省教員開発局のペンロン局長は閉会式でスピーチし、KICCプロジェクトの日本側メンバーとカンボジア側メンバーのチャレンジと努力を称えました。また、JICAカンボジア事務所から参加した眞野スタッフにJICAの教員トレーニング分野での継続した支援に感謝の意を伝えました。
ペンロン局長は、そのスピーチの中で、理科だけでない全教科へのIBLの拡大の大切さに言及し、プロジェクトが制作しているIBLコンポントム ガイドブック(仮名 まだ未完成)を、近い将来、MoEYSが正式に教員向け資料として認定することを検討する方針を表明しました。
IBL コンポントム ガイドブックは、現在、岡本先生(神戸外語大学教授)が中心になって作成中で、翻訳作業にもう少し時間が必要です。2025年の早いうちに、TEDに渡せるように、努力します。
閉会式の後に、IBLを取り入れた小学5年生社会科の授業研究をPTTC Kampong ThomのMr. Sao Lavey教官が、PTTC Kampong Thom付属小学校で実施しました(多忙なMr.Penlongは不参加でした)。

「Gender Issue(社会の中の男女格差の問題)」や「少数弱者である障害者へ一般の人(健常者)がどのような態度を取ればいいのか」を生徒自身が探求するとても楽しい授業でした。このようなIBLが、これからも改善しながら広がっていくと素敵だと思います。
閉会式は諸所の事情で火曜日でしたけれども、KICCプロジェクトの活動は土曜日まで続きます。プロジェクトの日本側カンボジア側両者が、最後までIBLの改善と、PTTCコンポントムの質向上に全力で取り組むことを期待しています。















コメントを残す