នៅក្នុងប្លុកនេះ ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានធ្វើការបង្ហាញអំពីការបណ្ដុះបណ្ដាលនៅក្រុងកូបិរបស់គម្រោង KICC កាលពីខែតុលាកន្លងទៅនេះ ចំនួនពីរបីដងមកហើយ។ សិក្ខាកាមចំនួន១០នាក់ដែលបានចូលរួមវគ្គបណ្ដុះបណ្ដាលបានធ្វើសេចក្ដីរាយការណ៍ក្នុងអង្គប្រជុំនៅសាលាគរុកោសល្យខេត្តកំពង់ធំ។ ពួកខ្ញុំ រួមមាន លោកគ្រូ Okamoto, លោកគ្រូ Masa, កញ្ញា Kibayashi, លោកស្រី Oki, និងខ្ញុំ បានមើលវីដេអូដែលបានថតនៅក្នុងពេលប្រជុំ។ (សូមទោសដែលលោកគ្រូ Nishi គាត់រវល់ពេកមិនអាចចូលរួមជាមួយពួកយើងបាន នៅពេលនោះ)។ វីដេអូមានរយៈពេលចំនួន ២ម៉ោង តែពួកខ្ញុំត្រូវមើលអស់រយៈពេលចំនួន ៤ម៉ោង ដោយមានការបកប្រែដោយលោកភីន។ ខ្ញុំពិតជាអស់កម្លាំងណាស់។
អរគុណច្រើនណាស់ចំពោះលោកភីន សម្រាប់ការខិតខំប្រឹងប្រែងជួយការងារ។
ហើយក៏សូមអរគុណដល់សាលាគរុកោសល្យខេត្តកំពង់ធំ សម្រាប់ការៀបចំឲ្យមានកិច្ចប្រជុំនេះ។ ខ្ញុំពិតជាមានក្ដីរីករាយណាស់ដែលបានដឹងថាលោកគ្រូអ្នកគ្រូទទួលបាននូវគំនិតថ្មីជាច្រើនពីវគ្គបណ្ដុះបណ្ដាលនៅកូបិ។
ចំពោះធាតុចូលពីខាងភាគីជប៉ុនរបស់គម្រោង KICC គឺមិនមែនមានតែកម្មវិធីបណ្ដុះបណ្ដាលនៅកូបិតែប៉ុណ្ណឹងទេ ប៉ុន្តែនៅមានសិក្ខាសាលាពីអ្នកជំនាញការនៅខេត្តកំពង់ធំផងដែរ ហើយទោះបីជាធ្វើតាមអនឡាញ (Zoom) ក៏ដោយ។ ប្រហែលជាយើងរៀបចំសិក្ខាសាលាតាម Zoom ច្រើនជាងការរៀបចំដោយជួបមុខគ្នាផ្ទាល់ជាមួយអ្នកជំនាញការ។
ដូចអ្នកទាំងអស់បានជ្រាបស្រាប់ហើយថា យើងមានការពិបាកច្រើនចំពោះសិក្ខាសាលាដែលរៀបចំតាម Zoom។ វាអាស្រ័យលើប្រព័ន្ធអ៊ីនធើរណែត ហើយពេលខ្លះក៏មានការរអាក់រអួលដាច់អ៊ីនធើរណែតជាដើម។ តាមបទពិសោធខ្ញុំផ្ទាល់ វាពិបាកនឹងផ្ដោតអារម្មណ៍ខ្លាំងណាស់។ ខ្ញុំតែងតែបាត់បង់ការផ្ដោតអារម្មណ៍ ពេលចូលរួមប្រជុំតាមអនឡាញ។ ខ្ញុំគិតថាអ្នកគ្រប់គ្នាប្រហែលជាមានបញ្ហាក្នុងការប្រមូលអារម្មណ៍ដែរហើយ។
ដូចនេះ មានពេលខ្លះនៅក្នុងសិក្ខាសាលា ពេល“ការពិភាក្សា” មិនអាចប្រព្រឹត្តទៅដោយរលូន ខ្ញុំគិតថា សម្រាប់សិក្ខាកាមតាម Zoom ក្នុងកំលុងពេលដែលមានការពិភាក្សាមានការរអាក់រអួល វាពិតជាមានការពិបាកខ្លាំងណាស់ (ហើយធុញថប់ក្នុងចិត្ត)។ ទោះយ៉ាងណាក៏ដោយ យើងមិនអាចជៀសផុតពីសា្ថនការណ៍ដ៏ពិបាកនេះឡើយ។ និយាយរួម ទាំងអ្នកជំនាញការ និងលោកគ្រូអ្នកគ្រូចង់បន្ដការព្យាយាមរបស់យើងដើម្បីធ្វើឲ្យកិច្ចប្រជុំតាម Zoom បានលទ្ធផលល្អ។ សូមបន្តកិច្ចខិតខំប្រឹងប្រែងបន្តទៀត។
និយាយអញ្ចឹង តើដូចម្ដេចដែលហៅថាការបណ្ដុះបណ្ដាលដ៏ល្អ? នៅពេលបច្ចុប្បន្ននេះ មានករណីជាច្រើនដែលសិក្ខាកាមចូលរួមវគ្គបណ្ដុះបណ្ដាលធ្វើការរង្វាយតម្លៃវគ្គបណ្ដុះបណ្ដាលនៅចុងសិក្ខាសាលា។ ក្រោយចប់សិក្ខាសាលាភ្លាម សិក្ខាកាមតែងតែត្រូវបានសួរថា “តើវគ្គបណ្ដុះបណ្ដាលនេះល្អដែរឬទេ?” ខ្ញុំត្រូវតែសារភាពតាមត្រង់ថា ខ្ញុំមិនប្រាកដថាត្រូវតែឆ្លើយសំណួរនោះឬអត់ទេ។ តើលោកគ្រូអ្នកគ្រូអាចស្មានបានទេថាហេតុអ្វីបានជាខ្ញុំមិនអាចឆ្លើយសំណួរសម្រាប់រង្វាយតម្លៃនេះបាន?
