
កាលពីចុងខែវិច្ឆិកា មុនថ្ងៃសាលារដ្ឋវ៉ាកងប្រចាំឆ្នាំ ខ្ញុំ(ម៉ូរ៉ាយ៉ាម៉ា)បានធ្វើដំណើរទៅទីរួមខេត្តកំពង់ធំដើម្បីសង្កេតថ្នាក់រៀនបឋមសិក្សានៅក្នុងក្រុង។
អ្នកគ្រូដែលបានបង្រៀនបង្ហាញ មានឈ្មោះ អ៊ិត គឹមយឺនគាត់មានបទពិសោធបង្រៀនជាច្រើនឆ្នាំ។
នៅឆ្នាំ ១៩៨០ ពេលសាលារៀនចាប់ផ្ដើមបើកដំណើរការឡើងវិញបន្ទាប់ពីសម័យប៉ុលពត អ្នកគ្រូបានចាប់ផ្ដើមចូលរៀនថ្នាក់ទី២ ឬទី៣។ នៅពេលនោះ សាលាបឋមសិក្សាមានត្រឹមកម្រិតថ្នាក់ទី៤នៅឡើយ។ បន្ទាប់ពីបានបន្ដ និងបញ្ចប់ការសិក្សានៅថ្នាក់អនុវិទ្យាល័យ គាត់ក៏បានចូលសិក្សានៅសាលាគរុកោសល្យកំពង់ធំរយៈពេលមួយឆ្នាំ ដើម្បីក្លាយជាគ្រូបង្រៀន។ បន្ទាប់មកគាត់ចាប់ផ្ដើមបង្រៀនថ្នាក់កម្រិតខ្ពស់ (ទី៥) នៅក្នុងសាលាបឋមសិក្សាដែលគាត់កំពុងប្រកបការងាររាល់ថ្ងៃ។ ក្រោយមក សាលាបឋមសិក្សាបានបន្ថែមចំនួនឆ្នាំដល់ថ្នាក់ទី៦ អ្នកគ្រូត្រូវបានចាត់ឲ្យបង្រៀនថ្នាក់កម្រិតខ្ពស់ (ទី៦)។ គាត់បានបង្រៀនថ្នាក់ទី៦ចាប់តាំងពីពេលនោះមក។
គាត់បានទទួលការបណ្ដុះបណ្ដាលជាច្រើន ក្នុងកំឡុងពេលគាត់បំពេញការងារជាគ្រូបង្រៀន។ គាត់បានបន្ដការសិក្សាទៅថ្នាក់លើបន្ថែមនៅថ្ងៃចុងសប្ដាហ៍ ដើម្បីទទួលបានសញ្ញាប័ត្រកម្រិតមធ្យមសិក្សា។ ហើយអ្នកគ្រូក៏បានរៀនវគ្គបណ្ដុះបណ្ដាលរយៈពេលខ្លីនៅសាលាគរុកោសល្យភូមិភាគកំពង់ចាមផងដែរ បន្ទាប់មកនៅក្នុងឆ្នាំ២០១១ គាត់បានបញ្ចប់ការសិក្សា និងទទួលសញ្ញាប័ត្រគ្រូបង្រៀនកម្រិតអនុវិទ្យាល័យ។
នៅឆ្នាំ ២០០៣ អ្នកគ្រូបានចូលរួមសកម្មភាពកម្មវិធីកុមារមេត្រីដែលឧបត្ថម្ភដោយ UNICEF ហើយនៅពេលនោះអ្នកគ្រូបានទទួលការបណ្ដុះបណ្ដាលរបៀបបង្រៀនគោលវិធីសិស្សមជ្ឈមណ្ឌល។
“ពេលខ្ញុំរៀនដំបូង និងពេលដែលខ្ញុំចាប់ផ្ដើមបង្រៀនដំបូង ថ្នាក់រៀនចាប់ផ្ដើមដោយគ្រូសរសេរអត្ថបទដែលមាននៅក្នុងសៀវភៅពុម្ព ដាក់នៅលើក្ដារខៀន ហើយសិស្សកត់ចម្លងចូលក្នុងសៀវភៅសរសេរ។”
គាត់បានពន្យល់ប្រាប់មកខ្ញុំ ក្រោយពីគាត់បានរៀបចំថ្នាក់រៀនហើយរួចរាល់។
