វគ្គបណ្ដុះបណ្ដាល រៀបចំដោយគម្រោង KICC បានបញ្ចប់កាលពីថ្ងៃទី២៨ ខែតុលានេះ។ លោកគ្រូអ្នកគ្រូចំនួន ១០រូប ដែលបានអញ្ជើញមកពីកំពង់ធំ បានត្រឡប់ទៅផ្ទះកំពង់ធំវិញនៅយប់ថ្ងៃទី២៩ ប្រកបដោយសុវត្ថិភាព។
ខ្ញុំសូមថ្លែងអំណរគុណដោយស្មោះអស់ពីបេះដូងចំពោះអ្នកពាក់ព័ន្ធនានាដែលបានជួយការបណ្ដុះបណ្ដាលនេះប្រកបដោយភាពជោគជ័យ។
វគ្គបណ្ដុះបណ្ដាលលើកនេះ បានរៀបចំការចុះសង្កេតថ្នាក់រៀននៅសាលាបឋមសិក្សាចំនួនបី ក្នុងទីក្រុងកូបិ។ ការសង្កេតថ្នាក់រៀន គឺត្រូវបានរៀបចំសម្រាប់ថ្នាក់រៀនភាសាអង់គ្លេស ភាសាជាតិជប៉ុន កីឡា និងបំនិនជីវិត (មុខវិជ្ជាសម្រាប់សិស្សបឋមសិក្សាថ្នាក់ទី១ និងថ្នាក់ទី២)។ ថ្នាក់រៀនទាំងនេះ មានដាក់បញ្ចូលគោលវិធីសិស្សមជ្ឈមណ្ឌល និងការសិក្សាតាមបែបរិះរក។
ខ្ញុំ (ម៉ូរ៉ាយ៉ាម៉ា) បានធ្វើការសង្កេតវគ្គបណ្ដុះបណ្ដាលនេះ តាមរយៈ Zoom ពីទីក្រុងភ្នំពេញ។ តែនៅក្នុងសាលារៀន យើងមិនអាចភ្ជាប់ Zoom បានទេ ដូចនេះខ្ញុំមិនបានសង្កេតថ្នាក់រៀនបានដោយផ្ទាល់ឡើយ។ ក៏ប៉ុន្តែ ពេលខ្ញុំបានមើលឃើញរូបថតថ្នាក់រៀន ធ្វើឲ្យខ្ញុំយល់ឃើញថា ថ្នាក់រៀននៅពេលនេះគឺខុសគ្នាខ្លាំងបើធៀបទៅនឹងថ្នាក់រៀនកាលដែលខ្ញុំនៅជាសិស្ស ឬថ្នាក់រៀនកាលដែលខ្ញុំបានធ្វើជាគ្រូបង្រៀននៅជប៉ុន។
នៅក្នុងសតវត្សទី២១ យើងអាចមើលឃើញដោយងាយថា សូម្បីតែនៅជប៉ុនក៏មានការសិក្សាថ្មីៗ ហើយដាក់បញ្ចូលទៅក្នុងថ្នាក់រៀនផងដែរ។
គេតែងនិយាយថា “ការងារជាគ្រូបង្រៀនគឺត្រូវតែបន្តរៀនរហូត”។ តើមានវិធីសាស្រ្តអ្វីខ្លះ ដែលអាចធ្វើឲ្យសិស្សរៀនប្រកបដោយប្រសិទ្ធភាព? តើគ្រូត្រូវរៀបចំយ៉ាងម៉េចខ្លះ? ការបន្តរៀនជារៀងរហូត មានន័យថាគ្រូខ្លួនឯងនឹងមានការផ្លាស់ប្ដូរដូចគ្នាផងដែរ។
ពេលដែលខ្ញុំបានរៀនអំពីសកម្មភាពរបស់សាលាបឋមសិក្សានៅក្រុងកូបិ វាបានធ្វើឲ្យខ្ញុំយល់ថា ខ្ញុំខ្លួនឯងក៏ត្រូវតែរៀននូវអ្វីដែលថ្មីៗបន្ថែមទៀតផងដែរ។ នៅពេលខ្ញុំមានអាយុជាង៣០ឆ្នាំ ខ្ញុំបានចាកចេញពីប្រទេសជប៉ុន ហើយចូលរួមសកម្មភាពគាំទ្រលើវិស័យអប់រំនៅបរទេស។ ដូចនេះប្រសិនបើមិនបានប្រយ័ត្ននោះទេ យើងនឹងមានការយឺតយ៉ាវ ក្នុងការចាប់បានពីលំហូរនៃការអប់រំថ្មីៗ។
ដូចនេះ សម្រាប់ខ្ញុំក៏ដូចជាលោកគ្រូអ្នកគ្រូដែលបានចូលរួមការងារគម្រោង KICC ដែរ គឺខ្ញុំមានជំនឿយ៉ាងខ្លាំងថា យើងត្រូវតែរៀនសិក្សាស្រាវជ្រាវបន្ថែមទៀតនៅក្នុងសតវត្ស២១នេះ។
ជាក់ស្ដែង នៅក្នុងការសង្កេតថ្នាក់រៀនលើកនេះ មានសកម្មភាពមួយ ដែលសិស្សបឋមសិក្សាថ្នាក់ទី១ បានធ្វើការជជែកពិភាក្សាគ្នា។ នេះបង្ហាញឲ្យឃើញថា ចំពោះគំនិតដែលថា “សិស្សបឋមថ្នាក់ទី១ នៅក្មេងនៅឡើយ ដូចនេះការរៀបចំសកម្មភាពសម្រាប់តែក្រុមកុមារនឹងមានការលំបាក” គឺជាគំនិតខុសឆ្គង។ ប្រសិនបើគ្រូមានជំនាញខ្ពស់ សូម្បីតែសិស្សបឋមថ្នាក់ទី១ ក៏អាចធ្វើការងារជាក្រុមតែគ្នាគាត់បានដែរ។