នេះគឺជាបទពិសោធផ្ទាល់របស់ខ្ញុំ ដូចតទៅនេះ។
នៅពេលមួយ ខ្ញុំបានចូលរួមវគ្គបណ្ដុះបណ្ដាលសិក្ខាសាលា។ ជាការពិត ខ្ញុំបានចូលរួមដោយយកចិត្តទុកដាក់។ ប៉ុន្ដែនិយាយតាមត្រង់ទៅ ខ្ញុំមិនបានយល់ពីខ្លឹមសារវគ្គនោះទេ។ ពេលធ្វើដំណើរពីវគ្គបណ្ដុះបណ្ដាលត្រលប់មកផ្ទះវិញ ខ្ញុំព្យាយាមគិតអំពីខ្លឹមសារវគ្គបណ្ដុះបណ្ដាល។ ហើយទោះបីជាខ្ញុំបានមកដល់ផ្ទះហើយក៏ដោយ ក៏នៅតែឧស្សាហ៍គិតអំពីវាដដែល។
នៅពេលនោះ ខ្ញុំស្រាប់តែដឹងថា វគ្គបណ្ដុះបណ្ដាលដែលពិបាកគឺជាវគ្គបណ្ដុះបណ្ដាលដ៏ល្អសម្រាប់ខ្ញុំ។ ដោយសារតែខ្ញុំ “ចាប់វាមិនបាន” វាធ្វើឲ្យខ្ញុំគិតអំពីវាច្រើនបន្ទាប់ពីចប់វគ្គបណ្ដុះបណ្ដាល។ តាមពិត ខ្ញុំមិនបាន “យល់” ទេ។ ប៉ុន្តែច្រើនឆ្នាំកន្លងផុតមក តាមរយៈការអានសៀវភៅ និងចូលរួមវគ្គបណ្ដុះបណ្ដាលផ្សេងៗជាច្រើន ខ្ញុំចាប់ផ្ដើមយល់ពីវាបន្តិចម្ដងៗ។
ខ្ញុំនឹកឆ្ងល់ថា តើនឹងមានអ្វីកើតឡើង បើវគ្គបណ្ដុះបណ្ដាលងាយស្រួល ហើយខ្ញុំគិតថាខ្ញុំយល់វាហើយ។ ខ្ញុំជឿថាខ្ញុំនឹងភ្លេចអំពីវគ្គបណ្ដុះបណ្ដាលនោះនាពេលបន្ទាប់មក។ ខ្ញុំប្រហែលជាមិនត្រូវការយល់អ្វីបន្ថែមទៀតទេ និងរៀនអ្វីបន្ថែមដោយខ្លួនឯងទៀតឡើយ។
ប្រធានបទរបស់វគ្គបណ្ដុះបណ្ដាលដែលពិបាកនោះគឺ “ការរៀនតាមបែបចូលរួម”។ នៅពេលនោះ ខ្ញុំមានអាយុប្រហែលជា ៣០ឆ្នាំ មានន័យថាប្រហែលកាលពី ៣០ឆ្នាំមុន។ ដោយសារតែ “វគ្គបណ្ដុះបណ្ដាលពិបាក” ធ្វើឲ្យខ្ញុំចំណាយពេលរៀនអំពី “ការរៀនតាមបែបចូលរួម”។ អាចនិយាយបានថា សម្រាប់ខ្ញុំ វគ្គបណ្ដុះបណ្ដាលពិបាកនោះ គឺជាវគ្គបណ្ដុះបណ្ដាលដ៏ល្អ។ ប្រសិនបើខ្ញុំធ្វើការរង្វាយតម្លៃភ្លាមៗនៅពេលនោះ ខ្ញុំអាចនឹងមិនដាក់ពិន្ទុវគ្គបណ្ដុះបណ្ដាលនោះជាវគ្គល្អឡើយ។
ពេលខ្ញុំឃើញសិក្ខាកាមកំពុងគិតរាងពិបាកៗនៅក្នុងសិក្ខាសាលាតាម Zoom ខ្ញុំតែងតែគិតថា “ទោះបីជាពេលនេះវាលំបាក តែខ្ញុំសង្ឃឹមថាសិក្ខាសាលារបស់គម្រោង KICC នឹងមានប្រយោជន៍សម្រាប់លោកគ្រូអ្នកគ្រូនៅថ្ងៃណាមួយជាមិនខាន”។ ហើយខ្ញុំក៏សង្ឃឹម និងជឿជាក់ថា ថ្ងៃណាមួយនោះ នឹងមកដល់ក្នុងពេលឆាប់ៗនេះជាមិនខាន មិនមែនបន្ទាប់ពី៣០ឆ្នាំក្រោយនោះទេ។

研修が難しくても成果が実る/研修の奥深さ
