2023年10月13日

សកម្មភាពគម្រោង

នៅថ្ងៃទី១៦ ខែតុលា សិក្ខាកាមចំនួន ១០ រូប នឹងត្រូវទៅទទួលការបណ្ដុះបណ្ដាលនៅក្រុងកូបិ 10月16日に10名が神戸での研修に出発します

            នាពេលបុណ្យភ្ជុំបិណ្ឌនេះ តើលោកគ្រូអ្នកគ្រូបានធ្វើអ្វីខ្លះ?             អ្នកជិតខាងផ្ទះខ្ញុំនៅភ្នំពេញ បានធ្វើការជួបជុំបងប្អូនជប់លៀង ហើយចាក់ចម្រៀងការ៉ាអូខេឡើងលាន់រំពងខ្លាំងៗ។             វគ្គបណ្ដុះបណ្ដាលនៅ Kobe ដែលរៀបចំដោយគម្រោង KICC នឹងធ្វើឡើងភ្លាមៗ បន្ទាប់ពីភ្ជុំបិណ្ឌរួច។ វគ្គបណ្ដុះបណ្ដាលនេះរៀបចំឡើងជាលើកទី២ នៅប្រទេសជប៉ុនបន្ទាប់ពីឆ្នាំមុន។ លោកគ្រូអ្នកគ្រូមកពីកំពង់ធំចំនួន ១០នាក់ និងមានអ្នកបកប្រែចំនួន ២នាក់ផងដែរ។             លោកគ្រូអ្នកគ្រូនឹងធ្វើដំណើរពីកំពង់ធំ មកកាន់ភ្នំពេញនៅថ្ងៃអាទិត្យ ទី១៥ ដែលជាថ្ងៃចុងក្រោយនៃថ្ងៃភ្ជុំបិណ្ឌ។ នៅព្រឹក ថ្ងៃចន្ទ ទី១៦ ខ្ញុំនឹងជួបលោកគ្រូអ្នកគ្រូនៅការិយាល័យចៃកា ហើយបន្ទាប់មកពួកគាត់នឹងឡើងយន្តហោះនៅពេលល្ងាចទៅកាន់ទីក្រុងKobe ។             ចំពោះលោកគ្រូអ្នកគ្រូដែលត្រូវចូលរួមវគ្គបណ្ដុះបណ្ដាល សូមថែរក្សាសុខភាពឲ្យបានល្អ កុំពិសារគ្រឿងស្រវឹងច្រើនពេកក្នុងកំឡុងពេលបុណ្យភ្ជុំបិណ្ឌ។ សូមអ្នកទាំងអស់គ្នាមានសុខភាពល្អ ហើយយើងនឹងជួបគ្នានៅការិយាល័យចៃកា នៅថ្ងៃចន្ទនេះ។             ចំនុចដែលសំខាន់បំផុតនៅក្នុងវគ្គបណ្ដុះបណ្ដាល គឺការមានសុខភាពល្អ។ ប្រសិនបើពេលកំពុងរៀន ស្រាប់តែមានអ្វីកើតឡើងនៅក្នុងរាងកាយ នោះយើងនឹងពុំអាចទទួលការបណ្ដុះបណ្ដាលបានទេ។ និយាយរួម សូមគេងឲ្យបានគ្រប់គ្រាន់ ពិសារអាហារប្រកបដោយសុខភាពល្អ នេះគឺជាចំនុចសំខាន់។ សូមថែរក្សាសុខភាពឲ្យបានល្អគ្រប់គ្នា។             នៅក្នុងអត្ថបទប្លុកពីរចុងក្រោយរបស់ខ្ញុំ ខ្ញុំបានសរសេរអំពីស្ថានភាពដែល “សិស្សសួរសំណួរដោយឯកឯង”។ លោកគ្រូ Okamoto...