ឥឡូវនេះ នេះគឺជាអត្ថបទភាគទីប្រាំពីរស្ដីអំពី “សម័យអង្គរ និងវិទ្យាសាស្ត្រ”។ លើកនេះ ខ្ញុំនឹងលើកយកប្រធានបទទាក់ទងនឹងជីវវិទ្យា ដូចជាវេជ្ជសាស្ត្រ និងហ្សែន។
ដំណើរជីវិតរបស់អាល់គីមី (Alchemyអ្នកមានវេទមន្ត) និង អាលិចស័រ (Elixirថ្នាំជីវិតអមតៈ)
ទាក់ទងទៅនឹងថ្នាំព្យាបាល ប្រាកដជាមានឱសថរុក្ខជាតិ ឬជាអ្វីដែលយើងហៅថាថ្នាំបុរាណដែលមានប្រភពមកពីរុក្ខជាតិ សត្វ ឬសារធាតុរ៉ែ។ មេដឹកនាំសាសនា ដូចជា ពួកព្រាហ្មណ៍ និងព្រះសង្ឃ គឺជាអ្នកដែលមានចំណេះដឹងអំពីឱសថបុរាណ។ ចំណេះដឹងអំពីឱសថបុរាណគឺមានសារៈសំខាន់ ហើយប្រហែលជាមានសារៈសំខាន់សូម្បីតែសម្រាប់ការបួងសួង និងការដាក់បណ្តាសា។ ថ្នាំទាំងនេះមួយចំនួនអាចមានដើមកំណើតនៅឥណ្ឌា។ ឧទាហរណ៍ ម្រេចត្រូវបាននាំចូលពីប្រទេសឥណ្ឌាដំបូងគេបង្អស់មកអាស៊ីអាគ្នេយ៍ មិនមែនសម្រាប់ប្រើជាគ្រឿងទេសទេ ប៉ុន្តែសម្រាប់ប្រើជាឱសថបុរាណ។ សៀវភៅ «កំណត់ត្រាអង្គរ៖ ទឹកដី និងប្រជាជនក្នុងតំបន់» ដែលសរសេរដោយបេសកទូតចិនឈ្មោះ ជីវ តាក្វាន់ នៅចុងសតវត្សរ៍ទី១៣ បានរៀបរាប់ថា មានការដាំដុះម្រេចនៅក្នុងតំបន់អង្គរ។ ម្រេចទាំងនេះក៏អាចត្រូវបានគេប្រើជាឱសថផងដែរ។
មានអ្នកខ្លះបាននាំយកចំណេះដឹងអំពីឱសថបុរាណចិនពីប្រទេសចិន។ ទោះជាយ៉ាងណាក៏ដោយ វាមិនមែនជាការយល់ដឹងត្រឹមត្រូវទេក្នុងការនិយាយអំពីឱសថបុរាណទាំងនេះនៅក្នុងបរិបទវិទ្យាសាស្ត្រទំនើប។ ដោយសារតែឱសថមួយចំនួនទាំងនេះ ត្រូវបានចាត់ទុកថាជាប្រភេទថ្នាំតាមបែបអបិយជំនឿ។
តាំងពីយូរយារណាស់មកហើយមុនសម័យអង្គរ ការបង្កើតមាស និងការទទួលបានរូបកាយដែលគ្មានសេចក្តីស្លាប់ គឺជាក្តីស្រមៃរបស់មនុស្សជាតិនៅក្នុងអរិយធម៌ផ្សេងៗ នៅក្នុងសង្គម និងទីកន្លែងជាច្រើន នៅជុំវិញពិភពលោក។
ខ្ញុំគិតស្មានថាសូម្បីតែព្រះមហាក្សត្រនៅសម័យអង្គរក៏ប្រាថ្នាចង់បានជីវិតអមតៈដែរ។ ម្យ៉ាងទៀត ប្រហែលជាពួកទ្រង់ក៏ចាប់អារម្មណ៍យ៉ាងខ្លាំងចំពោះអាល់គីមី(alchemy អ្នកមានវេទមន្ត)។ ប្រហែលជាមានក្រុមមនុស្សជំនាញមួយក្រុមតូចនៅជុំវិញព្រះមហាក្សត្រដែលបានព្យាយាមផលិតមាស ឬភាពអមតៈដោយប្រើថ្នាំ និងបច្ចេកទេសអាថ៌កំបាំង។ ទោះជាយ៉ាងណាក៏ដោយ ការព្យាយាមរបស់ពួកគេមិនដែលទទួលបានជោគជ័យឡើយ។
