ប្រទេសជាតិបានដំណើរការអប់រំនៅតាមសាលា។ ប្រទេសទំនើបបានចាប់ផ្ដើមប្រវត្តិសាស្រ្តរបស់ខ្លួន នៅប៉ែកអឺរ៉ុបខាងលិចក្នុងសវត្សន៍ទី១៧ និងទី១៨។ ប្រវត្តិសាស្រ្តរបស់ប្រទេសទំនើប គឺទើបមានរយៈពេលតែ ២០០ ទៅ ៣០០ឆ្នាំប៉ុណ្ណោះ។
រឿងដែលសំខាន់ជាងគេបំផុតសម្រាប់ប្រទេសជាតិទំនើប គឺបានបង្កើតប្រជាជនដោយខ្លួនឯង។ កាលពីសម័យមុន វាគឺជារឿងចាំបាច់ក្នុងការបង្កើតទាហ៊ានការពារជាតិ ដោយបានធ្វើការជ្រើសរើសប្រជាជនក្នុងប្រទេសជាតិខ្លួន។ លើសពីនេះទៅទៀត នៅពេលនោះ វាក៏ចាំបាច់ក្នុងការត្រូវការកម្លាំងពលកម្មមនុស្សសម្រាប់ធ្វើការងារ និងបង់ពន្ធ។ ក្នុងហេតុផលនេះ ប្រព័ន្ធអប់រំសាលាត្រូវបានបង្កើតឡើង។ នៅសម័យនោះ តួនាទីរបស់ការអប់រំគឺជាការបង្កើតទាហ៊ានដ៏ល្អ កម្លាំងពលកម្មដ៏ល្អ និងមន្រ្តី(មន្រ្តីរាជការ)ដ៏ល្អ នៅសម័យមុន។
“នៅពេលប្រព័ន្ធអប់រំតាមសាលាទើបបានចាប់ផ្ដើមដំបូង” មានតែក្មេងប្រុសទេដែលអាចទទួលបានការអប់រំ។ ពីព្រោះមានតែមនុស្សប្រុសទេដែលអាចធ្វើជាទាហ៊ានបាននៅក្នុងសម័យនោះ។ នៅក្នុងប្រទេសទាំងអស់ក្នុងពិភពលោក ដំបូងគេបានគិតថា ក្មេងស្រីមិនចាំបាច់បានរៀនអីទេ។ នៅសម័យបច្ចុប្បន្ន ការអប់រំត្រូវបានពង្រីកទៅដល់ក្មេងស្រីហើយ ហើយគេមានជំនឿថាការអប់រំមិនមែនសម្រាប់តែប្រទេសជាតិប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងមានទំនាក់ទំនងទៅនឹងសិទ្ធិមូលដ្ឋាន (សិទ្ធិមនុស្ស)របស់បុគ្គលនីមួយៗផងដែរ។ តួនាទីរបស់សាលាខ្លួនឯងក៏មានការផ្លាស់ប្ដូរបន្តិចម្ដងៗ។
នៅក្នុងប្រទេសកម្ពុជា ការអប់រំតាមបែបទំនើបបានចាប់ផ្ដើមក្រោយពីប្រទេសទទួលបានឯករាជ្យក្នុងឆ្នាំ ១៩៥៣។ វាទើបតែបាន ៧០ឆ្នាំប៉ុណ្ណោះ។ ប៉ុន្តែ ប្រព័ន្ធអប់រំក៏ត្រូវបានបំផ្លិចបំផ្លាចទាំងស្រុងនៅក្នុងសម័យប៉ុលពត ពីឆ្នាំ ១៩៧៥-១៩៧៩ ។ វាមានរយៈពេល ៤៤ឆ្នាំហើយ បើរាប់ចាប់តាំងពីការអប់រំត្រូវបានស្ដារឡើងវិញនៅក្នុង ១៩៨០ រហូតមកដល់ពេលបច្ចុប្បន្ននេះ។
នៅក្នុងឆ្នាំ ១៩៨០ មានការខ្វះខាតគ្រូបង្រៀនច្រើន។ ខ្ញុំបានឮរឿងរ៉ាវពីឯកឧត្តមរដ្ឋមន្រ្តីក្រសួងអប់រំក្នុងឆ្នាំ ២០០២ ដូចតទៅនេះ។
គាត់បានមានប្រសាសន៍ថា៖ យើង “ក្នុងនាមជាមន្រ្តីក្រសួងអប់រំដែលនៅសល់រស់រានមានជីវិត បានចូលទៅផ្សារនៅក្នុងក្រុងភ្នំពេញ និងដើរស្វែងរកអ្នកដែលអាចអាន សរសេរ និងចេះគិតលេខ។ បន្ទាប់មក យើងក៏បានរកឃើញអ្នកទាំងនោះ ហើយក៏សុំឲ្យពួកគាត់មកធ្វើជាគ្រូបង្រៀននៅក្នុងសាលារបស់យើង”។ ពាក្យស្លោកនៅក្នុងសម័យនោះគឺ “បង្រៀននូវអ្វីដែលខ្លួនបានរៀន” ។ អញ្ចឹងមែន វាពិតជាត្រូវការបែបនេះខ្លាំងណាស់នៅពេលនោះ។