このブログでは、昨年10月に神戸で行われたKICCプロジェクトの研修の様子を何度か紹介してきました。その後、研修に参加した10名は、PTTCカンポントムで報告会を開きました。岡本先生、マサ先生、木林さん、大木さん、私の5人でそのビデオを見たのです(西先生はお忙しくて参加できず残念でした)。ビデオは2時間あったので、Phinさんの通訳付きで4時間かかりました。ああ、さすがに疲れた。
Phinさん、本当にお疲れ様でした。
そして、報告会を企画してくださったPTTCコンポントムの皆さん、ありがとうございました。神戸での研修から多くの学びがあったようで、うれしいです。
KICCプロジェクトの日本側からのインプットとしては、神戸でのプログラムだけでなく、コンポントムでの専門家ワークショップやインターネット(Zoom)を通じてのインプットもあります。もしかしたら、専門家と直接顔を合わせるよりも、Zoomワークショップの方が時間を割いているかもしれません。
ご存知のように、Zoomワークショップでは様々な困難があります。インターネット環境によっては、うまく接続できないこともあります。また、私自身の経験でも、集中力を持続させるのはとても難しいことです。Zoomミーティングに参加すると、私は集中力が途切れることがよくあります。おそらく皆さんも集中力が続かないのではないでしょうか。
だから、ワークショップ中、「議論」がうまくいかないこともあるし、Zoomの参加者にとっては、議論がうまくいかない時間というのは、苦しい(耐える)ことになっていると想像します。しかし、その辛い状況を避けることは簡単ではありません。ぜひ、我々専門家も皆さんも、Zoomでのワークショップが有意義な時間になるよう、努力を続けていきたいと思います。 どうぞよろしくお願いします。
ところで、良いトレーニングとは何でしょうか? 最近、研修参加者が研修終了時に、参加した研修を評価するケースが多いようです。研修が終わった直後に、”いい研修でしたか?”と聞かれます。 正直なところ、私はその質問に答える自信がありません。なぜ私がその質問に答えられないのか、わかりますか?
以下は私の個人的な経験です。
ある研修会に参加したときのこと。もちろん、研修には真剣に参加しました。けれども、正直なところ、研修の内容はよく理解できなかったのです。研修の帰り道、研修のことをずっと考えていました。家に帰ってからも、その研修のことをよく思い出したのです。
そして、あの難しい研修は、自分にとってとても良い研修だったのだと気づいたのです。「わからなかった」からこそ、研修後もずっと考え続けたのです。もちろん、すぐに「わかった」わけではありません。しかし、その後何年もかけて、本を読んだり、他の研修に参加したりするうちに、だんだんにわかってきたのでした。
もし研修が簡単で、すぐにわかった気になっていたらどうなっていたでしょう。きっと研修のことはすぐに忘れてしまったんじゃないだろうか。もっと理解したいとは思わなかっただろうし、自分で勉強することもなかっただろう。
難しい研修のテーマは「参加型学習」でした。 当時、私は30歳くらいだったから、もう30年近く前のことにです。その “難関研修 “があったからこそ、私は時間をかけて “参加型学習 “を学んだのでした。つまり、私にとっては、あの難しい研修はとても良い研修でした。でも、研修直後に評価していたら、あの研修を高く評価することはできなかったでしょう。
Zoomセミナーで参加者が少し難しく考えているのを見ると、「今は難しくても、いつかKICCプロジェクトのワークショップが役に立ってほしい」といつも思う。でも、そのいつか、は30年後ではなく、すぐにやってくると信じている。














コメントを残す