ចំណុចមួយទៀតដែលត្រូវពិចារណា វាហាក់ដូចជារាជបល្ល័ង្កអង្គរមិនមានស្ថេរភាពក្នុងសម័យអង្គរឡើយ។ មានព្រះមហាក្សត្រចំនួន ២៦ អង្គនៃសម័យអង្គរ ដូចដែលមានចារនៅក្នុងសិលាចារឹក។ ក្នុងចំណោមនេះ អ្នកស្រាវជ្រាវគិតថាមានតែក្សត្រប្រាំបីអង្គប៉ុណ្ណោះដែលជាបុត្រា ឬខ្សែរាជវង្សរបស់ព្រះមហាក្សត្រអង្គមុន។ ព្រះមហាក្សត្រចំនួន ១៨ អង្គផ្សេងទៀតបានឡើងសោយរាជ្យដោយផ្អែកលើមន្តស្នេហ៍ និងសមត្ថភាពរបស់ពួកទ្រង់ ដោយគ្មានជាប់ខ្សែលោហិតអ្វីឡើយ។
រាល់ពេលដែលព្រះមហាក្សត្រអង្គមុនសោយទិវង្គត ឬបាត់បង់អំណាច មានការតស៊ូប្រដាប់អាវុធ និងដណ្ដើមអំណាចរាជបល្ល័ង្កដ៏ខ្លាំងក្លា បានកើតឡើងម្ដងហើយម្តងទៀត។ នៅក្នុងសម័យកាលដែលមិនមានស្ថេរភាពបែបនេះ វានឹងពិបាកសម្រាប់ធនធានមនុស្សដែលបានប្រមូលផ្តុំបច្ចេកវិទ្យា និងចំណេះដឹងពិសេសរបស់អង្គរ ក្នុងការរីកចម្រើនពីមួយជំនាន់ទៅមួយជំនាន់ទៀត។ សម្រាប់ការអភិវឌ្ឍវិទ្យាសាស្ត្រ អាណាចក្រដែលមានស្ថេរភាពគឺត្រូវការជាចាំបាច់។ ខ្ញុំគិតថាកង្វះស្ថេរភាពក្នុងការស្នងរាជ្យបានរារាំងការអភិវឌ្ឍបច្ចេកវិទ្យា និងវិទ្យាសាស្ត្ររបស់អង្គរ។
ចំណេះដឹងអំពីហ្សែន និងរាងកាយមនុស្ស
ដូចម្ដេចដែលហៅថាតំណពូជ(heredity)? នៅសម័យអង្គរ ទោះបីជាមិនមានអ្នកណាដឹងអំពីយន្តការនេះក៏ដោយ ក៏គេទទួលស្គាល់ថាឪពុកម្តាយ និងកូនគឺមានលក្ខណៈស្រដៀងគ្នា។ មានការចិញ្ចឹមសត្វដូចជាដំរី ជ្រូក ក្របី គោ និងមាន់ ដូច្នេះវាត្រូវបានគេទទួលស្គាល់ថាលក្ខណៈរបស់មេបាត្រូវបានបញ្ជូនទៅកាន់កូនចៅរបស់ពួកវា។ មានដំណាំដាំដុះដូចជាស្រូវលិចទឹក ស្រូវខ្ពង់រាប និងបន្លែផ្សេងៗ។ គេដឹងថាលក្ខណៈរបស់រុក្ខជាតិត្រូវបានបញ្ជូនទៅកាន់កូនចៅជំនាន់ក្រោយតាមរបៀបដូចគ្នា។ ទោះជាយ៉ាងណាក៏ដោយ យន្តការនៃការបញ្ជូនមិនទាន់មានអ្នកណាដឹងនៅឡើយទេ។ ទោះបីជារឿងកើតឡើងដែលយើងមើលឃើញ និងបាតុភូតដូចជាផ្កា គ្រាប់ពូជ ស៊ុត រាងកាយប្រែប្រួលរបស់ស្រ្តី ការបន្តពូជរបស់សត្វ ឬការបន្តពូជរបស់មនុស្ស មេជីវិតរបស់សត្វឈ្មោលនិងមនុស្ស ជាដើម ត្រូវបានគេទទួលស្គាល់ក៏ដោយ ក៏យន្តការជាក់លាក់របស់តំណពូជមិនត្រូវបានកំណត់ឱ្យបានច្បាស់លាស់នៅឡើយទេ។
យន្តការតំណពូជត្រូវបានបកស្រាយឲ្យយល់ដឹង បន្ទាប់ពីទ្រឹស្តីវិវត្តន៍របស់លោកដាវីន (Darwin’s theory of evolution) និងច្បាប់តំណពូជរបស់លោកម៉ែនដេល(Mendel’s laws of heredity)ត្រូវបានបង្កើតឡើងនៅក្នុង និងក្រោយសតវត្សទី 19។
