គំនិតនៃការធ្វើផែនការមេរៀន    វគ្គ២    単元計画という考え方 Part2

Through Telegram, KICC project member exchange our idea/opinion/quesiton freely! I like it.

            ប្លុករបស់ខ្ញុំកាលពីលើកមុន ខ្ញុំបានសរសេរអំពីគំនិតនៃផែនការមេរៀន។ ភ្លាមៗនោះខ្ញុំបានទទួលសំណួរចំនួនពីរបីពីគ្រូបង្រៀននៅPTTC។ ខ្ញុំពិតជាមានក្ដីរីករាយជាមួយនឹងប្រតិកម្មទាំងនេះណាស់។ សូមអរគុណច្រើន។

            ជាការពិតណាស់ គោលបំណងនៃការធ្វើផែនការមុននឹងបង្រៀន គឺដើម្បីធ្វើឲ្យការបង្រៀនក្នុងថ្នាក់រៀនបានល្អ និងដើម្បីពង្រឹងការសិក្សារបស់កុមារ។ នៅក្នុងប្រទេសកម្ពុជា ជាទូទៅ កិច្ចតែងការបង្រៀនត្រូវបានរៀបចំដោយផ្អែកលើខ្លឹមសារដែលពណ៌នានៅក្នុងសៀវភៅសិក្សា។

            នាពេលបច្ចុប្បន្ននេះ គំនិតនៃ “ការសិក្សាតាមបែបរិះរក (IBL)” មានប្រជាប្រិយភាពសម្រាប់អ្នកនៅក្នុងផ្នែកអប់រំ។ IBLដែលអ្នកស្គាល់សព្វថ្ងៃនេះ គឺជាគំរូដើមរបស់គម្រោង JICA STEPSAM2 ដែលត្រូវបានអនុវត្តពីឆ្នាំ ២០០៨ ដល់ ២០១២។ ហើយបន្ទាប់មក VVOB ក៏ចាប់បើកកម្មវិធីបណ្ដុះបណ្ដាលដោយប្រើ IBL របស់ STEPSAM2។ លក្ខណៈមូលដ្ឋានត្រូវបានបង្ហាញនៅក្នុងដ្យាក្រាមខាងក្រោម។ អ្នកធ្លាប់បានឃើញវាពីមុនមក មិនអញ្ចឹងឬ?

    STEPSAM2 គឺជាគម្រោងអប់រំ “វិទ្យាសាស្រ្ត” ។ ងាកត្រឡប់ទៅឆ្នាំ ២០០៨ វិញ សាលាPTTCs/RTTCsជាច្រើនត្រូវបានចាប់ផ្ដើមបំពាក់ឧបករណ៍ពិសោធន៍ និងបន្ទប់ពិសោធន៍ជាច្រើន។ នៅពេលបរិដ្ឋានអប់រំត្រូវបានបង្កើតឡើង STEPSAM2 គឺជាកន្លែងដែលយើងរៀនពី “របៀបប្រើពិសោធវិទ្យាសាស្រ្តនៅក្នុងថ្នាក់រៀនវិទ្យាសាស្រ្ត”។ ដូចនេះ សកម្មភាពសម្រាប់សិស្ស IBL-STEPSAM2 គឺជាពិសោធវិទ្យាសាស្រ្ត។ នៅក្នុងករណីជាច្រើន ពិសោធគឺមិនមាននៅក្នុងសៀវភៅសិក្សាទេ ប៉ុន្តែគោលដៅគឺនៅតែច្បាស់លាស់៖ ចាប់យកចំណេះដឹងវិទ្យាសាស្រ្តតាមរយៈពិសោធវិទ្យាសាស្រ្ត។ ហើយការពិសោធន៍សមស្របទៅនឹងខ្លឹមសារនៅក្នុងការសិក្សាវិទ្យាសាស្រ្ត ត្រូវបានកំណត់ដោយខ្លឹមសារសម្រាប់សិក្សា។ នេះមិនមែនដោយសារតែការពិសោធន៍វិទ្យាសាស្រ្តធ្វើសម្រាប់តែស្រុកខ្មែរនោះទេ តែវាជារឿងធម្មតាសម្រាប់សហគមន៍អប់រំវិទ្យាសាស្រ្តអន្តរជាតិ។