ចំពោះគំនិតដែលថា “កុមារធ្វើអ្វីមិនកើត” “គាត់នៅក្មេងនៅឡើយ ធ្វើអ្វីមិនទាន់បាននោះទេ” គឺខុសទាំងស្រុង។ ជាការពិត ដែលថាកុមារខុសពីមនុស្សពេញវ័យ។ ជាក់ស្ដែងមានកិច្ចការដែលកុមារមិនអាចធ្វើបាន។ ក៏ប៉ុន្តែ នៅក្នុងការសិក្សា គឺយើងរៀនពីកំហុស និងបទពិសោធន៍នានា។ នោះមានន័យថា នៅក្នុងការអប់រំ វាការល្អ បើយើងអាចរចនា(design)សកម្មភាពដែលជាកំហុសនិងបទពិសោធន៍។ នោះបើគិតថា “ធ្វើមិនកើតទេ ដូចនេះមិនធ្វើ” “មិនធ្វើទេ ដោយសារពិបាក” គឺយើងនឹងគ្មានកំហុស ហើយក៏គ្មានបទពិសោធន៍ច្រើនដែរ។ តើអ្នកគិតថា “ការរៀន” ដោយមិនឆ្លងកាត់ភាពបរាជ័យ និងបទពិសោធន៍ វាមិនគួរឲ្យធុញទ្រាន់ទេឬ?
តើ IBL កំពង់ធំ នឹងមានជំហានអ្វីបន្ទាប់ទៀត? ខ្ញុំពិតជាទន្ទឹងរង់ចាំមើលខ្លាំងមែនទែន។

「子どもには無理だ」「まだ小さい子にはできない」という考え方は、間違っています
KICCプロジェクト、神戸での研修は10月28日に終了しました。コンポントムから参加した10名の先生たちは、29日深夜にはコンポントムに無事帰り着きました。
研修をサポートしてくださった多くの方々に心から感謝いたします。どうもありがとうございました。
今回の研修では、神戸市内にある3つの小学校を訪問してています。授業参観では英語、国語(日本語)、体育、生活科(小学校1・2年生の科目)のクラスを見学することができました。それらのすべての授業で生徒中心の学習が実践され、生徒による探究活動も含まれていました。
私(村山)は、プノンペンからZoomで研修を見学しました。しかし、Zoomは小学校の授業にはつなぐことができなかったので、私自身はそれらの授業は見学していません。けれども、写真を見ると、それらの授業は私が学生だったころ、あるいは日本で教師をやっていたころと比べて、大きく違うことは明らかです。
日本でも21世紀型の新しい学びが、学校での授業で取り入れているのがよくわかります。
「教師とは学び続ける職業である」といわれています。生徒の学びには、どんな方法が効果的なのか? 先生は何をしなくてはいけないのか? それを学び続けるというのは、先生自身も変化し続けるということです。
神戸の小学校で行われている授業を知ると、私自身もどんどん更新(Renewal)しなくてはいけないと痛感します。私は30歳過ぎてからは、日本を離れ、海外の教育支援をしてきました。ですから、油断していると、新しい教育の流れに乗り遅れてしまいます。
ですから、KICCプロジェクトに参加しているカンボジアの先生たちと同じく、私も21世紀の教育をしっかり学び、研究しなければと強く思うのです。
たとえば、今回見学した授業の中では、小学校1年生が話し合い活動を行っている場面がありました。「小学校1年生は、まだ子どもだから、子どもたちだけのグループ活動は難しい」という考えが、間違っていることがわかります。先生のアレンジ能力が高ければ、小学校1年生でも生徒だけでグループ活動ができるのです。
「子どもには無理だ」「まだ小さい子にはできない」という考え方は、間違っています。もちろん、子どもが大人と同じという意味ではありません。確かに子どもにはできないことはあります。けれども、学びとは、失敗や経験から学ぶということです。つまり、教育の中に、失敗や経験をデザインすればいいのです。「無理だからやらせない」「難しいからやらない」では、失敗も経験も積み重ならない。失敗や経験のない「学び」は、つまらないと思いませんか?
さて、IBLコンポントムは、このあとどんな歩みを進めるのか? とても楽しみです。














コメントを残す