គេគិតថាមិនត្រឹមតែប្រព័ន្ធតំណពូជប៉ុណ្ណោះទេ ប៉ុន្តែយន្តការរបស់រាងកាយក៏មិនមានអ្នកយល់ច្បាស់ដែរ។ នៅក្នុងពាក់កណ្តាលទីមួយនៃសតវត្សទី 17 លោក ហាវី (Harvey) កើតនៅប្រទេសអង់គ្លេស គឺជាអ្នកដែលបានបកស្រាយបង្ហាញមុនដំបូងគេថា ឈាមរបស់មនុស្សធ្វើចរាចររត់ពាសពេញរាងកាយ ដោយមានបេះដូងជាអ្នកច្របាច់ ។ ប្រហែលជាមានការរកឃើញថ្មីៗណាមួយនៅក្នុងផ្នែកវេជ្ជសាស្ត្រក្នុងសម័យអង្គរ ប៉ុន្តែជាអកុសល គ្មានភស្តុតាងណាមួយសម្រាប់បញ្ជាក់ពីការរកឃើញនៃផ្នែកវេជ្ជសាស្រ្តទាំងនេះនៅសេសសល់ទាល់តែសោះ។

↑ វីលៀម ហាវី (William Harvey) ១៥៧៨-១៦៥៧ (រូបឆ្វេង) និង ដ្យាក្រាមសាមញ្ញមួយបង្ហាញពីលំហូរឈាមនៅក្នុងខ្លួនមនុស្ស (រូបកណ្តាល)។ ហាវីមិនបានដឹងអំពីវត្តមានរបស់សរសៃឈាមតូចៗ ដែលភ្ជាប់សរសៃឈាម និងសរសៃវ៉ែននៅក្នុងសួត និងជាលិកាខាងក្រៅនោះទេ។ នេះដោយសារតែសរសៃឈាមតូចៗស្តើងខ្លាំងពេក ដែលមើលមិនឃើញដោយភ្នែកទទេ សូម្បីតែពេលវះកាត់រាងកាយមនុស្សក៏ដោយ។ គ្រូពេទ្យអ៊ីតាលី ឈ្មោះ ម៉ាសេឡូ ម៉ាល់ភីហី (Marcello Malpighi) ១៦២៨-៩៤ (រូបស្តាំ) គឺជាអ្នកដែលបានរកឃើញវត្តមាននៃសរសៃឈាមតូចៗ(capillaries)ដោយប្រើមីក្រូទស្សន៍ ក្នុងឆ្នាំ ១៦៦១។
ឱសថបុរាណ
យោងតាមសៀវភៅ“គ្រូព្យាបាលខ្មែរនៅកម្ពុជា៖ ឱសថរុក្ខជាតិ និងរបៀបព្យាបាល (KRU KUMER Healers in Cambodia, their practices and medicinal plants)” ដែលត្រូវបានសរសេរក្នុងឆ្នាំ 2016 ដោយលោក តាកាដាក់ តាដាណូរី (Takada Tadanori) អ្នកទីប្រឹក្សាសមាគមគ្រូពេទ្យបុរាណកម្ពុជា បានសរសេរពន្យល់ថា មានឱសថបុរាណបីប្រភេទដែលត្រូវបានផ្សព្វផ្សាយនៅក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ៖ ចិន វៀតណាម និងខ្មែរ។ សៀវភៅនេះក៏បាននិយាយផងដែរថា ក្នុងចំណោមនោះ ឱសថបុរាណខ្មែរ ដែលត្រូវបានប្រើប្រាស់យ៉ាងទូលំទូលាយដោយប្រជាជនកម្ពុជា គឺផ្អែកលើឱសថបុរាណមួយប្រភេទហៅថា អាយុវវេទ(Ayurveda) ដែលត្រូវបាននាំចូលពីប្រទេសឥណ្ឌាក្នុងរាជវង្សអង្គរ។
