គំនិតនៃការធ្វើផែនការមេរៀន  ឬ ផែនការ “មេរៀនរង”   វគ្គ3    単元計画、あるいは小単元計画という考え方 Part3

Workshop with PTTC KT members and Japanese expart through Zoom

            នេះគឺជាលើកទី៣របស់ប្លុកដែលមានចំណងជើងថា “ការធ្វើផែនការមេរៀន”។ ឥឡូវ ខ្ញុំកំពុងតែមានបញ្ហាស្មុគ្រស្មាញ។

            ខ្ញុំមានឯកសារសម្រាប់បង្រៀនភាសាខ្មែរថ្នាក់ទី៦។ វាមានចំណងជើង “បំណែងចែកកម្មវិធីសិក្សាលម្អិតប្រចាំឆ្នាំ ២០២៣​ – ២០២៤”។ ឯកសារនេះបង្ហាញថា សម្រាប់មេរៀនមួយ ត្រូវចំណាយពេលបង្រៀនច្រើនជាង២០ម៉ោង។

            ទស្សនៈនៃ “ស៊ុមគំនិត Frame Conception” ដែលយើងកំពុងតែសិក្សានៅក្នុងគម្រោង KICC នាពេលបច្ចុប្បន្ននេះ លើកទឹកចិត្តដល់គ្រូក្នុងការគិតស្រមៃពីលំហូរនៃការគិត/រៀនរបស់កុមារ សម្រាប់ “Unit/block” ទាំងមូល មុននឹងធ្វើផែនការមេរៀននីមួយៗ។ ខ្ញុំគិតថា វាគួរតែជាគំនិតដ៏ល្អក្នុងការគិតពីមេរៀនជា “Unit/block” ដែលជាមូលហេតុធ្វើឲ្យខ្ញុំសរសេរប្លុកអំពី “ផែនការមេរៀន”

            ដើម្បីគិតពិចារណាអំពី “ការលើកទឹកចិត្ត” របស់កុមារ នៅក្នុង “ស៊ុមគំនិត Frame Conception” នៅពេលយើងរៀបចំផែនការ “Unit/block” ដំបូងយើងស្រមៃពីចំណាប់អារម្មណ៍សិស្ស និងសំណួរដែលកុមារមាននៅក្នុងជីវិតប្រចាំថ្ងៃរបស់ពួកគេ។ វាអាចជា”ច្រកចូល” សម្រាប់កុមារ។ មានន័យថា “ច្រកចូល” អាចភ្ជាប់ទំនាក់ទំនងខ្លឹមសារមេរៀនទាំងមូលនៅពេលរៀនជា Unit/block។

            ឧទាហរណ៍ ក្នុងករណី “Unit/block” របស់វិទ្យាសាស្រ្តដែលទាក់ទងនឹង “អគ្គិសនី”, “ច្រកចូល” សម្រាប់សិស្សរៀនគឺជាបទពិសោធ ចំណាប់អារម្មណ៍ និងសំណួរទាក់ទងនឹងអគ្គិសនីនៅក្នុងការរស់នៅប្រចាំថ្ងៃ។ ហើយគ្រូត្រូវរកវិធីមួយដើម្បីទាក់ទាញ “ការលើកទឹកចិត្ត” កុមារតាមរយៈបទពិសោធទាំងនេះ។ នោះគឺជាហេតុផលមួយក្នុងចំណោមហេតុផលដ៏សំខាន់ផ្សេងទៀតសម្រាប់គិតពិចារណាទៅលើ “ស៊ុមគំនិត”។

            ទោះជាយ៉ាងណាក៏ដោយ មេរៀនដែលមានថ្នាក់រៀនច្រើនជាង២០ម៉ោង មានឧបសគ្គជាច្រើន។ វាមានការពិបាកក្នុងការធ្វើឲ្យមាន “ទឹកចិត្ត​ (motive)” ប្រមូលផ្ដុំការងារទាំងនោះដាក់បញ្ចូលគ្នា។ វាធ្វើទៅមិនរួចទេ។

            ជាក់ស្ដែង ដោយពិនិត្យមើលទៅលើខ្លឹមសារមេរៀនទីមួយនៅក្នុងសៀវភៅភាសាខ្មែរថ្នាក់ទី៦ យើងអាចមើលឃើញថា ខ្លឹមសារមេរៀនទី១ ត្រូវបានបែងចែកជាផ្នែកតូចៗ ដូចជា “ការប្រើវចនានុក្រម” “កតញ្ញូប្រាំប្រការ” “ការកត់ត្រាគំនិតសំខាន់ៗក្នុងកំណាព្យ” “ការគោរពលោកគ្រូអ្នកគ្រូ” “គុណនាមចំនួន” “រឿងបងប្រុស” និង “ការពិពណ៌នាពីអ្នកមានគុណ” ។

            មាន៧ចំនុច (blocks) តូចៗនៅក្នុងមេរៀនទី១។ អាចនិយាយបានថា ប្រសិនបើអ្នកគិតក្នុងន័យនៃ “ស៊ុមគំនិត” វាជាការប្រសើរក្នុងការគិតជា “ផ្នែក” តូចៗទាំងនេះនៅក្នុងមេរៀន ជាជាងគិតទៅលើមេរៀនទាំងមូល។

            តើខ្ញុំអាចហៅចំណុចតូចៗទាំងនោះនៅក្នុងមេរៀនថាជា “មេរៀនរង” បានទេ? ហើយប្រសិនបើមេរៀនមួយវាច្រើន/វែងពេក សម្រាប់ “block/unit” មួយ, យើងអាចគិតពិចារណាអំពីខ្លឹមសារតូចមួយជា “មេរៀនរង” សម្រាប់ “ស៊ុមគំនិត”!