ជាងនេះទៅទៀត នៅក្នុងឆ្នាំ ២០០៨ -២០១០ រដ្ឋមន្រ្តីក្រសួងអប់រំបានមានប្រសាសន៍មកកាន់ខ្ញុំថា “កម្ពុជានៅជាប្រទេសក្រីក្រនៅឡើយ។ ដូចនេះ នៅក្នុងសាលា យើងគ្រាន់តែបង្រៀននូវអ្វីដែលមានសារៈសំខាន់សម្រាប់ធ្វើឲ្យជីវិតប្រសើរឡើងបានហើយ”។
នៅពេលនោះ ខ្ញុំបានទទួលបន្ទុកផ្នែកបណ្ដុះបណ្ដាលវិទ្យាសាស្រ្តអប់រំ ហើយខ្ញុំក៏មានបញ្ហាបន្តិចបន្តួច។ នេះក៏ព្រោះតែមានរឿងជាច្រើននៅក្នុងវិទ្យាសាស្រ្តដែលមិនបានផ្ដល់ “សារៈសំខាន់” ក្នុងពេលភ្លាមៗ។ តើយើងត្រូវការនិមិត្តសញ្ញាគីមីដែរឬទេ? តើវាចាំបាច់ទេ ក្នុងការរៀនពីប្រព័ន្ធព្រះអាទិត្យ? ប៉ុន្តែវិទ្យាសាស្រ្តគឺជាមរតកដ៏អស្ចារ្យដែលមនុស្សជាតិបានប្រតិបត្តិតាម។ ខ្ញុំបានគិតថាយើងត្រូវតែផ្ទេរមរតកមនុស្សទាំងនោះទៅកាន់ក្មេងៗជំនាន់ក្រោយតាមរយៈការសិក្សា។
នៅក្នុងសតវត្សន៍ទី២១ ពិភពលោកបានផ្លាស់ប្ដូរយ៉ាងលឿន។ ជាពិសេស អ៊ីនធ័រណែត និងទូរស័ព្ទដៃ បានធ្វើឲ្យមានបដិវត្តក្នុងការទំនាក់ទំនង និងការផ្ដល់ព័ត៌មាន។ ជាធម្មតា ការអប់រំនៅតាមសាលាក៏ត្រូវផ្លាស់ប្ដូរដែរ។ សាលារៀនលែងក្លាយជាកន្លែងសម្រាប់បង្កើតទាហ៊ានទៀតហើយ។ វាក៏លែងជាកន្លែងសម្រាប់បង្កើតកម្លាំងពលកម្មទៀតដែរ។ ពិភពលោកមានការបើកចំហ។ ការអប់រំដែលទទួលស្គាល់នៅក្នុងស្រុកខ្មែរ ក៏វាមិនប្រាកដថាអាចអនុវត្តបាននៅក្រៅប្រទេសបានឡើយ។
IBLគឺជាការណែនាំមួយ ក្នុងចំណោមវិធីផ្សេងៗទៀត ដែលផ្លាស់ប្ដូររបៀបបង្រៀននៅតាមសាលា។ នៅក្នុងពិភពលោក ក្រៅពី IBL នៅមានគំនិតផ្ដួចផ្ដើមជាច្រើនផ្សេងទៀតដែលបានចាប់ផ្ដើមអនុវត្តរួចទៅហើយ៖ ២០ឆ្នាំមុន, ១០ឆ្នាំមុន, ឥឡូវ, ១០ឆ្នាំក្រោយបន្ទាប់ពីឥឡូវ, ២០ឆ្នាំក្រោយបន្ទាប់ពីឥឡូវ… តើមានរឿងអីកើតឡើង ប្រសិនបើយើងធ្វើការអប់រំតែដដែលៗនោះ? កុមារខ្លួនឯងមិនអាចប្ដូរការអប់រំរបស់ពួកគាត់ឡើយ។ វាជាទំនួលខុសត្រូវរបស់យើងក្នុងនាមជាមនុស្សធំ ក្នុងការធ្វើឲ្យការអប់រំកាន់តែប្រសើរឡើង។
សូមកុំនៅក្នុងដំណាក់កាល “បង្រៀននូវអ្វីដែលខ្លួនបានរៀន”។ ខ្ញុំមានជំនឿបែបនេះ។ ចុះលោកគ្រូអ្នកគ្រូវិញ យល់ឃើញយ៉ាងម៉េចដែរ? ចុះសម្រាប់ពេលអនាគត តើគួរមាននិន្នាការយ៉ាងដូចម្តេចវិញ?