អ្វីដែលខ្ញុំបានសង្កេតគឺជាថ្នាក់រៀនដ៏ល្អមួយដែលប្រើវិធីសាស្រ្តកុមារមេត្រី ដោយសួរសំណួរទៅកាន់សិស្ស និងឲ្យសិស្សសហការគ្នាធ្វើការងារជាក្រុម។ ពេលខ្ញុំសង្កេតថ្នាក់រៀនរបស់អ្នកគ្រូយឺន ដែលមានបទពិសោធ និងខិតខំបង្រៀនយ៉ាងសកម្មអស់រយៈពេល ៣៧ឆ្នាំកន្លងមក បានធ្វើឲ្យខ្ញុំគិតអំពីប្រវត្តិសាស្រ្តដ៏លំបាករបស់ការអប់រំនៅក្នុងសាលាប្រទេសកម្ពុជា។ គាត់បានកំពុងធ្វើការ “ផ្លាស់ប្ដូរ” អស់រយៈពេល ៣៧ឆ្នាំ ចាប់តាំងពីគាត់ចាប់ផ្ដើមបង្រៀននៅក្នុងឆ្នាំ ១៩៨៦ រហូតមកដល់ឆ្នាំ ២០២៣។
“ការអភិវឌ្ឍន៍វិជ្ជាជីវៈ” របស់គ្រូបង្រៀន គឺជាសសរស្ដម្ភដ៏សំខាន់មួយនៅក្នុងផែនការសកម្មភាពគោលនយោបាយរបស់គ្រូបង្រៀន (មហាសន្និបាទប្រចាំឆ្នាំសម្រាប់ការរៀបចំផែនការសកម្មភាពគោលនយោបាយ ដែលទើបតែប្រារព្ធឡើងនៅរាជធានីភ្នំេពញកាលពីថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៣នេះ ក្រោមការដឹកនាំដោយក្រសួងអប់រំ យុវជន និងកីឡា)។ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ លោកគ្រូអ្នកគ្រូត្រូវបានគេរំពឹងឲ្យបន្ដការរៀនសូត្រ។ នៅពេលកំពុងបង្រៀននៅក្នុងសាលា ពួកគាត់ត្រូវតែចូលរៀននៅសាកលវិទ្យាល័យនៅពេលយប់ និងនៅថ្ងៃចុងសប្ដាហ៍ ចូលរួមកម្មវិធីបណ្ដុះបណ្ដាលនានាឲ្យបានច្រើន និងរៀនពីគ្រូដទៃផ្សេងទៀតនៅក្នុងកន្លែងធ្វើការរបស់ខ្លួន។
ខ្ញុំគិតថា ការងារជាគ្រូបង្រៀនគឺជាការងារដែលលំបាកណាស់។
ផ្នែកដែលលំបាកគឺថា ចំណេះដឹងដែលអ្នកបានរៀនកាលពីមុនអាចនឹង[ហួសសម័យ]ក្នុងពេលមួយរំពេច។ នៅក្នុងថ្នាក់វិទ្យាសាស្រ្តនៅ NIE និង P-TEC/B-TEC ដែលបានដាក់បង្ហាញនៅក្នុង Facebook រាល់ថ្ងៃនេះ គឺថាមិនមែនមានតែគ្រូទេ គឺសិស្សសឹងតែគ្រប់គ្នា បានប្រើកុំព្យូទ័រ និងថេបប្លេត (tablet) ដើម្បីបង្កើតតារាង និងក្រាបទិន្នន័យ ហើយយកមកចាក់នៅលើម៉ាស៊ីន Projector ដើម្បីធ្វើបទបង្ហាញនៅក្នុងថ្នាក់រៀន។
កាលជំនាន់ STEPSAM2 ប្រហែលជាជាង១០ឆ្នាំមុន គឺមានតែគ្រូទេដែលប្រើកុំព្យូទ័រ និង Projector នៅក្នុងកម្មវិធីបណ្ដុះបណ្ដាល។ តារាង និងក្រាបគឺគរុនិស្សិតគូរដោយដៃ (ឥឡូវ ប្រហែលជាមាន Projector នៅតាមសាលាជនបទជាច្រើន)។
គ្រូក្មេងៗដែលមានចំណេះដឹងថ្មីៗ និងជំនាញ ត្រូវបានចាត់តាំងឲ្យទៅបង្រៀននៅតាមសាលាទូទាំងប្រទេសចាប់តាំងពីទីក្រុង ដល់ជនបទ។ ចំណេះដឹង និងជំនាញដែលបានទទួលបានពីគ្រូព្រឹទ្ធាចារ្យចាស់ៗបានក្លាយជាចំណេះដឹងហួសសម័យ។ ដូចនេះ ចំណេះដឹងថ្មីៗ និងជំនាញត្រូវតែបន្តធ្វើបច្ចុប្បន្នភាពគ្រប់ពេលវេលា (ហ៊ឹម!)
