គម្រូមេរៀនគណិតវិទ្យា និងអង់គ្លេស បង្ហាញដោយក្រុមការងារជប៉ុន  日本人チームによる数学と英語のレッスンプラン

Ms. Keiko and PTTC English trainers' English Lesson @ G5 Kompong Thom PTTC Attached Primary School.

            ដូចដែលខ្ញុំបានសរសេរ blog កាលពីលើកមុន សមាជិក KICC បានធ្វើទស្សនកិច្ចសាលា PTTC កំពង់ធំ កាលពីសប្ដាហ៍មុន។ ហើយពួកគេទើបតែត្រឡប់ទៅជប៉ុនវិញកាលពីថ្ងៃពុធ ទី៨ ខែមីនា។

            ក្នុងកំឡុងពេលពួកគាត់ស្នាក់នៅកំពង់ធំ ពួកគាត់បានសង្កេតថ្នាក់រៀនជាក់ស្តែងមួយចំនួននៅសាលាអនុវត្ត។ លោកគ្រូម៉ាសា ក៏បានបង្រៀនមេរៀនគណិតវិទ្យាថ្នាក់ទី៦ អ្នកគ្រូកេកុ និងគ្រូភាសាអង់គ្លេសនៅPTTC ក៏បានបង្រៀនមេរៀនភាសាអង់គ្លេសថ្នាក់ទី៥ ផងដែរ។

            ការបង្រៀនបង្ហាញរបស់ពួកគាត់មិនមែនជាមេរៀនគំរូ IBL ទេ។ ការបង្រៀនបង្ហាញរបស់ពួកគាត់ គ្រាន់តែជាប្រភពនៃការចាប់ផ្ដើមពិភាក្សាគ្នាទៅវិញទៅមកដើម្បីធ្វើឲ្យមេរៀន IBL អាចលេចចេញជារូបរាងពិតប្រាកដនៅក្នុងថ្នាក់រៀនប្រទេសកម្ពុជា។

            តាមរយៈការសង្កេតរបស់ខ្ញុំ មានចំនុចមួយចំនួនដែលគួរឲ្យចាប់អារម្មណ៍នៅក្នុងមេរៀនរបស់ពួកគាត់។

            នៅក្នុងមេរៀនគណិតថ្នាក់ទី៦ របស់លោកគ្រូម៉ាសា សិស្សបានព្យាយាមបង្កើតរូបមន្តក្រឡាផ្ទៃរង្វង់ (A = πR)។ សិស្សកាត់រង្វង់ទៅជាចំណែកតូចៗ រួចរៀបផ្គុំឡើងវិញទៅជារាងចតុកោណកែង។ ប្រសិនបើសិស្សអាចរៀបរូបទៅជាចតុកោណកែងបានដោយជោគជ័យ (A = បណ្ដោយ x ទទឹង) នោះសិស្សប្រហែលជាអាចរករូបមន្ត A = πR បានតាមរយៈសកម្មភាពរបស់ពួកគាត់។

            តាមពិតទៅ នៅពេលនោះ សិស្សហាក់ដូចជាមិនអាចរកឃើញរូបមន្តបានដោយងាយទេ។ ប៉ុន្តែសិស្សភាគច្រើនគិតដោយខ្លួនឯងយ៉ាងយកចិត្តទុកដាក់។ ពួកគាត់មិនអាចឈានទៅដល់គោលដៅក៏ពិតមែន ប៉ុន្តែវាបានជួយឲ្យពួកគាត់មានទំនុកចិត្តក្នុងការធ្វើសកម្មភាពតាមបែបរិះរក។

            អ្នកឯកទេសជនជាតិជប៉ុនម្នាក់ផ្នែកការសិក្សាបែបសកម្ម បានមានប្រសាសន៍ថា សំណួរពិបាកជួយឲ្យសិស្សមានភាពសកម្មក្នុងការសិក្សាតាមបែបរិះរក ជាងការប្រើសំណួរងាយៗ។ ប្រសិនបើអ្នកបានចូលរៀនថ្នាក់គណិតរបស់លោកគ្រូម៉ាសាដែលធ្វើការបង្រៀនបង្ហាញនៅទីក្រុងកូបិ(Kobe) កាលពីខែតុលាឆ្នាំមុន អ្នកប្រាកដជាចងចាំអំពីលំហាត់បាត់លេខនៅក្នុងប្រមាណវិធីគុណលេខ។ វាពិតជាពិបាក។ ដោយសារតែវាពិបាក បានជាអ្នកខិតខំព្យាយាមដោះស្រាយវា មែនទេ?