「自分が教わったことどおりに教えましょう」が以前のモットーでした。さて、次の時代のモットーは何がよいでしょう?
学校教育を運営しているのは、国家です。現代の近代国家の歴史は、17~18世紀に西ヨーロッパで始まりました。長い国でも、その歴史はまだ2~3百年です。
近代国家にとってまず大事だったのは、自分の国の国民を作り出すことでした。国民から兵士を徴兵して国軍を作ることが必要だったからです。さらに、国民が働いて税金を払うことが求められました。そのために学校教育という制度が生まれました。良い兵士と、よい労働力、そして良い官吏(公務員)を作り出すのが、学校教育の役割だったのです。
初期の学校制度ではまず男子だけが学校教育を受けました。兵隊になるのは、当時は男だけだったからです。どの国でも、最初は女の子には勉強なんかいらない、と思われたのです。その後、学校教育は女子にも広がり、さらに学校で学ぶ教育が国家のためだけではなく、個々の基本的権利(人権)にも関係すると考えられるようになっていきます。学校教育の役割そのものも、少しずつ変わってきているのです。
カンボジアで近代的学校教育が始まったのは、1953年に独立してからです。まだ70年前です。しかも、その学校教育は1975~1979年のポルポト時代に一度完全に破壊されてしまいました。1980年に学校教育が復活してからだと、今年で44年になります。
1980年代には、学校の教師は不足していました。私は2002年にMoEYS大臣から以下のような当時の話を聞いたことがあります。
「私たちMoEYSスタッフは、プノンペンの市場に行って、文字の読み書きができる人、計算ができる人を探して歩いた。そして、そんな人を見つけると、学校の先生になってくれるようにお願いした」
このころに始まった標語が「自分が教わったことどおりに教えましょう」でした。
さらに、2008~10年ごろのこと、当時のMoEYS大臣から「カンボジアはまだ貧しい。だから学校では役に立つことだけ教えなければならない」と言われたこともあります。
当時、理科教育の研修を担当していた私は、少し困りました。なぜなら理科にはすぐに「役に立たないこと」も多いからです。化学記号は、必要だろうか? 太陽系のことを学ぶのは、役に立つのだろうか? でも、例えば理科は人類のたどってきた偉大な遺産です。カンボジアの生徒が人類を遺産を学ぶことも大切だと私は思っていました。
21世紀に入って、世界はどんどん変化していきます。特にインターネットは通信革命と情報革命をもたらしました。当然、学校教育も変わらなければなりません。昔のように、学校教育は今や兵隊を作る場所ではありません。単に労働力を作る場所でもありません。世界は開いている。カンボジアだけで通用する学校教育では十分ではないのです。
IBLは、ひとつの提案にすぎません。学校教育の中には、IBL以外にもさまざまな取り組みがすでに始まっています。20年前、10年前、現在、10年後、20年後…。もし同じ教育を繰り返しているだけだったら? 子ども自身が学校教育を変えられるわけではありません。学校教育を改善していくのは、私たち大人の責任です。
「自分が教わったことどおりに教えましょう」で止まっていてはいけない。私はそう信じます。あなたはどう思いますか? さて、次の時代のモットーは何がよいでしょう?














コメントを残す