ទោះជាយ៉ាងណាក៏ដោយ ជំនាញ និងចំណេះដឹងដែលទទួលបានពីគ្រូចាស់ៗមិនមែនអត់ប្រយោជន៍នោះទេ។ វាមិនចាំបាច់ត្រូវគ្រវែងចោលនូវអតីតកាលនោះទេ។ យើងអាចកសាងវិធីសាស្រ្តបង្រៀនថ្មីពីលើអតីតកាល ហើយនោះជាអ្វីដែលគ្រូៗត្រូវការរៀនវា។
ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា)បានរៀនជាច្រើនពីការចូលរួមសកម្មភាពនៅក្នុងគម្រោង KICC តាំងពីឆ្នាំមុនមក។ មិនមែនមានតែខ្ញុំនោះទេ ប៉ុន្តែក៏មានលោកគ្រូម៉ាសា លោកគ្រូអូកាម៉ូតុ លោកគ្រូនីស៊ី និយាយរួមគ្រប់អ្នកជំនាញការជនជាតិជប៉ុន បន្តការរៀនចំណេះដឹងថ្មីៗ និងជំនាញតាមរយៈការចូលរួមសកម្មភាពក្នុងគម្រោង KICC។ ជាឧទាហរណ៍ លោកគ្រូម៉ាសា មានបទពិសោធបង្រៀនច្រើនឆ្នាំនៅសាលាបឋមសិក្សាក្នុងប្រទេសជប៉ុន។ ប៉ុន្តែលោកគ្រូបានមានប្រសាសន៍ថា “ខ្ញុំមិនដែលលឺពាក្យ IBL ទេ ខ្ញុំទើបតែលឺពេលមកដល់ស្រុកខ្មែរនេះទេ”។ ដូចនេះហើយ គាត់ខិតខំព្យាយាមរៀនបន្ថែមទៀតអំពី IBL និងខិតខំកែលម្អវិធីសាស្រ្តបង្រៀនរបស់គាត់ជានិច្ច។
ហើយខ្ញុំក៏ដូចគ្នា។ កាលពី១០ឆ្នាំមុន ខ្ញុំបានចូលរួមគម្រោង STEPSAM2 ក្នុងនាមជាអ្នកជំនាញការចៃកា។ នៅពេលនោះ ខ្ញុំព្យាយាមគិតគូរយ៉ាងខ្លាំងជាមួយគ្រូឧទ្ទេសខ្មែរ។ ហើយឥឡូវ ក៏ខ្ញុំនៅបន្តគិត និងសិក្សាអំពី IBL កំពង់ធំទៀត។
ខ្ញុំទទួលស្គាល់ថាគ្រូៗនៅក្នុងប្រទេសកម្ពុជាបានកំពុងលូតលាស់នៅក្នុងបរិដ្ឋានមួយដែលមិនសូវសំបូរធូរធារ មានប្រាក់ខែមិនសូវគ្រប់គ្រាន់ ហើយខ្ញុំក៏បាននឹកគិតដល់ចំនុចនេះ នៅពេលដែលខ្ញុំបានសង្កេតថ្នាក់រៀនអ្នកគ្រូយឺន។ អ្នកគ្រូពិតជាបានខិតខំព្យាយាមខ្លាំងមែនទេ គឺជារឿងដ៏អស្ចារ្យណាស់។
“ វាគឺជាពេលវេលាមួយ ដែលបានធ្វើឲ្យខ្ញុំតាំងចិត្តត្រៀមខ្លួនធ្វើការជាមួយអ្នកទាំងអស់គ្នា។ សូមអរគុណជាខ្លាំង ដល់អ្នកគ្រូ យឺន។ ហើយយើងក៏ត្រូវចាំទុកក្នុងចិត្តថា ការបង្រៀនដ៏ល្អរបស់គាត់មិនមែនបញ្ចប់នៅត្រឹមនេះទេ។ យើងមិនត្រូវបញ្ឈប់ការសិក្សាឡើយក្នុងនាមជាគ្រូបង្រៀន។ (មានអារម្មណ៍ស្រស់ថ្លា និងបារម្ភ, ដកដង្ហើមធំ។)

教師とは・・・学び続ける仕事

公立学校の学期末を間近に控えた11月下旬、私(村山)はコンポントムの小学校の授業参観に出かけました。
授業を担当したのは、ベテランのジュン先生です。
1980年、ポル・ポト時代後に学校教育が再開されたとき、彼女はG2かG3から勉強を始めました。当時、小学校はG4まででした。中学校に進学して卒業した後、教師になるためにPTTC-Kampong Thomに進み、そこで1年間勉強しました(注 現在では2年制、近い将来4年制にする計画も進んでいます)。そして、現在勤務している小学校の最高学年(G5)で教え始めたのです。その後、小学校がG6まで拡大されると、彼女は新しい最高学年(G6)で教えました。
それ以来、彼女はずっとG6を教え続けています。
教壇に立ちながら、彼女は多くのトレーニングを受けました。週末には上の学校に通い、高校の資格を取得しました。また、RTTC-Kampong Chamの短期トレーニングコースも受講し、2011年にようやく中学校で教える教師の資格を取得した(注 彼女はそのまま小学校で教えました。けれど資格をとることで給与は上がったのです)。