            ចំពោះមេរៀនភាសាអង់គ្លេសរបស់អ្នកគ្រូកេកុ បានផ្ដោតសំខាន់ទៅលើការបង្កើត “មែកធាងគ្រួសារ (Family Tree)” ជាភាសាអង់គ្លេស ដូចជាពាក្យ mummy, daddy, brother, sister, grandma, grandpa….។ ល។ សិស្សម្នាក់ៗបានព្យាយាមបង្កើតមែកធាងគ្រួសាររបស់ខ្លួន។ មេរៀននេះបានជួយលើកទឹកចិត្តដល់សិស្សម្នាក់ៗឲ្យធ្វើសកម្មភាពផ្ទាល់ខ្លួនផងដែរ។

            មេរៀនទាំងពីររបស់លោកគ្រូម៉ាសា និងអ្នកគ្រូកេកុ គឺមានលក្ខណៈថ្មីសម្រាប់ប្រទេសកម្ពុជា។ ហើយមេរៀនទាំងពីរសុទ្ធតែមិនល្អឥតខ្ចោះនោះទេ។ មេរៀនទាំងពីរ នៅមានចំនុចជាច្រើនត្រូវធ្វើការកែលម្អថែមទៀត ។

            ខ្ញុំសង្ឃឹមថា លោកគ្រូអ្នកគ្រូសាលា PTTC និងសាលាអនុវត្ត នឹងមានគំនិតជាច្រើនក្នុងការកែលម្អមេរៀនគម្រូ និងធ្វើឲ្យមានសមស្របទៅតាមថ្នាក់រៀននាពេលអនាគត។ នេះគ្រាន់តែជាជំហ៊ានដំបូង ដើម្បីបង្កើតមេរៀន IBL កំពង់ធំ។

日本人チームによる数学と英語のレッスンプラン

前回のブログでも書きましたが、先日 KICC のメンバーが PTTC Kampong Thom を訪れました。 そして彼らは3月8日水曜日に日本に帰国したばかりです。

コンポントム滞在中、彼らは小学校での実際の授業を見学しました。 マサ先生は 6 年生の算数の授業を行い、ケイコさんと PTTC の英語教師は 5 年生の英語の授業を実施しています。

彼らの行った授業は、IBL モデル レッスンではありません。 彼らの行った授業は、カンボジアの教室で IBL レッスンを実現するための協議の始まり/きっかけにすぎません。

私の観察でも、彼らの授業には興味深い点がいくつかありました。

マサ先生 の 6 年生算数の授業では、生徒たちは円の面積 (A = πR2) を自分たちで定式化することにチャレンジしました。 生徒は円を小さな断片に切り取り、それらを長方形に再組み立てします。 長方形(A=縦×横)をうまく作ることができれば、A=πRの公式を活動から導き出すことができるかもしれません。

実際には、生徒たちは式を簡単に見つけることができなかったようです。 しかし、ほとんどの生徒たちは自分で考え始めていました。 彼らは円の面積を求める式を発見するという目標は達成できなかったけれども、主体的に行動する自信は刺激されたはずです。

アクティブラーニングの日本の専門家は、難しい質問は、単純な質問よりも探求学習で生徒たちがより積極的になるのに役立つと述べています。 去年の 10 月に神戸でマサ先生の数学の授業を受けていたら、掛け算の穴埋め算の式を覚えていたでしょう。あのとき、問いは難しかったでしょう。そして、難しかったからこそあなたはその問題に頑張って取り組みましたよね?

ケイコ先生の英語のレッスンでは、mammy, dady, brothers, sisters, granpa, granmaなどの単語などを使って、英語で各自の「家系図」を作成することに重点を置いていました。 各生徒は、自分の家系図を作成するのにチャレンジしていました。 このレッスンはまた、各生徒がまず各自で個々の行動を取ることを奨励しました。

マサ先生とケイコ先生の授業はカンボジアではまだ一般的ではないスタイルの授業でした。 そして、どちらのレッスンも完璧ではありません。
  どちらのレッスンも改善すべき点がまだたくさんあります。

PTTC と実践校の先生方には彼らの授業を改善し、将来の授業に適したものにするための多くのアイデアをお持ちになることを願っています。
  これは、コンポントムIBL レッスンを作成する最初のステップにすぎません。

コメントを残す

メールアドレスが公開されることはありません。 が付いている欄は必須項目です