            ប្រហែលជាមិនអាចទៅរួចទេក្នុងការគិតទៅលើមេរៀនជា “ចំណុច (block)” មួយ ទៅលើមុខវិជ្ជាដទៃទៀត នៅពេលខ្លះ។ នៅក្នុងប្លុកនេះ ខ្ញុំប្រើពាក្យ “មេរៀន” ដើម្បីងាយយល់ ប៉ុន្តែជាក់ស្ដែង នៅក្នុងករណីខ្លះ វាចាំបាច់ត្រូវបែកចែក “មេរៀន” ទៅជា “មេរៀនរង” តូច​ៗ ដែលសើ្មនឹង “ចំណុច(block)” និងគិតពិចារណាទៅលើ “ស៊ុមគំនិត”។ យើងខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូនឹងមានភាពបត់បែននៅក្នុងមុខវិជ្ជានីមួយៗ។

    សូមព្យាយាមរៀបចំ “ចំណុច(block)” ដែលសមរម្យសម្រាប់ការប្រើប្រាស់ “ស៊ុមគំនិត” ឲ្យមានភាពបត់បែននៅក្នុងមុខវិជ្ជានីមួយៗ។ វាមិនចាំបាច់ថាត្រូវតែគិតអំពីមេរៀន ជាចំណុចមួយនោះទេ។ “មេរៀនរង” ក៏អាចទទួលយកបានដែរ។

            គិតអំពី “មេរៀនរង” នៅក្នុងខ្លឹមសារសៀវភៅសិក្សាដែលបង្កភាពងាយស្រួលក្នុងការ ប្រើ “ស៊ុមគំនិត”។

Workshop with PTTC KT members and Japanese expart through Zoom

単元計画、あるいは小単元計画という考え方 Part3

 「単元計画という考え方」というタイトルの第3回です。けれども、私は今とても困っているのです。

 私の手元にG6のクメール語を教えるための「2023~2024年度のカリキュラム配分の詳細(បំណែងចែកកម្មវិធីសិក្សាលម្អិតប្រចាំឆ្នាំ ២០២៣-២០២៤)」というタイトルの資料があります。この資料を見ると、ひとつのមេរៀនメーリエン(Lessonという名の単元)のために、20を超える一コマの授業があることがわかります。

 現在KICCプロジェクトで学んでいる「枠構想」という考え方では、授業をひとつひとつ考える前に、その授業を含む「単元」全体の子どもの思考の流れ(学びの流れ)を想像することを奨励(しょうれい)しています。そして、その「単元」としてមេរៀនメーリエンを考えたらいいのではないかと思い、私は「メーリエン計画という考え方(つまり単元計画という考え方)」というタイトルでブログを書いてきたのです。

 「枠構想」では、その「単元」を学ぶ際の子どもたちの「動機付け」を考えるために、子どもがその単元を勉強する際の、生活の中での興味関心・疑問といったことをまず「入口」として想像します。「単元」というのは、こどもが学ぶことがひとつの「塊(かたまり)」になっていることが多いからです。
 たとえば、理科で「電気」という「単元」であれば、生活の中での電気に関する体験や興味、疑問などが生徒の学びの「入口」にある。そして、その中から子どもの「動機」を引き出す工夫を先生はしなければなりません。それが、「枠構想」を考える大事な理由のひとつです。

 けれども、20を超える授業があるមេរៀនメーリエンの中には、多くの課題が含まれています。それらの課題を全部まとめた「動機」を考えることは、難しい。無理です。

 実際に、G6クメール語教科書の内容を見ると、G6のクメール語教科書のមេរៀន1(レッスン1)の内容は、「辞書の使い方」、「五つの感謝」、「詩のキーとなるアイデア」、「先生を尊敬すること」、「数を示す形容詞」、「兄弟の物語」、「あなたの身の回りの徳の高い人」という7つの小さな「塊」で構成されていることがわかります。つまり、「枠構想」で考えるのならば、មេរៀនメーリエン全体で考えるよりも、មេរៀនメーリエンの中にあるこの小さな「塊」で考える方がよいでしょう。

 មេរៀនメーリエンの中の小さなブロックを“sub-មេរៀន”(小単元)」と呼んでもいいでしょうか。 もし1つのមេរៀនメーリエンが生徒の学習プロセスにとって1つの「ブロック/ユニット」として大きすぎる/長すぎるのであれば、1つの小さなコンテンツを「小単元」として、「構想枠」を使えばいいのです。

 おそらく、他の教科でも、មេរៀនを必ずひとつの「塊」として考えるのには無理があるでしょう。このブログの中では、便宜的に「មេរៀនメーリエン」という言葉を使っていますけれど、実際にはមេរៀនをさらに小さな「小単元」に分けて、「枠構想」を考える必要があるケースもあるはずです。

 ぜひ、それぞれの科目で柔軟に「枠構想」を使うのにふさわしい「小単元」を上手に設定してみてください。いつでも必ずមេរៀនメーリエンをひとつの塊と考える必要はないのです。

 生徒たちの学びにとって都合のいい「塊」をひとつの「小単元」と考えて、「枠構想」をイメージしてください。

 

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です