សិលាចារឹកមួយពីសម័យអង្គរបានកត់ត្រាថា ព្រះបាទជ័យវរ្ម័នទី 7 ដែលបានសាងសង់អង្គរធំ បានបង្កើតមណ្ឌលសុខភាពចំនួន 102មណ្ឌល។ អ្នកព្យាបាលដោយប្រើឱសថបុរាណខ្មែរត្រូវបានគេហៅថា គ្រូខ្មែរ។ ចំណេះដឹងរបស់ពួកគាត់ត្រូវបានរៀនបន្តពីមួយជំនាន់ទៅមួយជំនាន់ ជាពិសេសតាមរយៈការនិយាយប្រាប់តៗគ្នា តាមរយៈវត្តអារាម និងក្រុមគ្រួសារ។ គេប្រើប្រាស់រុក្ខជាតិដុះនៅក្នុងព្រៃ សត្វ និងសារធាតុរ៉ែ សម្រាប់ផលិត ទឹកថ្នាំរម្ងាស់ឆ្នាំងដី(Decoctions) ភេសជ្ជៈឱសថ(medicinal drinks) និងថ្នាំឆ្ពុង(steam remedies) ។ គ្រូខ្មែរខ្លះក៏ប្រើការរួមបញ្ចូលគ្នារវាងហោរាសាស្ត្រ និងអំពើអាបធ្មប់ផងដែរ។ អ្នកដែលមានជំនាញពិសេសទាំងនោះហៅថា គ្រូទាយ។ គ្រូខ្មែរ និងគ្រូទាយជាច្រើនត្រូវតែមានភាពសកម្មក្នុងសម័យអង្គរ។ ទោះជាយ៉ាងណាក៏ដោយ សកម្មភាពមួយចំនួន រួមទាំងខ្លឹមសារវេទមន្តឱមអាម មិនអាចពន្យល់បកស្រាយបានដោយចំណេះដឹងវេជ្ជសាស្ត្រទំនើបឡើយ។
វេជ្ជសាស្ត្របុរាណខ្មែរនៅតែត្រូវបានអនុវត្តក្នុងទម្រង់មួយចំនួននៅក្នុងសង្គមកម្ពុជាសព្វថ្ងៃនេះ។ អ្នកប្រហែលជាទទួលបានអត្ថប្រយោជន៍ពីការថែទាំសុខភាពបែបនេះដោយខ្លួនឯង, មែនទេ?
(កំណត់ចំណាំរបស់អ្នកនិពន្ធ៖ អាយុវវេទ(Ayurveda) គឺជាឱសថបុរាណដែលមានអាយុ 5,000 ឆ្នាំមកពីប្រទេសឥណ្ឌា ហើយជាប្រព័ន្ធវេជ្ជសាស្ត្រសំខាន់មួយក្នុងចំណោមប្រព័ន្ធវេជ្ជសាស្ត្រសំខាន់ៗបីក្នុងពិភពលោក។ ឱសថសំខាន់ៗបីប្រភេទទៀតគឺ ឱសថយូណានី(Unani) ដែលមានប្រភពដើមនៅប្រទេសក្រិក និងត្រូវបានអភិវឌ្ឍក្នុងវប្បធម៌អារ៉ាប់ និងឱសថចិន ដែលត្រូវបានអភិវឌ្ឍនៅប្រទេសចិន។)

「アンコール時代と科学 第7回」医療、遺伝、そして人体に関する知識
さて、今回は「アンコール時代と科学」の第7回目です。今回は、医療や遺伝など、生物学に関連するトピックを取り上げます。
錬金術や不老不死の薬
薬の類は、生薬しょうやく、つまり薬草やあるいは動物や鉱物由来の今で言う伝統医薬は存在したはずです。伝統的な薬の知識を持っていたのも、バラモンや僧という宗教的な指導者でした。おそらく、祈祷や呪いためにも、伝統的な薬の知識は重要でした。それらの薬の中にはインド由来のものもあったでしょう。例えば、胡椒ももともとは香辛料としてではなく、生薬としてインドから東南アジアに伝わりました。中国の外交官周達観が13世紀末に記した『真臘(しんろう)風土記』には、アンコール地方で胡椒が栽培されていたことが記されています。これらの胡椒も、薬として使われていたのかもしれません。
中国から漢方薬の知識を伝えた者もあったでしょう。ただ、これらの薬を現代科学の文脈で語るのは正しい理解ではないかもしれません。なかには今では迷信としかいいようのない薬もあったでしょう。
アンコール時代のずっと前から、世界で起こったさまざまな文明で、金を作り出すことや、死なない身体を手に入れることは、長いあいだずっと人類の夢でした。
アンコール時代の王たちも、不老不死を願いました。また錬金術にも関心があったでしょう。王の周りには、秘薬や秘術をもちいて金を作り出す術や不老不死の薬を作ろうとする技能集団が存在したかもしれません。