もちろん、2003年にはユニセフが実施したChild Friendly教授法プログラムに参加し、生徒中心の教授法を身につけました(注 Child Friendly Schoolというのは、UNICEFが世界各国で展開した生徒中心の学習法を取り入れたプログラムで、彼女はその研修プログラムを受講したのです。このプログラムは2000年に入ってカンボジアでも多くの先生たちが受講しました。私が見学したあるプログラムでは「生徒中心になって先生は楽ちんになった」なんて声も聞かれたりしたものです)
“私が学んだときも、教え始めたときも、最初は先生が教科書を黒板に書き、生徒がそれをノートに写すという授業でした”
よく計画された授業の観察を終えた私に、彼女はそう話してくれました。
私が見学した授業は、ジュン先生が生徒に質問を投げかけ、グループワークを取り入れた、Child Friendlyの方法論に基づいた素敵な授業でした。教師になってから37年の苦労が詰まったその授業を見ながら、私はカンボジアの学校教育の歴史の苦労に思いを馳せたのです。1986年に教師になってから2023年までの37年間、彼女は “変わり続けてきた”のです。
教師の「専門能力開発(Professional Development)」は、カンボジアの教師政策アクションプラン(Teacher Policy Action Plan)の大きな柱の一つです(今年12月8日、プノンペンで教育省のもと、政策アクションプランの年次大会が開催されたばかり)(注 Teacher Policy Action Planとはカンボジア教育省が毎年更新している教員開発政策です)。 この政策を達成するために、教師は学び続けることが求められています。学校で教鞭をとるかたわら、夜間や週末には大学に通い、様々な研修プログラムに参加し、自分の職場で他の教師から学ばなければなりません。
先生というのは本当に大変な仕事だと思います。
大変なのは、今まで学んできた知識がすぐに[時代遅れ]になってしまうことです。最近FacebookにアップされているNIE(高校教員養成校)やP-TEC/B-TEC(プノンペンおよびバッタンバン教員養成大学、4年制の教員養成大学、JICAの支援も受けて全国にある2年制教員養成校のうち4校を統合して設立された2大学でカンボジアで最初の4年制教員養成大学です)の理科の授業では、授業中に教官だけでなくほぼ学生全員がPCやタブレットを使ってデータを表やグラフにして、それをプロジェクターに映して発表している様子が見られます。
10年ちょっと前のSTEPSAM2では、教官だけがPCとプロジェクターを使って研修プログラムを行っていました。表やグラフは研修生が手書きで書いていたものです(今でも、地方の学校では自由に使えるプロジェクターはほとんどないはずです)。
新しい知識と技術を持った若い教師が、都市部から農村部まで全国各地の学校に配属される。年配の教師の知識や技能は時代遅れになりつつある。だから、新しい知識やスキルは常に更新されなければならない(はぁ、ため息が出ますね…)。
しかし、年上の教師が持っている技術や知識が役に立たないわけではありません。過去を捨てる必要はない。過去の上に新しい指導法を構築することができるはずです。
私(村山)は昨年からこのKICCのプロジェクトに参加し、多くのことを学んできました。私だけでなく、マサ先生、岡本先生、西先生、つまり日本の専門家たちは皆、KICCプロジェクトに参加することで新しい知識や技術を学び続けています。例えば、日本の小学校での経験が長いマサ先生は「カンボジアに来るまでIBL(探求型授業)のことを知らなかった」と言っています。だから、マサ先生は今もIBLについて必死に学び、教え方を常に新しくしているのです。
10年前、私はJICA専門家としてSTEPSAM2に参加しました。その時はカンボジアのトレーナーたちとIBL-STEPSA2について懸命に考えました。そして今はIBL-Kampong Thomについて考え、勉強しています。
カンボジアの教師たちは、決して豊かとは言えない環境の中で、けして十分ではない給料をもらいながら成長してきた。そのことをジュン先生の授業を見ながら改めて痛感したのです。素晴らしい努力です、本当に。
“皆さんと一緒に仕事をしよう “と決意を新たにした時間でした。ジュン先生、本当にありがとうございました。そして、彼女の良い授業はけして私たちのゴールではないことを肝に銘じなければなりません。私たちは教師としての勉強をやめてはいけないのです(爽やかな気分と不安で大きなため息がでます)。














コメントを残す