            នាពេលនេះ ពេលដែល IBL បានកំពុងសាយភាយ មានមនុស្សជាច្រើនបាននិយាយថា IBL ពិបាកសម្រាប់មុខវិជ្ជាផ្សេងទៀតដែលខុសពីវិទ្យាសាស្រ្ត។ ដោយសារគ្មាន “ពិសោធ” នៅក្នុងមុខវិជ្ជាផ្សេងទៀតក្រៅតែពីវិទ្យាសាស្រ្ត។ សូម្បីតែអ្នកដែលយល់ពីលំហូរ IBL ក៏នៅតាមការលំបាកក្នុងការប្រើ IBL សម្រាប់បង្រៀនមុខវិជ្ជា ដូចជា គណិតវិទ្យា ភាសាខ្មែរ សិក្សាសង្គម ។ល។ នោះជាការយល់ឃើញទូទៅ។

            នៅក្នុងកាលៈទេសៈបែបនេះ គម្រោង KICC មានគោលបំណងប្រើ IBL មិនមែនសម្រាប់តែវិទ្យាសាស្រ្តប៉ុណ្ណោះនោះទេ ប៉ុន្តែសម្រាប់គ្រប់មុខវិជ្ជាទាំងអស់។ តាមរយៈស្ថានភាពបែបនេះ គ្រូឧទ្ទេសនៅ PTTC កំពង់ធំ បានកំពុងចាប់ផ្ដើមសិក្សាពីគំនិតនៃ “ស៊ុមគំនិតមេរៀន Lesson Concept Frame”។

            ហេតុអ្វីបានជាយើងមិនពិចារណាអំពី ផែនការមេរៀន? នៅក្នុងក្របខ័ណ្ឌមេរៀន (Lesson Framework) ការសិក្សារបស់កុមារនៅក្នុងមេរៀន ត្រូវតែពិចារណាតាមការយល់ឃើញរបស់កុមារ (ឧទាហរណ៍ គ្រូគិតថាប្រសិនបើគាត់ជាកុមារ) ដោយយកតាម “ច្រកចូល”, “ស្នូល” និង “ច្រកចេញ(គោលដៅ)” នៃមេរៀន។ បន្ទាប់មក គ្រូពិនិត្យមើលលទ្ធភាពនៃរបៀបដែលកុមារគិត និងការប្រែប្រួលនៅក្នុងកិច្ចការដែលពួកគេរៀននៅក្នុងមេរៀន។ តាមរយៈការត្រួតពិនិត្យ យើងអាចគិត និងរៀបចំ “ការលើកទឹកចិត្តដ៏មានប្រសិទ្ធភាព ដើម្បីបង្កើនការលើកទឹកចិត្តកុមារឲ្យរៀន”។

            ហេតុអ្វីយើងធ្វើបែបនោះ? ដោយសារគ្មាន “ពិសោធ” នៅក្នុងមុខវិជ្ជាផ្សេងទៀតក្រៅពីវិទ្យាសាស្រ្ត។ ដើម្បីណែនាំ “សកម្មភាពរិះរក” របស់កុមារទៅក្នុងថ្នាក់រៀនដោយគ្មាន “ពិសោធ” គ្រូត្រូវតែស្រមៃពី “សំណួរ” ពី “របស់ដែលអាចធ្វើឲ្យប្រសើរឡើង” និង “ការយល់ខុស (misconceptions)” នៅក្នុងការរស់នៅប្រចាំថ្ងៃកុមារនៅពេលរៀនមេរៀន។

                  តាមរយៈគោលបំណងនេះ គ្រូស្រមៃ និងរៀបចំការសិក្សារបស់កុមារជា “ច្រកចូល” “ស្នូល” និង “ច្រកចេញ” នៅក្នុងផែនការមេរៀន។ ក្នុងគោលបំណងនេះ លោកគ្រូ Okamoto, លោកគ្រូ Masa បានកំពុងព្យាយាមពិភាក្សាអំពីក្របខ័ណ្ឌ (framework) របស់ផែនការមេរៀនជាមួយអ្នកទាំងអស់គ្នា។

                  ដូចដែលខ្ញុំបានសរសេរនៅក្នុងប្លុកកាលពីមុន គ្រូត្រូវតែស្រមៃពីសកម្មភាពរបស់កុមារ និងរៀបចំវាទុកជាមុន។ ឬអាចនិយាយបានថា វាគឺជាការពិភាក្សាផែនការមេរៀន “ដើម្បីឲ្យកុមារធ្វើការរុករកនៅក្នុងបាតដៃព្រះពុទ្ធ”។