ただ、アンコール時代の王位は代替わりのたびに不安定だったようです。石碑でわかるアンコール時代の王は26人います。そのうち先王の実子あるいは兄弟だった王は8人だけでした。その他の18人の王は、それぞれのカリスマ性と実力で王位を継承しました。繰り返された王位をめぐる激しい権力闘争は、王の周辺で独自の技術や知識を蓄積する人材を育成するには良くない環境だったでしょう。王位継承が安定しなかったことは、アンコール独自の技術やサイエンスの発展の邪魔をしただろうと私は思います。
遺伝と人体に関する知識
遺伝はどうでしょう? メカニズムは分からなくとも、親と子どもが似ているというようなことは認識されていたでしょう。象や豚、水牛、牛、鶏などの家畜もいたのですから、そこでも親の形質が子に伝わるは認識されていたはずです。さらには水稲や陸稲、さまざまな野菜といった栽培作物もありました。そこでも同様に形質が次世代に伝わることはわかっていたでしょう。ただ、そのメカニズム、伝わる仕組み、は理解されていませんでした。花、種、卵、さらには女性の生理、動物や人間の交尾、動物や人間の精子などの表層的な物や現象は認識されていたでしょうけれど、具体的な仕組みまでは解明されていないはずです。
遺伝メカニズムが明らかになったのは、19世紀以降、ダーウィンの進化論とメンデルの遺伝法則が確立されてからのことです。
人間の血液が、心臓をポンプとして全身を循環していることを初めて明らかにしたのはイギリスのハーヴェイで、17世紀前半のことです。アンコール時代に医学の新しい発見があったとしても、残念ながらそれらの証拠はまったく残っていません。

↑ ウィリアム・ハーヴェイ(1578-1657)(左)と人体における血液の流れの簡単な図(中央)。循環の事実を示したハーヴェイは、肺や末梢組織の動脈と静脈をつなぐ毛細血管の存在を知りませんでした。これは、毛細血管が非常に細いため、人体を解剖しても肉眼では見えなかったからです。顕微鏡を用いて毛細血管の存在を発見したのは、イタリアの医師マルチェロ・マルピーギ(1628-94)(右)で、それは1661年のことでした。
伝統医療
Cambodia Traditional Healers Associationのアドバイザーである高田忠典氏が2016年に著した『KRU KUMER Healers in Cambodia, their practices and medicinal plants』という本によれば、現在のカンボジアに伝わっている伝統医療は、中華系、ベトナム系、クメール系の3つがあるのだそうです。中でもカンボジアの人たちが広く利用しているクメール系伝統医療は、アンコール王朝時代にインドから伝わったアーユルヴェータと呼ばれる伝統医療が基になっているとのことです。
アンコール時代の碑文には、アンコール・トムを造ったジャヤバルマン7世が、102ヶ所の医療施設を整備した記録も残っています。クメール伝統医療を実施する人たちはクルークメー(Kru Khmer)と呼ばれます。その知識は、寺院や親子を通じて主に口伝えによって代々継承されてきました。森の植物や動物、鉱物を原料にした煎じ薬、薬用酒、蒸気療法が使われています。またクルークメーの中にはクルーティエ(Kru Thie)と呼ばれる占星術や呪術を併用する人たちもいます。アンコール時代にも、多くのクルークメーやクルーティエが活躍していたでしょう。ただその中には、近代医学の知識からは説明できない魔術的な内容も含まれていました。
カンボジア社会では、今でもクメール医療が様々な形で実践されています。あなた自身も、そうした医療の恩恵を受けたことがあるかもしれませんね。
(筆者注:アーユルヴェータとはインドで生まれた5千年の歴史を持つ伝統医療で、世界三大医療のひとつだそうです。三大医療とは、他にギリシャで生まれアラビア文化で発達したユナニ医学と中国で発達した中華医学があります。)











ឆ្លើយតប