            គោលគំនិតនៃ “ច្រកចូលដើម្បីរៀន” “បញ្ហាស្នូល” “ច្រកចេញ (គោលដៅ)” និង “ការលើកទឹកចិត្ត” សម្រាប់កុមារ គឺមានប្រយោជន៍ មិនមែនសម្រាប់តែផែនការមេរៀនប៉ុណ្ណោះទេ តែថែមទាំងកិច្ចតែងការបង្រៀនសម្រាប់ថ្នាក់រៀនទៀតផង។ ទោះជាយ៉ាងណាក៏ដោយ មិនគ្រប់ថ្នាក់រៀនទាំងអស់សុទ្ធតែត្រូវការ IBL នោះទេ។ វាមានប្រយោជន៍នៅក្នុងការណែនាំ IBL សម្រាប់គ្រប់មុខវិជ្ជាទាំងអស់ដើម្បីគិតអំពីផែនការមេរៀន និងរកកន្លែងនៅក្នុងមេរៀនដែល “កុមារមានការរិះរកដោយខ្លួនឯង”

(ការធ្វើផែនការមេរៀននឹងបន្តទៅប្លុកបន្ទាប់)

Through Telegram, KICC project member exchange our idea/opinion/quesiton freely! I like it.

単元計画という考え方 Part2

 前回のブログで、単元(メーリエン)計画という考え方について書きました。PTTC教官から、すぐにいくつかの質問をもらっています。リアクションがあって、とても嬉しいです。どうもありがとう。

 授業(タナッリエン)の前に計画をたてるのは、もちろん良い授業(タナッリエン)を実施して、子どもたちの学びを豊かにするためです。これまでカンボジアでは、授業案は教科書の記述を基に、作成するのが一般的でした。

 さて、そこに「探究型授業」の考えが入ってきました。現在、皆さんが知っているIBLは、2008~2012年に実施されたJICAプロジェクトSTEPSAM2が原型です。その後、VVOBもSTEPSAM2のIBLを使った研修を開いています。その基本は以下のような図で表されています。見たことがあるでしょう?

  STEPSAM2は「理科」教育のプロジェクトでした。2008年当時、多くのPTTC/RTTCに実験器具や実験室が整備され始めていました。教育環境整備が進む中で、「理科の実験をどう授業で活用するか」を学んだのがSTEPSAM2でした。ですから、IBL-STEPSAM2の生徒の活動は、理科実験でした。教科書にはまだ実験が取り入れられていないケースが多かったのですけれど、それでも理科実験によって理科知識を獲得するというターゲットは明確でした。そして、理科の学習内容にふさわしい実験は、その学習内容次第でほぼ決まってくるのです。なぜなら、理科実験は特にカンボジア特有のものではなく、インターナショナルに共通するものだからです。

 さて、その後、IBLが広まっていったとき、「IBLは理科以外の科目には難しい」という声が多く上がりました。当然です。なぜなら、理科以外の教科には「実験」がないからです。IBLの流れを理解できても、IBLを算数、クメール語、社会科などの科目の授業(タナッリエン)で使うのは難しい。それが一般的な理解でした。

 そんな状況で、KICCプロジェクトはIBLを理科以外の教科でも使うことを目指したのです。そんな中から、「単元構想枠」という考えを今PTTCコンポントムの先生たちは勉強し始めています。

 なぜ単元(メーリエン)計画を考えるのか? 単元構想枠の中では、その単元での子どもたちの学びを「学習の入口」「中心課題」「出口(ゴール)」という流れでとらえ、子ども目線で(つまり教師が子どもになったつもりで)想定します。そして、その単元(メーリエン)で学ぶ課題に、子どもがどう考え変化できるのか、その可能性を検討するのです。その検討の中から効果的な「子どもの学ぶ意欲を高める動機づけ」を考え、準備するのです。

 なぜ、そんなことをするのか? なぜなら、理科以外の科目には「実験」がないからです。「実験」なしで、子どもたちの「探究活動」を授業(タナッリエン)に導入するためには、その単元(メーリエン)での子どもたちの生活の中にある「疑問」や「改善できること」、「思い違い」を、まず先生が思い描くことが求められるのです。
 そのために、単元計画で子どもたちの学びを「入口」「中心」「出口」として想像し、整理する。そのために岡本先生は単元計画の枠組みを皆さんと協議しています。

 以前、このブログで書いたように、先生は子どもの活動を想像し、事前に準備をしなければいけません。つまり「ブッダの手のひらで子どもたちを探求させる」、そのための単元計画の検討なのです。

 この「学びの入口」「中心課題」「出口(ゴール)」、そして子どもたちの「動機付け」という考え方は、単元(メーリエン)計画だけではなく、授業(タナッリエン)の授業案(កិច្ចតែងការបង្រៀន)を考える際にも有効です。けれども、すべての授業をIBLにする必要はありません。単元(メーリエン)計画を考えて、その単元(メーリエン)の中のどこで「子どもたち自らの探求」を導入することができるかが見つけることは、全教科のIBLで役に立つはずです。

(単元メーリエン計画については、次回も続く)

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です